ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ក្រោមការចង្អុលបង្ហាញនិងបញ្ជាផ្ទាល់ពីសំណាក់ឯកឧត្តមមគីម រិទ្ធី អភិបាលខេត្ត និងជាប្រធានគណៈបញ្ជការឯកភាពខេត្តព្រះវិហារ កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥នៃ

ក្រោមការចង្អុលបង្ហាញនិងបញ្ជាផ្ទាល់ពីសំណាក់ឯកឧត្តមមគីម រិទ្ធី អភិបាលខេត្ត និងជាប្រធានគណៈបញ្ជការឯកភាពខេត្តព្រះវិហារ កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥នៃ

ព្រះវិហារ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បានចុះស្រាវជ្រាវឈានទៅការឃាត់ខ្លួនជនជាតិចិន ចំនួន ០៨នាក់ ពីបទ”លួចឆ្លងដែនចូលដោយខុសច្បាប់” នៅត្រង់ចំណុចមាត់ទន្លេ ស្ថិតក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ នៅត្រង់ចំណុចមាត់ទន្លេ។

យោងតាមចម្លើយ ជនជាតិចិនខាងលើ បានលួចឆ្លងដែនចូលមកប្រទេសកម្ពុជា តាមព្រំដែនទឹកប្រទេសឡាវ-កម្ពុជា ដោយប្រើប្រាស់មធ្យោបាយទូក ដើម្បីស្វែងរកការងារធ្វើនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ មុនចូលមកប្រទេសកម្ពុជា ជនជាតិចិនខាងលើបានស្នាក់នៅនិងធ្វើការងារនៅប្រទេសឡាវ។ ក្នុងការទាក់ទងចូលមកប្រទេសកម្ពុជាតាមរយៈប្រព័ន្ធបណ្ដាញសង្គម និងតាមរយៈការណែនាំរបស់មិត្តភក្កិជាជនជាតិចិនដែលស្នាក់នៅប្រទេសឡាវជាមួយគ្នា ជាអ្នករៀបចំមធ្យោបាយធ្វើដំណើរពីព្រំដែនប្រទេសឡាវរហូតដល់គោលដៅដែលត្រូវធ្វើការនៅប្រទេសទេសកម្ពុជា សម្រាប់ការចំណាយគឺដល់គោលដៅទើបទូទាត់ជាមួយអ្នកដែលរៀបចំឱ្យ។

បច្ចុប្បន្ន ជនជាតិចិនចំនួន០៨នាក់ខាងលេី បាននាំខ្លួនមកស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដេីម្បីសាកសួរនិងកសាងសំណុំរឿង ដេីម្បីបន្តនីតិវិធីច្បាប់។

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!