ទាន់ហេតុការណ៍
ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង - កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

គ្រឿងញៀនជាង១តោន ត្រូវបានកម្លាំងកងរាជវុធហត្ថខេត្តព្រះវិហារបង្ក្រាប..

គ្រឿងញៀនជាង១តោន ត្រូវបានកម្លាំងកងរាជវុធហត្ថខេត្តព្រះវិហារបង្ក្រាប..

ខេត្តព្រះវិហារ÷ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៏ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរះភូមិន្ទមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នឹងដោយមានការណែនាំចង្អុលបង្ហាញជាប្រចាំ  ពី សំណាកឯកឧត្តមឧត្តមសេនីយ៏ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ និងសម្របសម្រួលរបស់លោកព្រះរាជអាជ្ញារងលោក ស្រេង វុទ្ធា នៅ វេលាម៉ោងប្រមាណជា១៨ នឹង០០នាទី នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤នេះ   កម្លាំងកងរាជអាវុធហត្ថស្រុក ជ័យសែន  ចំនួន៦នាក់  ដែលដឹកនាំដោយលោកវរៈសេនីយ៏ត្រី សុង រ៉ុង មេបញ្ជាការកងរាជអាវុធហត្ថមូលដ្ឋាន ស្រុកជ័យសែន បានចុះល្បាតប្រទះឃើញរថយន្តម៉ាក់ម៉ាស្តាចំនួន១គ្រឿង ពណ៏ស  ពាក់ស្លាកលេខស្ទឹងត្រែង  2A.5558/  ចតទុកចូលនៅត្រង់ចំនុចមុខសាលាវិទ្យាល័យជ័យសែន  ដែលស្ថិតនៅក្នុងភូមិស្អាង ឃុំស្អាង ស្រុកជ័យ សែន  ខេត្តព្រះវិហារ ដោយមានកាសង្ស័យភ្លាមនោះកម្លាំងកងរាជអាវុធហត្ថស្រុក ក៏បានរាយការណ៏ជូន ឯកឧត្តមឧត្តសេនីត្រី កង សៅ គុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ នូវក្រោយទទួលបានបទ បញ្ជាពីសំណាក់ឯកឧត្តមមេបញ្ជាការ ក៏ដូចជាឯកឧត្តម ទី សុវិនថាល់  ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ព្រះវិហារនឹងក្រោមកិច្ចសម្របសម្រួលដោយផ្ទាល់ អំពីសំណាក់លោក ស្រេង វុទ្ធា  ព្រះរាជអាជ្ញារងអមអយ្យ ការសាលាដំបូងខេត្តព្រះវិហារផងនោះ  កម្លាំងកងរាជអាវុធហត្ថស្រុកជ័យសែន ក៏បានធ្វើកាបើកគូទរថយន្ត ខាងលើដើម្បីត្រួតពិនិត្យ នៅក្រោយពិនិត្យទៅលើរថយន្តខាងលើ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថបានរក ឃើញម្សៅក្រាមពណ៏សថ្លា ដែលក្រុមឧក្រិដ្ឋជន  គេវិចក្នុងកញ្ចប់ពណ៏លឿង ផ្ទុកនៅក្នុងរថយន្តខាងលើពេញ ប្រៀបតែម្តង។

បើតាមការបញ្ជាក់ពីឯកឧត្តមមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានឲ្យអង្គភាពសារព៌ត៌មានដឹងនូវតាមប្រពន្ធ័សង្គមតេលេក្រាម នៅល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ នៅមុនម៉ោង ផ្សាយនេះថា ក្រោយពិនិត្យនឹងសម្របសម្រួលរបស់លោកព្រះរាជអាជ្ញារងរួចកម្លាំងរបស់លោកក៏បានបញ្ជូន វត្ថុតាងខាងលើមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ ដើម្បីធ្វើកាត្រួតពិនិត្យវត្ថុតាំងជាក់ស្តែង។

ឯកឧត្តមបន្តទៀតថា វត្ថុតាងជាក់ស្តែងគឺមានចំនួន៣៣ការ៉ុង ស្មើរនឹង១០២០កញ្ចប់  ក្នុង១កញ្ចប់ស្មើរនឹង ១០០០ក្រាម  នឹងរថយន្តម៉ាកម៉ាស្តាចំនួន១គ្រឿងផងដែរ។ រីឯជនសង្ស័យទំនងជាបែកការទើបដាក់មេប្រូចរត់ គេចខ្លួនបាត់ស្រមោលតែម្តង។  ទោះយ៉ាងណាក្តីឯកឧត្តមមេបញ្ជាការថា នេះជាជំហានទី១  ហើយករណីបន្ត ឯកឧត្តមនឹងបន្តស្រាវជ្រាវស្វែងរកក្រុមជនសង្ស័យ ដែលឧក្រិដ្ឋកម្មគ្រឿងញៀនខាងលើ ដើម្បីយកមកផ្តន្ទា ទោសទៅតាមផ្លូវច្បាប់ជាធរមាន ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!