ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ប្រជាពលរដ្ឋជាច្រើនគ្រួសារដង្ហើយរកយុត្តិធម៌ ខណៈដែលម្ចាស់ដីខាងមុខបិតផ្លូវសាធារណ មានពីយូរលុងមកហើយ អាជ្ញាធរ នឹងជំនាញហាក់គ្មានឆន្ទៈក្នុងការដោះស្រាយសោះ

ប្រជាពលរដ្ឋជាច្រើនគ្រួសារដង្ហើយរកយុត្តិធម៌ ខណៈដែលម្ចាស់ដីខាងមុខបិតផ្លូវសាធារណ មានពីយូរលុងមកហើយ អាជ្ញាធរ នឹងជំនាញហាក់គ្មានឆន្ទៈក្នុងការដោះស្រាយសោះ

ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋ ជាច្រើនគ្រួសារ ដែលមានដីស្ថិតនៅក្នុងភូមិស្រះកែវ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ បានរិះគន់ចំៗទៅលើអាជ្ញាធរមូលដ្ឋានភូមិ សង្កាត់ និង ជំនាញពាក់ព័ន្ធការិយាល័យសុរិយោដីក្រុងថា ហាក់គ្មានឆន្ទៈក្នុងការជួយអន្តរាគមន៍ដោះស្រាយទាល់តែសោះ គេមិនដឹងថាមានពាក់ព័ន្ធរឿងអ្វីឱ្យច្បាស់លាស់ពិតប្រាកដនោះទេ ខណៈដែលប្រជាពលរដ្ឋជាច្រើនគ្រួសារដឹងច្បាស់ថា ផ្លូវមានតាំងពីយូរលុងណាស់មកហើយ ដែលបងប្អូនប្រជាពលរដ្ឋតែងតែធ្វើដំណើរទៅអាស្រ័យផល បង្កបង្កើនផលស្រែស្រូវ ហើយឥឡូវនេះត្រូវបានម្ចាស់ដីដែលនៅពីខាងមុខបិតផ្លូវ បោះបង្គោ ស្ទាក់លែងឱ្យពួកគាត់ធ្វើដំណើរចេញចូលទៅធ្វើស្រែស្រូវទៀតហើយ រយៈពេល៦ឆ្នាំមកហើយ ដែលពួកគាត់ជាប្រជាពលរដ្ឋ បានដាក់ពាក្យប្តឹងជំទាស់។

ជួបជាមួយអ្នកយកព័ត៌មានយើង លោកហៀង ដុស អាយុ៦៣ឆ្នាំ និងប្រជាពលរដ្ឋច្រើននាក់ទៀត មាន មុខរបរកសិករ រស់នៅក្នុងភូមិស្រះកែវ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ លើកឡើងស្រដៀងគ្នាថា ផ្លូវដែលគេបិតមិនឱ្យប្រជាពលរដ្ឋ ដើរនេះជាផ្លូវរទេះ មានទទឹងប្រហែល៥ម៉ែត្រ តភ្ជាប់ពីភ្នំព្រះរាជទ្រព្យ(ភ្នំឧដុង្គ) ស្រុកពញាឮ នៃខេត្តកណ្តាល រហូតកាត់ផ្លូវជាតិលេខ៥១ រហូតដល់ឃុំព្រះស្រែ (បច្ចុប្បន្នសង្កាត់ព្រះស្រែ) ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ដែលផ្លូវនេះបងប្អូនប្រជាពលរដ្ឋ តែងតែធ្វើដំណើតឆ្លងកាត់ ទៅប្រកបរបរធ្វើស្រែ ចំការដឹកជញ្ជូនផលដំណាំ ស្រូវ ប៉ុន្តែឥឡូវ​នេះមានគេបិតផ្លូវលែងឱ្យប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ទៀតហើយ ប្រជាពលរដ្ឋបានដាក់ពាក្យបណ្តឹងជាច្រើនឆ្នាំណាស់មកហើយ ប៉ុន្តែមិនអាចដោះស្រាយបានឡើយ។

ចំណែក លោក ស្រី មនោ អាយុ៥៩ឆ្នាំ រស់នៅក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានឱ្យអ្នកយកព័ត៌មានដឹងថា លោកបានទិញដីមួយកន្លែងនៅក្នុងភូមិស្រះកែវ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ តាំងពីអំឡុងឆ្នាំ២០០៦ មកម្ល៉េះ ហើយការទិញលក់នោះមានអាជ្ញាធរភូមិ/ឃុំចុះហត្ថលេខា ដឹងឮ ដោយដីរបស់លោកខាងជើងមានព្រំប្រទល់ជាប់ផ្លូវ។ ស្រាប់តែនៅក្នុងឆ្នាំ២០១៨ម្ចាស់ដីនៅខាងមុខដែលជាប់ផ្លូវជាតិលេខ៥១ បានចុះដីបំពេញ បែរជាចាក់លុបរំលោភយកផ្លូវសាធារណរបស់រដ្ឋ ដែលបងប្អូនប្រជាពលរដ្ឋធ្វើដំណើរចេញចូលប្រកបរបរស្រែស្រូវ ពេលនោះប្រជាពលរដ្ឋបានទៅឃាត់ គេមិនស្តាប់នោះ។ មិនតែប៉ុណ្ណោះប្រជាពលរដ្ឋ បានដាក់ពាក្យបណ្តឹងទៅអាជ្ញាធរសង្កាត់ ក្រុងឧដុង្គម៉ែជ័យ រហូតដល់ខេត្តកំពង់ស្ពឺ នៅមិនទាន់ធ្វើការដោះស្រាយនៅឡើយនោះទេ មិនដឹងថាមកពីមូលហេតុអ្វីឡើយ។

លោក ស្រី មនោ បានបន្តទៀតថា ម្ចាស់នៅខាងមុខជាប់ផ្លូវជាតិលេខ៥១នោះមានឈ្មោះ ឡាំ សុផាន់ណា ហើយក្នុងពេលដែលអាជ្ញាធរជំនាញសុរិយោដីបានចុះវាស់វែងជាលក្ខណប្រព័ន្ធ លោកនឹងប្រជាពលរដ្ឋ ជាច្រើនគ្រួសារទៀតបានដាក់ពាក្យបណ្តឹងទៅជំនាញមិនឱ្យចេញប្លង់រួចរាល់ហើយ។ អ្វីដែលធ្វើឱ្យប្រជាពលរដ្ឋជាច្រើនគ្រួសារហួសចិត្តម្នាក់ៗស្ទើរតែយកដៃទះទ្រូងនោះ គឺផ្លូវនេះមានតាំងពីបុរមបុរាណមកម្ល៉េះ សូម្បីតែអាជ្ញាធរ លោកចៅសង្កាត់ក៏ធ្លាប់ទទួល ស្គាល់ថាមានផ្លូវធ្វើដំណើរចេញចូល សម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរចេញចូលទៅអាស្រ័យផលនៅដីខាងក្រោយៗរបស់ពួកគាត់ដែរ សង្ស័យតែអំណាចទឹកប្រាក់បិទបាំងភ្នែករបស់លោកអស់ហើយទើប មើលផ្លូវសាធារណលែងឃើញបែបនេះ។

ប្រជាពលរដ្ឋដាក់ការសង្ស័យថា បានជាម្ចាស់ដីខាងមុខហ៊ានចាក់ដីបិតផ្លូវលែងឱ្យប្រជាពលរដ្ឋ ធ្វើដំណើរនេះ សង្ស័យមានការរៀបចំពីអ្នកគួកជេរដី ហើយអាជ្ញាធរមានការត្រូវរ៉ូវគ្នាទើបអាចធ្វើទៅបាន ហើយនៅពេលដែលប្រជាពលរដ្ឋ ដាក់ពាក្យបណ្តឹងអស់លោកហាក់មិនអើពើទាល់តែសោះ ឯណាទៅពាក្យថា មន្ត្រីបំរើរាស្ត្រ មន្ត្រីបំរើប្រជាពលរដ្ឋ នោះ?។

ជាចុងក្រោយប្រជាពលរដ្ឋរងគ្រោះជាច្រើនគ្រួសារទទួចសុំឱ្យប្រធានការិយាល័យក្រុងឧដុង្គម៉ែជ័យ លោកប្រធានមន្ទីររៀបចំដែនដីនគរូបនីយ៍កម្មសំណង់និងសុរិយោដីខេត្តកំពង់ស្ពឺ ឯកឧត្តម វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងជាពិសេសសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាមេត្តាជួយអន្តរាគមន៍ រកយុត្តិធម៌ឱ្យប្រជាពលរដ្ឋរងគ្រោះជាច្រើនគ្រួសារផងទាន សំណូមពរបានផ្លូវធ្វើដំណើរតែប៉ុណ្ណោះ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!