ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ល្បិចមេឈ្មួញដោះស្លែរទោះមានមន្តអាគមស្ពិនភ្នែកយ៉ាងណាក៏គេចមិនផុតពី សំណាញ់សមត្ថកិច្ចបានឡើយ

ល្បិចមេឈ្មួញដោះស្លែរទោះមានមន្តអាគមស្ពិនភ្នែកយ៉ាងណាក៏គេចមិនផុតពី សំណាញ់សមត្ថកិច្ចបានឡើយ

ខេត្តព្រះវិហារ÷ កាលពីព្រឹកថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២៤ លោក សេង លាង នាយផ្នែករដ្ឋបានព្រៃឈើឆែប សហការជាមួយកម្លាះកងរាជអាវុធហត្ថស្រុកឆែបដឹកនាំដោយលោកវិរះសេនិយ៍ ហាង ហាំ បានធ្វើការស្ទាក់ចាប់ឃាត់គោយន្តកែឆ្នៃចំនួន1គ្រឿងចំណុះ២/៥តោន ដឹកឈើគ្មានច្បាប់អនុញ្ញាតិចំនួន២១៦សន្លឹក ស្មើនឹង ៩ម៉ែត្រត្រីគុណត្រង់ចំណុចភូមិឆែបកើត ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ ។

លោក សេង លាង បានអោយដឹងថា កាលពីព្រឹកថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២៤ មានគោយន្តឆ្នៃភិនភាគខាងលើ សង្សយ័ថាមានដឹកបទល្មើសព្រៃឈើ រូបលោក នឹងលោកបានសុំគោលការណ៍មកលោក នួន សុខុម នាយខណ្ឌ័ រដ្ឋបាលព្រៃឈើព្រះវិហារ បានចេញបទបញ្ជា អោយជំនាញធ្វើការតាមច្បាប់ នឹងដោយមានការឯកភាពពីឯកឧត្តម ទី សុវណ្ណ
រាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នឹងដោយបានសហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកឆែប ក៍បានឃាត់គោយន្តឆ្នៃខាងលើយកមកត្រួតពីនិត្យឃើញមានឈើពេញគោយន្ត ដែលម្ចាស់គោយន្តមានឈ្មោះ អោក ចាន់ណា ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិដូងទី១ ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បួងឃ្មុំ .វត្ថុតាងមានគោយន្តឆ្នៃចំនួន១គ្រឿង នឹងឈើជិត១០មែត្រគុប ត្រូវបានបញ្ជូនយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើឆែប ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!