ទាន់ហេតុការណ៍
កំពង់ស្ពឺសង្ក្រាន្ត រយៈពេលបីថ្ងៃ មានភ្ញៀវទេសចរមកលេងកម្សាន្ត ប្រមាណជិត២លាន      - ភ្ញៀវទេសចរណ៍ចំនួនប្រមាណ ៦០៥,០០០នាក់ ក្នុងព្រឹត្តិការណ៍កំពង់ស្ពឺសង្រ្កាន្តថ្ងៃទី២ ជាពិសេសចូលរួមលេងល្បែងប្រជាប្រិយខ្មែរដ៏ច្រើនសំបូរបែប - ដ្ឋបាលខេត្តកំពង់ស្ពឺ បើកព្រឹត្តិការណ៍ "កំពង់ស្ពឺសង្ក្រាន្ត" យ៉ាងអធិកអធម ជាមួយការដង្ហែព្រ័ត្រយក្ស - អ្នកវិនិយោគិនចិនគ្រោងបោះទុន៥លានដុល្លា ដើម្បីវិនិយោគសាកល្បងលើវិស័យគ្រប់គ្រងនិងកែច្នៃកាកសំណល់ចេញពីរោងចក្រ សហគ្រាសនៅខេត្តកំពង់ស្ពឺ - ក្រោមការដឹកនាំផ្ទាល់របស់លោក ស្រេង វុទ្ធា ព្រះរាជ្ញារងសហការជាមួយរដ្ឋបាលស្រុកជាំក្សាន្ដ នឹងកម្លាំងចម្រុះចុះប្រតិបត្តិការ បង្រ្កាប់ទីតាំងសិប្បកម្មកែឆ្នៃឈើ ជាច្រើនកន្លែង..! - ប្រហែលអាងខ្សែអ្នកធំហើយបានជាហ៊ានបុកគ្រិះសាងសង់សំណង់រឹងមាំចូលក្នុងសមុទ្រ បំពានច្បាប់យ៉ាងគោឃ្លើន តែចំណាត់ការរបស់អាជ្ញាធរហាក់មានភាពធូរលង់... - សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាបានជាបន្តបន្ទាប់ចំនួន ៧នាក់ ពាក់ព័ន្ធគ្រឿងញៀន និងដកហូតវត្ថុតាងមួយចំនួន.. - សង្ស័យអាជ្ញាធរនឹងសមត្ថកិច្ចខ្លាចអំណាចម្ចាស់ទីតាំងលេងល្បែងសងមួយកន្លែងនេះទេដឹង.! - គ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ(TYDA)ចុះពិនិត្យនិងព្យាបាលជំងឺទូទៅដល់ប្រជាពលរដ្ឋជិត ៤នាក់ ក្នុងខេត្តកំពង់ស្ពឺ. - អតីតយោធិនពិការ លោក ឡេង សារឿន ដង្ហើយហៅរកយុត្ដិធម៌ ពីសម្ដេចតេជោ និងសម្ដេចធិបតី ក្នុងទំនាស់ដីធ្លីដ៏រាំរៃជាង ១២ឆ្នាំ ដោយឈ្មោះ លី ម៉ី និងពក្ខពួកឃុបឃិតគ្នាជាប្រព័ន្ធរៀបចំឯកសារក្លែងបន្លំរំលោភយកដីទាំងស្រស់ៗ.

អុញនោះ! មុជមិនជ្រៅ ទៅមិនដល់ ហើយលោក ឈិន ម៉ៅ ជាចាងហ្វាង អង្គភាពសារព័ត៌មាន បណ្ដាញសារព័ត៌មានថ្មី (ហៅកាត់ថា N3) និងឈ្មោះ ភួង រ៉ា ព្រមទាំងបក្ខពួក កំពុងធ្វើសកម្មភាព គៀងគរប្រជាពលរដ្ឋ  ធ្វើការឡាយវីឌីអូ បែបញ៉ុះញ៉ុង បង្កឱ្យមានភាពចលាច័លក្នុង ភូមិត្រពាំងឈូក..ក្នុងដំណាក់ការចុងក្រោយ បន់ព្រះសំពះទេវតា ហើយពេលនេះ

អុញនោះ! មុជមិនជ្រៅ ទៅមិនដល់ ហើយលោក ឈិន ម៉ៅ ជាចាងហ្វាង អង្គភាពសារព័ត៌មាន បណ្ដាញសារព័ត៌មានថ្មី (ហៅកាត់ថា N3) និងឈ្មោះ ភួង រ៉ា ព្រមទាំងបក្ខពួក កំពុងធ្វើសកម្មភាព គៀងគរប្រជាពលរដ្ឋ  ធ្វើការឡាយវីឌីអូ បែបញ៉ុះញ៉ុង បង្កឱ្យមានភាពចលាច័លក្នុង ភូមិត្រពាំងឈូក..ក្នុងដំណាក់ការចុងក្រោយ បន់ព្រះសំពះទេវតា ហើយពេលនេះ

ខេត្ដក្រចេះ ៖ តោះបងប្អូនមកតាមដាន និងវិភាគទាំងអស់គ្នា ពេលនេះ មេខ្យល់ឈ្មោះ ភួង រ៉ា និងបក្ខពួក កំពុងធ្វើសកម្មភាពកៀងគរ ប្រជាពលរដ្ឋ ដែលមិនដឹងអីសោះរស់នៅតាំងឆ្នាំ២០១៣ មកធ្វើការឡាយវីឌីអូ តាមបណ្ដាញសង្គមហ្វេសប៊ុក តាមរយៈអង្គភាពសារព័ត៌មានមិនសូវល្បី ចំនួន ៤អង្គភាព ដឹកនាំដោយ ឈ្មោះ ឈិន ម៉ៅ តាមប្រភពបានឱ្យដឹងថា ឈ្មោះ ឈិន ម៉ៅ នេះបានជួលអង្គភាពសារព័ត៌មានមិនសូវល្បីក្នុងស្រុកមកធ្វើការផ្សាយដើម្បីបិទបាំងអំពើទុច្ចរិតរបស់បក្ខពួកខ្លួន ដែលបានធ្វើសកម្មភាពរុករានដីដែនជម្រកសត្វព្រៃកែវសីមា របស់រដ្ឋ លើសពីការរស់នៅអាស្រ័យផលជាក់ស្ដែង។

បើតាមការឡាយវីឌីអូ តាមបណ្ដាញសង្គមហ្វេសប៊ុក  កាលពីថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ៤:០០ រសៀល របស់អង្គភាពសារព័ត៌មានទាំងបួននោះ គឺផ្ទុយពីច្បាប់អនុញ្ញាតធ្វើអាជីវកម្មព័ត៌មាន ដែលចេញដោយក្រសួងព័ត៌មាន ពោលគឺអាជ្ញាប័ណ្ណនោះមានសិទ្ធិត្រឹមតែធ្វើការផ្សាយលើគេហទំព័រតែប៉ុណ្ណោះ ក្នុងនោះតាំងខ្លួនសុទ្ធតែជាចាងហ្វាង ហើយធ្វើសកម្មភាព ដែលផ្ទុយស្រឡះពីច្បាប់អនុញ្ញាតទៅវិញ។

គូសបញ្ជាក់ផងដែលថា ការផ្ដួចផ្ដើមគំនិតកៀងគរប្រជាពលរដ្ឋច្រើនធ្វើការផ្សាយផ្ទាល់បែបនេះ មានលក្ខណៈញ៉ុះញ៉ុងពិតប្រាកដមែន ពោលគឺយកប្រជាពលរដ្ឋមកធ្វើជាខែល បង្កើតឱ្យមានភាពអស្ថេរភាព ចលាច័ល ហាក់ដូចជាផ្ទុះការតវ៉ា នេះជាល្បិចកន្ទេលធំ បន្លំដេក កូរទឹកឱ្យល្អក់ របស់បក្ខពួកជនខិលខូចមួយក្ដាប់តូច ដែលមានចេតនាចង់បានដី របស់រដ្ឋមកធ្វើជាសម្បតិ្ដផ្ទាល់ខ្លួន និងលក់យកប្រាក់ចំណេញបន្ដ។

គួររំលឹកផងដែលថា ប្រជាពលរដ្ឋដែលរស់នៅក្នុង ភូមិត្រពាំងឈូក ឃុំឃ្សឹម ស្រុកស្នួល ខេត្ដក្រចេះ គឺកំពុងរស់នៅលើដីរបស់រដ្ឋ ជាដីដែនជម្រកស្វតព្រៃកែវសីមា ក្នុងអនុក្រឹត្យលេខ ១៨២ អនក្រ.បក ដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន។   ដូចដែលសម្ដីអះអាងរបស់ លោក ពៅ សាវាន មេភូមិ ត្រពាំងឈូក បានលើកឡើងថា ពលរដ្ឋរស់នៅជាក់ស្ដែង មានចំនួន ៤៧៣ គ្រួសារ ហើយដែលមានការស្នាក់នៅពិតប្រាកដនោះ មានចំនួន ៣១០ គ្រួសារប៉ុណ្ណោះ ក្រៅពីនេះ គឺមិនពុំទាន់មានលិខិតស្នាមនៅច្បាស់លាស់នោះទេ។

លោកបានបន្ដទៀតថា ប្រជាពលរដ្ឋរស់នៅតាំងពីឆ្នាំ២០១៣មក លើផ្ទៃដីតែ ៧៥០ ហិកតាប៉ុណ្ណោះ ហើយបច្ចុប្បន្ន ប្រជាពលរដ្ឋមកអាស្រ័យផល ប្រមាណជាង ២០០០ ហិកតា ដែលលោកមិនបានដឹង ចំនួនដីពិតប្រាកដនោះទេ។ (មកស្ដាប់សម្ដីរបស់លោកមេភូមិ ពៅ សាវាន)។

និយាយជារួម ប្រជាពលរដ្ឋដែលមានដីអាស្រ័យផលពិតប្រាកដក គឺពុំគួរមានភាពភ័យព្រួយអ្វីនោះទេ ពោលគឺធ្វើការអាស្រ័យផលធម្មតាចុះ តែសូមកុំរុករានដីរដ្ឋរបន្ថែម ដែលផ្ទុយពីច្បាប់។

យើងក្រឡេកមកមើលសកម្មភាពឡាយវីឌីអូ កាលពីថ្ងៃទី០៦ ខែកុម្ភៈវិញ យើងសង្កេតឃើញថា បុគ្គលដែលតាំងខ្លួនជាអ្នកសារព័ត៌មាន បានធ្វើការឡាយ ដោយប្រើនូវសំនួរ បិទ មានចរិតញ៉ុះញ៉ុង វែកញ៉ែក រកខុសរកត្រូវ ដោយបញ្ឆេះឱ្យប្រជាពលរដ្ឋក្ដៅក្រហាយ និងមានការយល់ច្រឡំ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ ការដែលចោទសួរ និងបង្ខំឱ្យប្រជាពលរដ្ឋ ឆ្លើយម្ដងម្នាក់ៗ គឺហាក់ដូចជាមានចរិតបង្កភាពចលាច័ល។ សូមតាមដានវីឌីអូខាងក្រោមនេះ.។

សូមបញ្ជាក់ផងដែរថា ការចុះផ្សាយរបស់អង្គភាពយើងខ្ញុំកន្លងមក គឺផ្សាយនូវព័ត៌មានពិត ដើម្បីជាប្រយោជន៍សង្គម ប្រយោជន៍ប្រជាពលរដ្ឋ និងជាស្មារតីថែរក្សាសម្បតិ្ដរដ្ឋតែប៉ុណ្ណោះ ពុំមានចេតនាណាមួយ ដើម្បីមូលបង្កាច់ពលរដ្ឋស្លូតត្រង់នោះទេ។

ត្រង់ចំណុចនេះ សូមឯកឧត្ដមរដ្ឋមន្ដ្រីក្រសួងព័ត៌មាន មេត្ដាពិនិត្យលើការផ្សាយផ្ទាល់លើបណ្ដាញសង្គមហ្វេសប៊ុក របស់អង្គភាពសារព័ត៌មានខាងលើផងទាន។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិត្រពាំងឈូក ឃុំឃ្សឹម និងភូមិអូគគី ឃុំគ្រញ៉ូងសែនជ័យ ដែលមានដីអាស្រ័យផលពិតប្រាកដ ស្នើឱ្យមន្ដ្រីជំនាញ និងថ្នាក់ដឹកនាំខេត្ដ ក្រសួងបរិស្ថាន មេត្ដាជួយផ្ទល់ប័ណ្ណកម្មសិទ្ធិកាន់កាប់ដីជូនពួកគាត់ផង ដើម្បីការទទួលបានភាពសុក្ដុមរមនា។

អង្គភាពសារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយពីមន្រ្តីពាក់ពន្ធ័និងសាមុីខ្លួនជានិច្ចរាងរាល់ម៉ោងធ្វើរការគឺដើម្បីឆ្លុះបញ្ចាំងពីរការពិតសុក្រិតនិងយុត្តិធម៍ តែប៉ុណ្ណោះសូមអរគុណ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!