ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ព្រៃលិចទឹកដែលជាដែនជម្រក មច្ឆាជាតិ ពងកូនបន្តពូជត្រូវបានរលាយហិនហោចដោយសារតែបទល្មើសនេសាទ ដាក់សម្រាស..!

ព្រៃលិចទឹកដែលជាដែនជម្រក មច្ឆាជាតិ ពងកូនបន្តពូជត្រូវបានរលាយហិនហោចដោយសារតែបទល្មើសនេសាទ ដាក់សម្រាស..!

ខេត្តកំពង់ឆ្នាំង៖ មហាជននៅក្នុងប្រទេសប្រហែលជាបានដឹងហើយថាព្រៃលិចទឹកគឺជាកន្លែងជម្រកដែល មច្ឆាជាតិពងកូននៅពេលរដូវវស្សានិងស្គាល់យ៉ាងច្បាស់ថា ខេត្តកំពង់ឆ្នាំងជាខេត្តមួយនៅក្នុងចំណោមខេត្តដែលជាប់និងបឹងទន្លេសាបទាំង៥ ក្នុងនោះមានខេត្តពោធិ៍សាត់ បាត់ដំបង កំពង់ធំ  ខេត្តសៀមរាប។ ធនធានធម្មជាតិនិងជីវ:ចម្រុះដែលរស់នៅក្នុងទឹកនៃខេត្តកំពង់ឆ្នាំងត្រូវបានវិនាសដោយសារតែក្រុមឈ្មួញ និងមន្ត្រីជំនាញគ្រាប់ល្ពៅមួយក្តាប់តូច ឃុបឃិតគ្នាជាប្រព័ន្ធ ដោយសារការលោភលន់ចង់មានចង់បានហួសព្រំដែន ហ៊ានធ្វើអ្វីៗ សូម្បីតែរបស់ជាតិឯងក៏ហ៊ានបំផ្លាញដែរ ។

ក្រោយពីរអ្នកសារព័ត៌មាននៅក្នុងស្រុកបានចុះផ្សាយជាច្រើនអង្គភាពកន្លងមក ជំនាញនិងអាជ្ញាធរពាក់ព័ន្ធឆ្លើយថាមិនមានបទល្មើសដូចអ្នកសារព័ត៌មានចុះផ្សាយនេះទេ ជាក់ស្ដែងនៅថ្ងៃទី ១១ខែមីនាឆ្នាំ ២០២៤ អ្នកសារព័ត៌មានយើងជាច្រើនអង្គភាពបានចុះថតផ្ដិតយករូបភាព នៅចំណុចកោះមនោ និង
ចំណុចកោះតាញ៉ាន ស្ថិតនៅក្នុងភូមិសាស្ត្រទឹកដីឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង យើងក្រឡេកមើលសងខាងទន្លេសុទ្ធតែសម្រាស រាប់រយដុំ ហើយសម្រាសទាំងអស់នេះ ក្នុងសម្រាសនីមួយៗ មិនដឹងថាកាប់បំផ្លាញព្រៃលិចទឹកអស់ប៉ុន្មានដើមទេ ព្រោះថាសម្រាសធំៗណាស់
អួនរាប់រយម៉ែត្រទើបដាក់ហ៊ុំព័ទ្ធបាន ហើយប្រើមធ្យោបាយមនុស្សជាច្រើននាក់ដើម្បីចាប់ត្រី។ ចំពោះបទល្មើសនេសាទទាំងអស់នេះ រលាយអស់ព្រៃលិចទឹកនិង ធនធានមច្ឆាជាតិចម្រុះទាំងតូចទាំងធំជាកជាមិនខាន។

បើតាមព័ត៌មានច្បាស់ការណ៍ បានអោយដឹងថា បទល្មើសនេសាទសម្រាសបានដោយរលូនបែបនេះ ព្រោះតែមានអ្នករត់ការ រួមមាន៖
១.ឈ្មោះយាយម៉ៅ ២.ឈ្មោះយាយថា នៅភូមិកំពង់ព្រះ  ឃុំឆ្នុកទ្រូស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។
ចំណែកឈ្មោះសូយ រត់ការសម្រាសច្រើនជាងគេ នៅក្នុងភូមិកាន្ធ ឃុំឆ្នុកទ្រូស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងនេះដែរ។

ជាចុងក្រោយប្រជាពលរដ្ឋដែលស្នេហាលើវិស័យធនធានមច្ឆាជាតិសូមសំណូមពរទៅឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលជាប្រធានរដ្ឋបាលជលផល និងឯកឧត្តម រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទមេត្តាដាក់កម្លាំងចុះស៊ើបអង្កេតលើបទល្មើសកាប់បំផ្លាញព្រៃឈើលិចទឹកដែលជាធនធានធម្មជាតិចម្រុះ យកមកជ្រុំជាដុំសម្រាសខ្នាតយក្សធំៗនេះ ទាន៕

អ្នកសារព័ត៌មានគ្រាន់តែជាព្រាបនាំសារ ពីថ្នាក់ក្រោមទៅរាជរដ្ឋាភិបាល រិះគន់ក្នុងន័យស្ថាបនា គ្មានចេតនាជាន់ពន្លិចស្ថាប័នពាក់ព័ន្ធណាឡើយ អង្គភាពសារព័ត៌មានយើងខ្ញុំរងចាំការបកស្រាយបំភ្លឺពីគ្រប់ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ តាមរបបស្តីពីអ្នកសារព័ត៌មានក្នុងព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!