ទាន់ហេតុការណ៍
ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង - កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

ក្រោមការដឹកនាំរបស់ព្រះរាជអាជ្ញារងលោកស្រេងវុទ្ធាបានដឹកនាំកម្លាំង។បំបែករឿងក្ដីមួយធ្វើអោយប្រជាពលរដ្ឋរាប់រយអ្នកពេញចិត្តនិងកោតសរសើរ។

ក្រោមការដឹកនាំរបស់ព្រះរាជអាជ្ញារងលោកស្រេងវុទ្ធាបានដឹកនាំកម្លាំង។បំបែករឿងក្ដីមួយធ្វើអោយប្រជាពលរដ្ឋរាប់រយអ្នកពេញចិត្តនិងកោតសរសើរ។

ព្រះវិហារ: ក្រោមការដឹកនាំរបស់ព្រះរាជអាជ្ញារងលោក ស្រេង វុទ្ធា នឹងលោកស្រីចៅក្រមស៊េីបសួរលោកស្រី សម្ផស្ស មុតីតា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះវិហារបានសម្រេចឃុំខ្លួនស្រ្តីមេតុងទីនម្នាក់ ឈ្មោះ សេង ចាន់សំណាង ជាមេតុងទីនដែលបានបោកលុយកូនតុងទីនជាច្រើនអ្នកជាង៣០០លានរៀលពីកូនតុងទីននៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា  ឆ្នាំ២០២៣។

លោកស្រីចៅក្រមបានសម្រេចឃុំខ្លួនស្រ្តីឈ្មោះសេង ចាន់សំណាង អាយុ ៣០ឆ្នាំ រស់នៅភូមិស្ថាពរ សង្កាត់ ប៉ាលហាល ក្រុងព្រះវិហារ  បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនតាមដីកាបញ្ជារឲ្យចូលខ្លួនរបស់លោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារង កាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា  ឆ្នាំ២០២៣។

យោងតាម  ការLive  តាមគណនេយ្យហ្វេសប៊ុក ឈ្មោះ អាលាង ប៉ាក់ចិញ្ចេីម បានឲ្យដឹងថា មានកូនតុងទីនជាច្រើននាក់បានដាក់ពាក្យបណ្តឹងទៅតុលាការ ខេត្តព្រះវិហារកាលពីថ្ងៃទី១០ វិច្ឆិកាឆ្នាំ២០២៣  ពីបទ ឆបោកប្រាក់ ប្រមាណជាង៣១៣ លានរៀល   ដោយម្នាក់ៗចាញ់បោកអស់ប្រាក់ប្រមាណពីជាង៣០លានរៀល ទៅជាង៤០លានរៀល។
ដោយសារតែមេតុងទីនប្រើល្បិចបោកប្រាស់

បេីយោងតាម គណនេយ្យហ្វេសប៊ុកឈ្មោះអាលាង ប៉ាក់ចិញ្ចេីម បានឲ្យដឹងទៀតថា មិនមែនមានតែកូនតុងទីនប៉ុណ្ណឹងនោះទេ នៅមានជាច្រើននាក់ទៀតដែលបានចាញ់បោកស្រ្តីមេតុងទីនរូបនេះ។

ស្រ្តីម្ចាស់ហាងសាឡនរូបនោះបានអោយដឹងទៀតថា មុនឈានដល់ការដាក់ពាក្យបណ្តឹងទៅតុលាការនេះ កូនតុងទីនបានព្យាយាមដោះស្រាយសម្របសម្រួលជាមួយមេតុងទីនខាងលើជាច្រេីនលេីក ច្រើនសារមកហើយ ប៉ុន្តែ  ស្រ្តីឈ្មោះសេង ចាន់សំណាងដែលជាមេគងទីន ប្រេីល្បិចគេចវេសគ្រប់បែបយ៉ាង មិនមានការសម្រស់សម្រួលនិងដោះស្រាយជាមួយកូនតុងទីនម្នាក់ណាឡើយមូលហេតុនេះហើយដែលធ្វើឲ្យកូនតុងទីនជាច្រើននាក់មិនពេញចិត្តនិងទង្វើរបស់មេតុងទីនខាងលើក៏បានសម្រេចចិត្តដាក់ពាក្យបណ្ដឹងទៅតុលាការដើម្បីរកដំណោះស្រាយជូនពួកគាត់ជាជនរងគ្រោះ។

ជាចុងក្រោយប្រជាពលរដ្ឋក៏ដូចជាកូនតុងទីនមួយចំនួនមានការកោតសរសើរទៅដល់តុលាការខេត្តព្រះវិហារជាពិសេសព្រះរាជអាជ្ញារង លោក ស្រេង វុទ្ធា និងលោកស្រីចៅក្រមសម្ផស្ស មុតីតា ដែលបានយកចិត្តទុកដាក់និងរកភាពយុត្តិធម៌ជូនប្រជាពលរដ្ឋក៏ដូចជាកូនតុងទីន ជាច្រើននាក់ផងដែរ។
ច្បាប់នៅតែជាច្បាប់ ជនណា ធ្វើខុសត្រូវតែទទួលទោសតាមច្បាប់។

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!