ទាន់ហេតុការណ៍
កំពង់ស្ពឺសង្ក្រាន្ត រយៈពេលបីថ្ងៃ មានភ្ញៀវទេសចរមកលេងកម្សាន្ត ប្រមាណជិត២លាន      - ភ្ញៀវទេសចរណ៍ចំនួនប្រមាណ ៦០៥,០០០នាក់ ក្នុងព្រឹត្តិការណ៍កំពង់ស្ពឺសង្រ្កាន្តថ្ងៃទី២ ជាពិសេសចូលរួមលេងល្បែងប្រជាប្រិយខ្មែរដ៏ច្រើនសំបូរបែប - ដ្ឋបាលខេត្តកំពង់ស្ពឺ បើកព្រឹត្តិការណ៍ "កំពង់ស្ពឺសង្ក្រាន្ត" យ៉ាងអធិកអធម ជាមួយការដង្ហែព្រ័ត្រយក្ស - អ្នកវិនិយោគិនចិនគ្រោងបោះទុន៥លានដុល្លា ដើម្បីវិនិយោគសាកល្បងលើវិស័យគ្រប់គ្រងនិងកែច្នៃកាកសំណល់ចេញពីរោងចក្រ សហគ្រាសនៅខេត្តកំពង់ស្ពឺ - ក្រោមការដឹកនាំផ្ទាល់របស់លោក ស្រេង វុទ្ធា ព្រះរាជ្ញារងសហការជាមួយរដ្ឋបាលស្រុកជាំក្សាន្ដ នឹងកម្លាំងចម្រុះចុះប្រតិបត្តិការ បង្រ្កាប់ទីតាំងសិប្បកម្មកែឆ្នៃឈើ ជាច្រើនកន្លែង..! - ប្រហែលអាងខ្សែអ្នកធំហើយបានជាហ៊ានបុកគ្រិះសាងសង់សំណង់រឹងមាំចូលក្នុងសមុទ្រ បំពានច្បាប់យ៉ាងគោឃ្លើន តែចំណាត់ការរបស់អាជ្ញាធរហាក់មានភាពធូរលង់... - សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាបានជាបន្តបន្ទាប់ចំនួន ៧នាក់ ពាក់ព័ន្ធគ្រឿងញៀន និងដកហូតវត្ថុតាងមួយចំនួន.. - សង្ស័យអាជ្ញាធរនឹងសមត្ថកិច្ចខ្លាចអំណាចម្ចាស់ទីតាំងលេងល្បែងសងមួយកន្លែងនេះទេដឹង.! - គ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ(TYDA)ចុះពិនិត្យនិងព្យាបាលជំងឺទូទៅដល់ប្រជាពលរដ្ឋជិត ៤នាក់ ក្នុងខេត្តកំពង់ស្ពឺ. - អតីតយោធិនពិការ លោក ឡេង សារឿន ដង្ហើយហៅរកយុត្ដិធម៌ ពីសម្ដេចតេជោ និងសម្ដេចធិបតី ក្នុងទំនាស់ដីធ្លីដ៏រាំរៃជាង ១២ឆ្នាំ ដោយឈ្មោះ លី ម៉ី និងពក្ខពួកឃុបឃិតគ្នាជាប្រព័ន្ធរៀបចំឯកសារក្លែងបន្លំរំលោភយកដីទាំងស្រស់ៗ.

ធ្ងន់កហើយពេលនេះលោកស្រី តោ សុខលី អនុប្រធានពន្ធនាគារខេត្តកំពង់ស្ពឺ កំពុងតែបន់ព្រះសំពះទេវតាឱ្យជួយ ខណៈកម្លាំងអធិការកិច្ចក្រសួងមហាផ្ទៃចុះអង្កេតករណីនាំទណ្ឌិតចេញពីពន្ធនាគារទៅរុះរើបំផ្លិចបំផ្លាញទ្រព្យសម្បត្តិផ្ទះអ្នកដទៃដោយគ្មានការអនុញ្ញាតពីតំណាងរអយ្យការ….វគ្គ២…

ធ្ងន់កហើយពេលនេះលោកស្រី តោ សុខលី អនុប្រធានពន្ធនាគារខេត្តកំពង់ស្ពឺ កំពុងតែបន់ព្រះសំពះទេវតាឱ្យជួយ ខណៈកម្លាំងអធិការកិច្ចក្រសួងមហាផ្ទៃចុះអង្កេតករណីនាំទណ្ឌិតចេញពីពន្ធនាគារទៅរុះរើបំផ្លិចបំផ្លាញទ្រព្យសម្បត្តិផ្ទះអ្នកដទៃដោយគ្មានការអនុញ្ញាតពីតំណាងរអយ្យការ….វគ្គ២…

ខេត្តកំពង់ស្ពឺ៖ លោកស្រី តោ សុខលី ជាអនុប្រធានពន្ធនាគារខេត្តកំពង់ស្ពឺដែលគេដឹងថាបានប្រើអំណាចរបស់ខ្លួនយកអ្នកទោសចេញពីពន្ឋនាគារទៅរុះរើបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកដទៃនេះត្រូវបានថ្នាក់ដឹកនាំចាត់ក្រុមការងារឲ្យចុះមកធ្វើអធិការកិច្ចនៅពន្ធនាគារខេត្តកំពង់ស្ពឺហើយ។  ក្រោយការចុះធ្វើអធិការកិច្ចដែលមើលទៅហាក់បីដូចជាបន្ទុកធ្លាក់ទៅលើតែលោកស្រី តោ សុខលីតែម្នាក់ឯងនោះ មហាជនកំពុងរង់ចាំមើលថាតើថ្នាក់លើអាច ដកបញ្ឈរជើងឬការដាក់វិន័យនោះទេចំពោះលោកស្រី តោ សុខលី ដែលបានបំពានច្បាប់ហ៊ាននាំអ្នកទោសចេញពីពន្ធនាគារដោយអត្តនោម័តខណៈដែលលោក ទីន សុវណ្ណី ប្រធានពន្ធនាគារខេត្តកំពង់ស្ពឺបានបំភ្លឺថាលោកមិនបានដឹងនិងជាអ្នកសម្រេចនោះទេ។

បើយោងតាមមន្ត្រីពន្ធនាគារដែលបានដឹងរឿងនេះបានបង្ហើបប្រាប់ផងដែរថាក្រោយពីបែកធ្លាយរឿងដែលលោកស្រីតោ សុខលី ប្រើសិទ្ធិអំណាចរបស់ខ្លួនជាអនុប្រធានពន្ធនាគារបំពានទៅលើច្បាប់ដោយហ៊ាននាំអ្នកទោសទៅរុះរើនឹងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកដទៃដោយពុំមានការអនុញ្ញាតពីតំណាងអយ្យការឡើយ។ អស់រយៈពេល៣ថ្ងៃមកហើយដែល ក្រុមការងាររបស់ក្រសួងមហាផ្ទៃ(អធិការកិច្ច)ចុះមកធ្វើការស្រាវជ្រាវនិងស៊ើបអង្កេត។

ដោយឡែកបើយោងតាមប្រភពពីមន្ត្រីតូចតាចដែលពាក់ព័ន្ធនៅក្នុងរឿងនេះក៏បានបង្ហើបថាពួកខ្លួនគ្រាន់តែធ្វើតាមបញ្ជារបស់លោកស្រី តោ សុខលីតែប៉ុណ្ណោះ។ក្រោយពេលបែកធ្លាយរឿងនេះដឹងដល់ថ្នាក់ដឹកនាំពួកខ្លួនក៏មានការភិតភ័យផងដែរថាថ្នាក់លើអាចនឹងដកពួកខ្លួនទៅកាន់ក្រសួងមហាផ្ទៃបញ្ឈរជើងនៅទីនោះព្រោះតែធ្វើការតាមបញ្ជារបស់លោកស្រី តោ សុខលីដែលជាអនុប្រធានពន្ធនាគារខេត្តរូបនេះ។ក្នុងនាមមន្ត្រីតូចតាចដែលធ្វើការក្រោមបញ្ជារបស់លោកស្រី តោ សុខលីសូមសំណូមពរដល់ថ្នាក់ដឹកនាំមេត្តាអាណិតនិងយោគយល់ដល់ពួកខ្លួនដែលជាកូនចៅរបស់គេផងព្រោះថាពួកខ្លួនធ្វើតាមតែបញ្ជារបស់លោកស្រី តោ សុខលីដែលជាអនុប្រធានពន្ធនាគារខេត្តតែប៉ុណ្ណោះ។

ក្រុមមន្ត្រីដែលពាក់ព័ន្ធនៅក្នុងរឿងនេះបានបង្ហើបទៀតថាក្រោយពីមានក្រុមអធិការកិច្ចចុះមកមានអនុប្រធានមួយចំនួនដែលទំនងជាកាន់ជើង។លោកស្រី តោ សុខលីបានប្រាប់ទៅមន្ត្រីនិងពួកខ្លួនថាសូមឲ្យឆ្លើយជួយដោះបន្ទប់ផងកុំទម្លាក់បន្ទប់ទៅលើមេមេខ្លាំងពេកសូមឱ្យមានការយោគយល់គ្នា។
បើទោះជាមានការប្រាប់ពីសំណាក់មេៗរបស់ខ្លួនថាកុំឲ្យឆ្លើយដាក់បន្ទុកទៅលោកស្រី តោ សុខលី និងមេមេផ្សេងទៀតយ៉ាងណាក៏ដោយក៏មន្ត្រីថ្នាក់ក្រោមដែលពាក់ព័ន្ធបានអះអាងថាពួកខ្លួននិយាយតាមតែការពិតអ្នកណាសម្រេចអ្នកណាបញ្ជាសូមទទួលខុសត្រូវខ្លួនឯងទៅកុំធ្វើបាបកូនចៅ។ នៅពេលដែលរឿងនេះបែកធ្លាយសុះសាយទៅហើយក៏មានមន្ត្រីមួយចំនួនបានសាទរយ៉ាងខ្លាំង ចំពោះចំណាត់ការរបស់ថ្នាក់លើ ដែលចុះមកធ្វើការស្រាវជ្រាវករណីលោកស្រី តោ សុខលីដ៏មហិមារូបនេះហ៊ាននាំទណ្ឌិតចេញទៅក្រៅពន្ធនាគារ(គុក)។

មជ្ឈដ្ឋានមហាជនដែលដឹងរឿងនេះបានធ្វើការរិះគន់យ៉ាងខ្លាំងទៅលើលោកស្រីតោ សុខលី ប្រើប្រាស់សិទ្ធិអំណាចនិងតួនាទីរបស់ខ្លួនហួសដែនសមត្ថកិច្ចពេលខ្លះកុំថាឡើយទៅរុះឬផ្ទះសម្បែងនិងលំនៅឋានរបស់អ្នកដទៃគ្រាន់តែរឿងដឹកនាំបញ្ជាអ្នកទោសដែលកំពុងអនុវត្តនៅក្នុងពន្ធនាគារចេញទៅក្រៅក៏វាខុសបាត់ទៅហើយ។ករណីនេះមហាជនសំណូមពរដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់សូមមេត្តាចាត់វិធានការតាមផ្លូវច្បាប់ទៅលើលោកស្រី តោ សុខលី ដើម្បីទុកជាគំរូដល់មន្ត្រីដទៃទៀតកុំឲ្យភ្លើតភ្លើនងប់ងល់នឹងយកបុណ្យស័ក្តិប្រើអំណាចតួនាទីហួសដែនសមត្ថកិច្ចដែលខ្លួនមាន។

ប្រភពព័ត៌មានបានបង្ហើបថាដោយសារតែមន្ត្រីក្រោមឱវាទឆ្លើយថាពួកគាត់ទៅតាមបញ្ជារបស់លោកស្រី តោ សុខលី តែប៉ុណ្ណោះ។ចំណែកឯទណ្ឌិតដែលត្រូវនាំខ្លួនចេញពីពន្ធនាគារទៅក៏ឆ្លើយដូចគ្នានេះផងដែរ។

ដោយឡែកប្រភពព័ត៌មានដែលស្និតនិង លោកទីន សុវណ្ណី ប្រធានពន្ធនាគារខេត្តក៏បានបដិសេធថាលោកមិនបានបញ្ជាឬក៏អនុញ្ញាតឲ្យលោកស្រី តោ សុខលីនាំទណ្ឌិតចេញពីពន្ធនាគារទៅដែរ។រឿងនេះលោកមិនដឹងនោះទេ នេះគឺជាការសម្រេចិត្តរបស់លោកស្រី តោ សុខលី តែម្នាក់ឯងប៉ុណ្ណោះ។

លោក ទិនសុចិត្រា អ្នកនាំពាក្យតំណាងអយ្យការខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា អយ្យការមិនបានឯកភាពឱ្យនាំទណ្ឌិតឬក៏ជនដែលកំពុងែជាប់ឃុំណាម្នាក់ចេញពីពន្ធនាគារនោះឡើយហើយក៏មិនអនុញ្ញាតឲ្យ ប្រព្រឹត្តបទល្មើសដូច្នេះដែរ ការនាំចេញនៅទណ្ឌិតឬ ជនដែលជាប់ឃុំក្នុងពន្ធនាគារដែលមិនមានការអនុញ្ញាត និងឯកភាពពីអយ្យការជាការអនុវត្តខុសច្បាប់ទាំងស្រុងអ្នកប្រព្រឹត្តនិងអ្នកទទួលខុសត្រូវក្នុងពន្ធនាគារត្រូវតែទទួលខុសត្រូវនូវទង្វើរបស់ខ្លួនដោយមិនអាចលើកលែងបាននោះទេ។ 

គួររំលឹកផងដែរថាកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ លោកស្រី តោ សុខលី អនុប្រធានពន្ធនាគារខេត្តកំពង់ស្ពឺ បានដឹកនាំបក្សពួកមួយក្រុមទៅរុះរើបំភ្លេចបំផ្លាញទ្រព្យសម្បត្តិផ្ទះរបស់លោកស្រី ទិត្យ ស៊ីណាត ដែលមានទីតាំងស្ថិតនៅភូមិញរ សង្កាត់កណ្ដាលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្នុងនោះមានជនជាទណ្ឌិតចំនួន ៤ នាក់កំពុងតែអនុវត្តទោសនៅក្នុងពន្ធនាគារ ដោយគ្មានការអនុញ្ញាតពីតំណាងរអយ្យការ។ ករណីនេះលោកស្រី ទិត្យ ស៊ីណាត បានដាក់ពាក្យបណ្ដឹងគោរពស្នើសូមឯកឧត្តមអភិសន្តិបណ្ឌិតមេត្តាស្រាវជ្រាវស្វែងរកចាប់ខ្លួនជនល្មើសមកដល់ទៀតទោសតាមផ្លូវច្បាប់ជាធរមាន។

ជាចុងក្រោយលោកស្រីបានសំណូមពរប្រមុខថ្នាក់ដឹកនាំនិងគ្រប់ស្ថាប័នដែលពាក់ព័ន្ធសូមមេត្តាជួយអន្តរាគមន៍ផ្ដល់យុត្តិធម៌ចំពោះលោកស្រីដែលរងនូវការរំលោភបំពានពីសំណាក់ឈ្មោះ តោ សុខលី អនុប្រធានពន្ធនាគារដែលប្រើប្រាស់អំណាចតួនាទីរបស់ខ្លួនហ៊ាននាំយកទណ្ឌិតដែលកំពុងអនុវត្តទោសក្នុងពន្ធនាគារមកបំផ្លិចបំផ្លាញទ្រព្យសម្បត្តិផ្ទះរបស់លោកស្រីទាំងបំពានច្បាប់បែបនេះសូមឲ្យថ្នាក់ដឹកនាំមេត្តាជួយផ្ដល់នូវភាពកក់ក្តៅចំពោះរូបលោកស្រីដែលជាប្រជាពលរដ្ឋតូចតាចនេះផង ព្រោះថាឈ្មោះតោសុខលីនេះគឺជាឧត្តមអគារនុរក្សលេខ១ (ផ្កាយ១) ខ្លាចគេអាងអំណាចបុណ្យស័ក្តិបំពានមកលើលោកស្រីលើសដើម ។បើទោះជាយ៉ាងនេះក្តីលោកស្រីសង្ឃឹមថាថ្នាក់ដឹកនាំនិងមិនជឿការធ្វើរបាយការណ៍ភូតកុហក់ថ្នាក់លើរបស់ឈ្មោះតោសុខលីនេះឡើយហើយអ្វីដែលលោកស្រីនិយាយនៅពេលនេះគឺជាអ្វីដែលកើតឡើងចំពោះលោកស្រីយ៉ាងពិតប្រាកដ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!