ទាន់ហេតុការណ៍
ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង - កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

ជនសង្ស័យចំនួន២នាក់រួមនឹងគ្រឿងញៀនទំងន់ជាង១តោនត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះវិហារចាត់កាបន្តតាមនិតិវិធីច្បាប់

ជនសង្ស័យចំនួន២នាក់រួមនឹងគ្រឿងញៀនទំងន់ជាង១តោនត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះវិហារចាត់កាបន្តតាមនិតិវិធីច្បាប់

ខេត្តព្រះវិហារ÷  គ្រឿងញៀនដែលពួកក្រុមឩក្រិដ្ឋជនគ្រឿងញៀនអស់លាក់ប្លុងចោលនៅក្នុងរថយន្តម៉ាក ម៉ាស្តា១គ្រឿងនៅឯស្រុកជ័យសែនហើយត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថមូលដ្ឋានស្រុកជ័យសែនល្បាតហើយប្រទះឃើញនៅក្នុងរថយន្តកាលពីវេលាម៉ោងប្រមាណជា១៨នឹង០០នាទីល្ងាចនាថ្ងៃទី២០ខែមករាឆ្នាំ២០២៤កន្លងទៅថ្មីៗនេះក្រោយមានកាសម្របសម្រួលរបស់លោកស្រេង វុទ្ធាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារហើយត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសសហការជាមួយនឹងកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តដឹកជញ្ជូនមកកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារដើម្បីធ្វើការត្រួតពិនិត្យទៅតាមនិតិវិធីមុខជំនាញរបស់មន្ត្រីកងរាជអាវុធហត្ថរួចរាល់ហើយ នៅវេលាម៉ោង១១នឹង35នាទីព្រឹក នាថ្ងៃទី២៣ខែមករាឆ្នាំ២០២៤នេះកម្លាំងកងរាជអាវុធហត្ថខេត្តចំនួន១៥នាក់រថយន្តចំនួន៣គ្រឿងបូកនឹងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន៦នាក់នឹងរួមនឹងរថយន្ត៣គ្រឿងផងគឺបានបញ្ជូនវត្ថុតាំងដែលជាគ្រឿងញៀនទាំងនោះរួមនឹងជនសង្ស័យចំនួន២នាក់ផងដែរទៅកាន់សាលាដំបូងខេត្តព្រះវិហារ។

ឯកឩត្តម ឩត្តមសេនីយ៍ត្រីកង សៅគុណមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារបានបញ្ជាក់ប្រាប់មកអង្គភាពទូរទស្សន៏កែវភ្នែកអាយធីវីអនឡាញនូវតាមប្រពន្ធ័សង្គមតេលេក្រាមនាព្រឹកថ្ងៃទី២៣ខែមករាឆ្នាំ២០២៤នៅមុនម៉ោងផ្សាយនេះថាវត្ថុតាំងដែលកម្លាំងសមត្ថកិច្ចរបស់ឯកឩត្តម ធ្វើកាបញ្ជូននឹងប្រគល់ជូនទៅកាន់ស្ថាប័នអយ្យការសាលាដំបូងខេត្តព្រះវិហារនាខណះពេលនោះ រួមមានគ្រឿងញៀនម្សៅថ្លាម៉ាទឹកកកចំនួន២៥ធុងស្មើរនឹងចំនួន១,០៨២.៥គ.ក.នេះជាទងន់បូករួមនឹងសម្ភារះវិចខ្ខប់ផង រីឯទំងន់គ្រឿងញៀនសុទ្ធគឺមានចំនួន១,០២១.២គ.ក.នឹងជនសង្ស័យដែលជាប់ពាក់ពន្ធ័ចំនួន២នាក់រួមនឹងសម្ភារះមួយចំនួនទៀត។

ជាមួយគ្នានោះដែរឯកឩត្តមមេបញ្ជាការបានបញ្ជាក់បន្ថែមទៀតថានៅក្នុងករណីមួយនេះបច្ចុប្បន្នកម្លាំងសមត្ថកិច្ចរបស់ឯកឩត្តមកំពុងសហការណ៏ជាមួយនឹងកម្លាំងសមត្ថកិច្ចជំនាញគ្រប់ស្ថាប័នដើម្បីបន្តស្វែងរកចាប់ខ្លួនមេខ្លោងនឹងបក្ខពួកដែលជាប់ពាក់ពន្ធ័យកមកផ្តន្ទាទោសឲ្យខានតែបាន។ឯកឩត្តមថាបើជីកស្មៅគឺត្រូវជីកទាំងឬសតែម្តង ពីព្រោះគ្រឿងញៀននេះហើយដែលធ្វើឲ្យគ្រោះថ្នាក់ដល់សង្គមជាតិទាំងមូល។

បន្ថែមពីនោះឯកឩត្តមមេបញ្ជាការក៏សូមធ្វើការអំពាវនាវហើយអំពាវនាវទៀតទៅដល់ស្រទាប់យុវវ័យទាំងឡាយទាំងពួងសូមមេត្តានៅឲ្យឆ្ងាយពីគ្រឿងញៀនហើយត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន ព្រោះគ្រឿងញៀននេះវាអាចបំផ្លាញអនាគត់ខ្លួនឯងនឹងក្រុមគ្រួសារខ្លួនឯងជាពិសេសសង្គមជាតិទាំងមូលតែម្តង។

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!