ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ទំនិញជាច្រើនប្រភេទសម្រុកដឹកចេញពីប្រទេសថៃ តាមច្រករបៀងបឹងសាគូរ រថយន្តមន្ត្រីគយ ហែរហម អមដំណើរ ចូលមកប្រទេសកម្ពុជា…

ទំនិញជាច្រើនប្រភេទសម្រុកដឹកចេញពីប្រទេសថៃ តាមច្រករបៀងបឹងសាគូរ រថយន្តមន្ត្រីគយ ហែរហម អមដំណើរ ចូលមកប្រទេសកម្ពុជា…

ខេត្តបន្ទាយមានជ័យ៖ សកម្មភាពដឹកទំនិញឆ្លងដែនចេញពីប្រទេសថៃ តាមច្រករបៀងបឹងសាគូរ ស្ថិតនៅភូមិព្រៃព្រិច សង្កាតអូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមិនដឹងថាការដឹកជញ្ជូនរាល់ទំនិញទាំងអស់នោះបានត្រួតពិនិត្យតាមលក្ខណៈស្តង់ដារបច្ចេកទេសរបស់អជ្ញាធរមន្ត្រីជំនាញពាក់ព័ន្ធ ជាពិសេសការិយាល័យគយនិងរដ្ឋាករសង្កាត់អូជ្រៅ បឹងសាគូ ដែរឬយ៉ាងណា?។ ទើបគេសង្កេតឃើញថា ពេលមកដល់ប្រទេសកម្ពុជាឃើញមានរថយន្តពាក់ផ្លាកលេខរដ្ឋ ដែលជារថយន្តរបស់មន្ត្រីគយដែលឈរជើងនៅតំបន់នោះតែម្តង ហែរហម អមដំណើរដូចក្បួនអមដំណើររបស់អ្នកធំទៅវិញ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យសារព័ត៌មានយើងដឹងនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នេះថាមានរថយន្តធំៗនិងរថយន្តសាំយ៉ុង រថយន្តធុនត្រា រាប់សិបគ្រឿងបានដឹកទំនិញគ្រប់ប្រភេទ ដូចជានំកញ្ចប់ របស់លេងកូនក្មេង កំប៉ុងឡេ ទឹកសុទ្ធ សាច់មាន់ ភេជ្ជៈ និងទំនិញជាច្រើនមុខទៀត កំពុងដឹកជញ្ជូនឆ្លងចេញពីប្រទេសថៃ តាមច្រករបៀង បឹងសាគូ ដោយក្នុងនោះគេឃើញមានកុងត្រូល របស់ យោធា(ទាហ៊ានវិរ:៥១) និង មន្ត្រីអាវុធហត្ថ ក្រុងប៉ោយប៉ែត(PMក្រុង )ព្រមទាំងស្នាក់ការប៉ុស្តិ៍នគរបាលការពារព្រំដែនវីរៈ៩១១ ចាំកាក់ស្ទាក់យកលុយពីតៃកុងរថយន្តធំៗ និងរថយន្តសាំយ៉ុង រថយន្តធុនត្រា រាប់សិបគ្រឿងជារៀងរាល់ថ្ងៃ ជាពិសេសរថយន្តដឹកសាច់មាន់ចេញពីប្រទេសថៃ ពួកគាត់ឃើញមានរថយន្តរបស់មន្ត្រីគយ ពាក់ផ្លាកលេខរដ្ឋ10 2-0310 ពេលចេញពីប្រទេសថៃភ្លាម រថយន្តរបស់មន្ត្រីគយនោះចេញមកហែរហម អមដំណើរ ដោយមិនមានការត្រួតពិនិត្យនោះទេ ទង្វើរខាងលើរបស់មន្ត្រីគយនោះ សបញ្ជាក់ឱ្យឃើញថាកំពុងតែឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយយ៉ាងពេញទំហឹង។

ប្រភពព័ត៌មានបានបង្ហើបឱ្យដឹងទៀតថា មន្ត្រីគយទាំងអស់នោះ ដែលយករថយន្តទៅហែរហម អមដំណើររថយន្តដឹកបទល្មើសនោះ បែរជារកសុី មានភាគហ៊ុន ជាមួយក្រុមឈ្មួញនោះទៅវិញ ពីព្រោះរាល់អាជីវករលក់ដូរ ទាក់ទងទៅវិញទំនិញទាំងអស់នោះពីមន្ត្រីគយនោះ ទើបអាចរកសុីបាន។

ប្រជាពលរដ្ឋបានលើកឡើងថារាល់ទំនិញដែលដឹកចូលមកពីប្រទេសថៃ បើសិនជាបានត្រួតពិនិត្យត្រឹមត្រូវតាមស្តង់ដារនៃច្បាប់របស់រដ្ឋ គឺពិតជាគ្មានហានិភ័យអ្វីនោះទេ ប៉ុន្តែបើគ្មានការត្រួតពិនិត្យវិញនោះ អ្នកដែលរងផលប៉ះពាល់ធំបំផុតនោះគឺប្រជាពលរដ្ឋដែលប្រើប្រាស់គ្រឿងឧបភោគបរិភោគ គ្មានគុណភាព ពិសេសក្មេងៗ ដែលចូលចិត្តហូបនំចំណី ពិសេសនំកញ្ចប់ ដែលបណ្តាលអោយប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ។

ពាក់ព័ន្ធនិងការលើកឡើងប្រភពខាងលនេះដែរ អ្នកយកព័ត៌មានយើងមិនអាចសុំការបកស្រាយពីមន្ត្រីគយជិះរថយន្ត ពាក់ផ្លាកលេខរដ្ឋ10- 2-0310បានទេ នៅល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នេះដោយមិនមានលេខទូរសព្ទទំនាក់ទំនង។

ដោយឡែកលោក ដា អ្នកសម្របសម្រួលរាល់ទំនិញចេញចូលតាម ច្រករបៀងបឹងសាគូ ប៉ុស្តិ៍វិរ:៩១១ បានឲ្យសារព័តមានយើងដឹងថា ច្រកបឹងសាគូមិនបានបើកទេ ក៏មិនមានរថយន្តដឹកទំនិញគ្រប់ប្រភេទនិងត្រី សាច់ ចេញពីប្រទេសថៃដែល គឺមិនបានបើកទេច្រកបិទរហូត។

តែទោសជាការលើកឡើងយ៉ាងនេះក្តីពលរដ្ឋនៅតែអះអាងថាមានមានរថយន្តរាប់សិបគ្រឿងបានដឹកជញ្ជូនទំនិញគ្រប់ប្រភេទឆ្លងចេញពីប្រទេសថៃ តាមច្រករបៀង បឹងសាគូ ដែលគ្រប់គ្រងដោយប៉ុស្តិ៍វីរៈ ៩១១ (ពោលគឺទាំងយប់ទាំងថ្ងៃ)។

ករណីនេះប្រជាពលរដ្ឋស្នើរសុំលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ពិសេសគោរពស្នើសុំដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាមានចំណាត់ការណ៍ ដាក់កំលាំងក្រោមឱវាទត្រួតពិនិត្យ ជុំវិញករណីខាងលើនេះផងទាន ។

អ្នកសារព័ត៌មានគ្រាន់តែជាព្រាបនាំសារ ពីថ្នាក់ក្រោមទៅរាជរដ្ឋាភិបាល រិះគន់ក្នុងន័យស្ថាបនា គ្មានចេតនាជាន់ពន្លិចស្ថាប័នពាក់ព័ន្ធណាឡើយ អង្គភាពសារព័ត៌មានយើងខ្ញុំរងចាំការបកស្រាយបំភ្លឺពីគ្រប់ស្ថាប័នពាក់ព័ន្ធ ក្នុងម៉ោងធ្វើការតាមរបបស្តីពីអ្នកសារព័ត៌មានក្នុងព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!