ទាន់ហេតុការណ៍
រឿងមន្ត្រីមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ (យកលុយពីរោងចក្រ) នៅមិនទាន់ចប់ទេ! ពេលនេះរដ្ឋមន្ត្រីក្រសួងបរិស្ថានបានណែនាំទៅប្រធានមន្ទីរ ឲ្យបញ្ជូនសំណុំរឿងទៅតុលាការ និងអង្គភាពប្រឆាំងអំពើពុករលួយ.. - ឯកឧត្តមអភិបាលខេត្តណែនាំឲ្យរៀបចំ និងចងក្រងឯកសារឱ្យបានលឿន និងត្រឹមត្រូវ ដើម្បីត្រៀមរៀបចំពិព័រណ៍នៅវិមានឈ្នះ-ឈ្នះ កោះកុង - - ពន្ធនាគារខេត្តព្រះវិហារ ប្រកាសព្រះរាជក្រឹត្យបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតចំនួន១០នាក់ ក្នុងឱកាសព្រះរាជពិធីបុណ្យវិសាខបូជា - កំពង់ស្ពឺសង្ក្រាន្ត រយៈពេលបីថ្ងៃ មានភ្ញៀវទេសចរមកលេងកម្សាន្ត ប្រមាណជិត២លាន      - ភ្ញៀវទេសចរណ៍ចំនួនប្រមាណ ៦០៥,០០០នាក់ ក្នុងព្រឹត្តិការណ៍កំពង់ស្ពឺសង្រ្កាន្តថ្ងៃទី២ ជាពិសេសចូលរួមលេងល្បែងប្រជាប្រិយខ្មែរដ៏ច្រើនសំបូរបែប - ដ្ឋបាលខេត្តកំពង់ស្ពឺ បើកព្រឹត្តិការណ៍ "កំពង់ស្ពឺសង្ក្រាន្ត" យ៉ាងអធិកអធម ជាមួយការដង្ហែព្រ័ត្រយក្ស - អ្នកវិនិយោគិនចិនគ្រោងបោះទុន៥លានដុល្លា ដើម្បីវិនិយោគសាកល្បងលើវិស័យគ្រប់គ្រងនិងកែច្នៃកាកសំណល់ចេញពីរោងចក្រ សហគ្រាសនៅខេត្តកំពង់ស្ពឺ - ក្រោមការដឹកនាំផ្ទាល់របស់លោក ស្រេង វុទ្ធា ព្រះរាជ្ញារងសហការជាមួយរដ្ឋបាលស្រុកជាំក្សាន្ដ នឹងកម្លាំងចម្រុះចុះប្រតិបត្តិការ បង្រ្កាប់ទីតាំងសិប្បកម្មកែឆ្នៃឈើ ជាច្រើនកន្លែង..! - ប្រហែលអាងខ្សែអ្នកធំហើយបានជាហ៊ានបុកគ្រិះសាងសង់សំណង់រឹងមាំចូលក្នុងសមុទ្រ បំពានច្បាប់យ៉ាងគោឃ្លើន តែចំណាត់ការរបស់អាជ្ញាធរហាក់មានភាពធូរលង់...

សេក្ដីបំភ្លឺព័ត៌មានរបស់ក្រុមហ៊ុន រួយ ហ្វេងកន្លងមកមានសារព័ត៌មានមួយចំនួនបានផ្សាយខុសការពិត

សេក្ដីបំភ្លឺព័ត៌មានរបស់ក្រុមហ៊ុន រួយ ហ្វេងកន្លងមកមានសារព័ត៌មានមួយចំនួនបានផ្សាយខុសការពិត

ខេត្តព្រះវិហារ កន្លងមកថ្មីៗមានផ្សារព័ត៌មានមួយចំនួនតូចផ្សាយខុសការពិតបានផ្សាយបំភ្លើសថាក្រុមហ៊ុន រួយ ហ្វែងកំពុងតែរំលោភបំពានលើដីអាស្រ័យផលរបស់ប្រជាពលរដ្ឋ ខណះនេះ អគ្គនាយករងក្រុមហ៊ុនលោក ហ័ង ចុងយេក បាន បំភ្លឺថា ក្រុមហ៊ុនមិនបានក្ស័យធន់ ឬក៏រំលោភបំពានលើដីកម្មសិទ្ធិរបស់បងប្អូនប្រជាពលរដ្ឋទេគឺផ្ទុយទៅវិញបងប្អូនប្រជាពលរដ្ឋមួយចំនួនតូច។បានហ្នឹងលួចឈូសឆាយដីសម្បទានរបស់ក្រុមហ៊ុនទៅអាស្រ័យផលផ្ទាល់ខ្លួនរបស់ពួកគាត់ទៅវិញ កន្លងមកក្រុមហ៊ុនអត់បានដំណើរការវិនិយោគនោះទេ ដោយសាតែមានវិបត្តិជំងឺ covid 19 ក្រុមហ៊ុនបានផ្អាករោងចក្រផលិតស្ករអំពៅជាបណ្ដោះអាសន្ន ហើយរាងរាល់ឆ្នាំក្រុមហ៊ុន បានដំណើរការលើវិស័យកសិកម្មសាកវប្បកម្ម ម្រេច ដំឡូង ស្រូវជាដើម អ្វីដែលសំខាន់នោះគឺក្រុមហ៊ុនបង់ពន្ធជូនរដ្ឋ ជារាងរាល់ឆ្នាំ ។ ហើយពាក់ព័ន្ធជាមួយរោងចក្រស្ករបានផ្អាកដំណើរការបណ្ដោះអាសន្នពិតមែន ប៉ុន្តែពាក់ព័ន្ធនឹងដីធ្លីកសិកម្មខាងលើក្រុមហ៊ុននៅដំណើរការដាំដំណាំជាធម្មតា ។

លោកអគ្គនាយកបានបន្តទៀតថា កន្លងមកបងប្អូនប្រជាពលរដ្ឋបានស្ដាប់សម្ដីជនខិលខូចមួយចំនួនបានអះអាងថា។ក្រុមហ៊ុនរួយ ហ្វេង កំពុងតែក្ស័យធន់ ដូច្នេះហើយបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមួយចំនួនចូលឈូសឆាយទន្ទ្រានដីសម្បទានរបស់ក្រុមហ៊ុនជាច្រើនហិចតាយកធ្វើជាកម្មសិទ្ធិ ដូចនេះក្រុមហ៊ុនជូនដំណឹងតាមរយៈ អាជ្ញាធរៈខេត្ត នឹងអាជ្ញាធរភូមិឃុំបានចេញសេចក្ដីប្រកាស អោយដល់បងប្អូនប្រជាពលរដ្ឋ ដែរស្ដាប់មេខ្យល់មួយចំនួនថាក្រុមហ៊ុនកំពុងតែក្ស័យធន់ រួចនាំគ្នាមកចាប់ឈូសឆាយយកដីក្រុមហ៊ុនធ្វើជាកម្មកម្មសិទ្ធិ ដូច្នេះសូមឲ្យបងប្អូនប្រជាពលរដ្ឋអោយឈប់បន្តការឈូសឆាយដីសម្បទានរបស់ក្រុមហ៊ុន ជៀសវាងខាត់បង់ថវិកានិងពេលវេលាដល់បងប្អូនយើង …

ក្រោយទទួលបានការជូនដំណឹងពីក្រុមហ៊ុន រដ្ឋបាលខេត្តព្រះវិហារ ក៏បានចេញសេចក្ដីជូនដំណឹងកាលពីថ្ងៃទី 27 ខែមីនាឆ្នាំ 2023 កន្លងទៅ ដោយយោងតាមអនុក្រឹត្យលេខ 118 អនក្រ.បក ចុះថ្ងៃទី ៧ ខែតុលាឆ្នាំ 2005 ស្ដីពីការគ្រប់គ្រងដីរដ្ឋ ដោយរដ្ឋបាលខេត្តជូនដំណឹងដល់សាធារណជន ឲ្យបានជ្រាបថា រាជរដ្ឋាភិបាលបានផ្ដល់ដីសម្បទានសេដ្ឋកិច្ចសម្រាប់វិនិយោគលើដំណាំអំពៅ អាកាស្យា និងដំណាំកសិកម្ម ( ម្រេច ដំឡូងឈើ ស្វាយចន្ទី និងដំណាំស្រូវ ) ជូនក្រុមហ៊ុនចំនួន 5 គឺ ក្រុមហ៊ុន រូយ ហ្វេង .ឡាន ហ្វេង .ហេងរូយ . ហេងយូ .និងក្រុមហ៊ុនហេង ណុង ស្ថិតក្នុងភូមិសាស្ត្រស្រុកឆែបស្រុកត្បែងមានជ័យ និងស្រុកជ័យសែនខេត្តព្រះវិហារ។

ដោយកន្លងមកក្រុមហ៊ុនបានដំណើរការសកម្មភាពវិនិយោគយ៉ាងរលូនរហូតដល់ឆ្នាំ 2019 ដោយសារបញ្ហាជំងឺ covid 19 ក្រុមហ៊ុនបានផ្អាកសកម្មភាពវិនិយោគជាបណ្ដោះអាសន្នមួយរយៈ ធ្វើឱ្យទីតាំងដីក្រុមហ៊ុនដែលធ្លាប់បានដាំដុះកន្លងមកនៅទំនេរ មួយចំនួនខណៈនោះក៏មានប្រជាពលរដ្ឋមួយចំនួនចូលមកដាំដុះអាស្រ័យផលលើទីតាំងដីនេះ ។
បន្ទាប់មកទៀត ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលក្នុងការផ្ដល់វ៉ាក់សាំងក្នុងក្របខ័ណ្ឌទូទាំងប្រទេស រហូតគ្រប់គ្រងសភាពការណ៍បាន និងដាក់ឲ្យដំណើរការប្រទេសជាប្រក្រតីឡើងវិញ ហើយក្រុមហ៊ុនក៏បានរៀបចំដំណើរការសកម្មភាពវិនិយោគ និងដាំដុះឡើងវិញផងដែរ ។
ដូច្នេះរដ្ឋបាលខេត្តព្រះវិហារ សូមឲ្យបងប្អូនប្រជាពលរដ្ឋ ឬអ្នកពាក់ព័ន្ធផ្សេងៗ ដែលមកដាំដុះលើទីតាំងដីសម្បទានរបស់ក្រុមហ៊ុនទាំង 5 នេះ ចាកចេញដោយមិនអនុញ្ញាតឲ្យដាំដុះឬចាត់ចែងលើទីតាំងដីរដ្ឋ ដែលបានចុះបញ្ជីរួចរាល់នេះទៀតទេ ។

សូមបញ្ជាក់ថា ក្រុមហ៊ុនចំការអំពៅស្ថិតនៅស្រុកឆែបស្រុកជ័យសែនស្រុកត្បែងមានជ័យខេត្តព្រះវិហារ ចុះកុងត្រាជាមួយរាជរដ្ឋាភិបាលចំនួន 50 ឆ្នាំចាប់តាំងពីឆ្នាំ 2011រហូតដល់ឆ្នាំ 2061យោងតាមការបំភ្លឺខាងលើក្រុមហ៊ុនយើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថាបងប្អូនប្រជាពលរដ្ឋយល់ហើយនិងឈប់ទន្ទ្រានដីរបស់ក្រុមហ៊ុនតទៅមុខទៀត។

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!