ទាន់ហេតុការណ៍
កំពង់ស្ពឺសង្ក្រាន្ត រយៈពេលបីថ្ងៃ មានភ្ញៀវទេសចរមកលេងកម្សាន្ត ប្រមាណជិត២លាន      - ភ្ញៀវទេសចរណ៍ចំនួនប្រមាណ ៦០៥,០០០នាក់ ក្នុងព្រឹត្តិការណ៍កំពង់ស្ពឺសង្រ្កាន្តថ្ងៃទី២ ជាពិសេសចូលរួមលេងល្បែងប្រជាប្រិយខ្មែរដ៏ច្រើនសំបូរបែប - ដ្ឋបាលខេត្តកំពង់ស្ពឺ បើកព្រឹត្តិការណ៍ "កំពង់ស្ពឺសង្ក្រាន្ត" យ៉ាងអធិកអធម ជាមួយការដង្ហែព្រ័ត្រយក្ស - អ្នកវិនិយោគិនចិនគ្រោងបោះទុន៥លានដុល្លា ដើម្បីវិនិយោគសាកល្បងលើវិស័យគ្រប់គ្រងនិងកែច្នៃកាកសំណល់ចេញពីរោងចក្រ សហគ្រាសនៅខេត្តកំពង់ស្ពឺ - ក្រោមការដឹកនាំផ្ទាល់របស់លោក ស្រេង វុទ្ធា ព្រះរាជ្ញារងសហការជាមួយរដ្ឋបាលស្រុកជាំក្សាន្ដ នឹងកម្លាំងចម្រុះចុះប្រតិបត្តិការ បង្រ្កាប់ទីតាំងសិប្បកម្មកែឆ្នៃឈើ ជាច្រើនកន្លែង..! - ប្រហែលអាងខ្សែអ្នកធំហើយបានជាហ៊ានបុកគ្រិះសាងសង់សំណង់រឹងមាំចូលក្នុងសមុទ្រ បំពានច្បាប់យ៉ាងគោឃ្លើន តែចំណាត់ការរបស់អាជ្ញាធរហាក់មានភាពធូរលង់... - សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាបានជាបន្តបន្ទាប់ចំនួន ៧នាក់ ពាក់ព័ន្ធគ្រឿងញៀន និងដកហូតវត្ថុតាងមួយចំនួន.. - សង្ស័យអាជ្ញាធរនឹងសមត្ថកិច្ចខ្លាចអំណាចម្ចាស់ទីតាំងលេងល្បែងសងមួយកន្លែងនេះទេដឹង.! - គ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ(TYDA)ចុះពិនិត្យនិងព្យាបាលជំងឺទូទៅដល់ប្រជាពលរដ្ឋជិត ៤នាក់ ក្នុងខេត្តកំពង់ស្ពឺ. - អតីតយោធិនពិការ លោក ឡេង សារឿន ដង្ហើយហៅរកយុត្ដិធម៌ ពីសម្ដេចតេជោ និងសម្ដេចធិបតី ក្នុងទំនាស់ដីធ្លីដ៏រាំរៃជាង ១២ឆ្នាំ ដោយឈ្មោះ លី ម៉ី និងពក្ខពួកឃុបឃិតគ្នាជាប្រព័ន្ធរៀបចំឯកសារក្លែងបន្លំរំលោភយកដីទាំងស្រស់ៗ.

រថយន្តសាំយ៉ុងកែច្នៃដឹកឈើរបស់មេឈ្មួញឈ្មោះ ធា ត្រូវអស់លក្ខណ៍ជាប់អន្ទាក់កម្លាំងបរិស្ថាន..

រថយន្តសាំយ៉ុងកែច្នៃដឹកឈើរបស់មេឈ្មួញឈ្មោះ ធា ត្រូវអស់លក្ខណ៍ជាប់អន្ទាក់កម្លាំងបរិស្ថាន..

ខេត្តក្រចេះ÷ នៅយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១និង៣១នាទី កម្លាំងបរិស្ថានកំពតគយបានស្ទាក់ចាប់រថយន្តដឹកបទល្មើសព្រៃឈើចេញពីចំណុចស្ពានក្ដារ ភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ បម្រុងយកទៅលក់ចែកចាយ នៅខេត្តកំពង់ចាម និងតាមបណ្តាល រាជធានី ខេត្ត ក្រុង តែត្រូវអស់លាក់ជាប់អន្ទាក់កម្លាំងសមត្ថកិច្ចបរិស្ថាន។

ក្រោយពីរទទួលបានបទបញ្ជាពីលោក ដូង ឆាយសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ  លោក សាំង សាខន ប្រធានដែន ជម្រកសត្វព្រៃ ព្រៃឡង់ បានដឹកនាំកម្លាំងបរិស្ថានស្នាក់ការរង ត្រពាំងសង្កែ ចុះបង្ក្រាបនិងស្ទាក់ចាប់បានរថយន្តមួយគ្រឿងម៉ាកសាំយ៉ុងកែច្នៃដឹកឈើប្រភេទឈើគ្រឿង នៅចំណុច ស្ពានក្ដារ ភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ដោយគេដឹងថារថយន្តសាំយ៉ុងកែច្នៃដឹកឈើនោះជារបស់មេឈ្មួញឈ្មោះ ធា ជាមេឈ្មួញដុះស្លែមួយរូបប្រចាំតំបន់ព្រៃឡង់។

ប្រជាពលរដ្ឋក៏ដូចជាមហាជនបានកោតសរសើរទៅដល់កម្លាំងមន្ត្រីបរិស្ថានប្រចាំតំបន់ព្រៃឡង់ ដែលខំប្រឹងប្រែងទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសដឹកជញ្ជូនឈើខាងលើនេះ ករណីនេះដែលលោក ដួង ឆាយសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ បានឲ្យអង្គភាពសារព័ត៌មានយើងដឹងថារាល់បទល្មើសទាំងអស់ឲ្យតែនៅក្នុងដែនរបស់លោកគ្រប់គ្រងលោកនិងបង្ក្រាបដោយមិនមានការលើកលែងនោះទេ។

គួររំលឹកផងដែរថាកាលពីកន្លងទៅរថយន្តសាំយ៉ុងដឹកឈើរបស់មេឈ្មួញឈ្មោះ ធា ត្រូវបានកម្លាំងកងរាជអាវុធហត្ថធ្វើការបង្ក្រាបស្ទាក់ចាប់និងដុតកម្ទេចចោលផងដែរ ចុះហេតុអ្វីបានជាមេឈ្មួញឈ្មោះ ធា នៅតែអាប្រព្រឹត្តបទល្មើសព្រៃឈើបានដ៏ដែលដោយមិនខ្លាចញញើតនិងច្បាប់អ្វីបន្តិចសោះ។

បើតាមប្រភពបានបង្ហើបឲ្យដឹងថា មេឈ្មួញឈ្មោះ ធា បាននិយាយអះអាងថា លោកបានទៅជួប មេនូរ៉ា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តក្រចេះរួចហើយ គ្មាននរណាហ៊ានចាប់ឡានលោកទេ តើករណីនេះលោកវីរៈសេនីយ៍ត្រី សាក់សារា់ង មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ បានដឹងដែលឬទេ.?

បើយោងតាមប្រភពពីមន្ត្រីអត់លិឍនិងប្រជាពលរដ្ឋដែរស្រឡាញ់ធនធានធម្មជាតិបានឲ្យអង្គភាពសារព័ត៌មានយើងដឹងថាក្រុមឈ្មួញដែលបានកៀងគរប្រជាពលរដ្ឋឲ្យចូលទៅកាប់អាជ្រៀកឈើក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ និងដឹកជញ្ជូនយកមកទុក្ខនៅផ្ទះបងប្អូនប្រជាពលរដ្ឋហើយខ្លួនចាំប្រមូលទិញនិងដឹកជញ្ជូនចេញបន្តទៅនោះមិនមែនមានតែមេឈ្មួញឈ្មោះ ធា ម្នាក់ទេ.! នៅមានមេឈ្មួញដឹកជញ្ជូនបទល្មើសព្រៃឈើចេញពីតំបន់ព្រៃឡង់ជាច្រើននាក់ទៀតដូចជាទី.១ ឈ្មោះ ផល (ហៅផលខ្លី) ទី.២ ឈ្មោះ វ៉ា ទី ៣ ឈ្មោះ ជ្រក់ ទី ៤ ឈ្មោះ លាង និងទី ៥ លោក មុន្នី តើមេឈ្មួញឈើធំៗទាំង៥នាក់នេះ តើនិងអាចមានវាសនាដូចមេឈ្មួញឈ្មោះ ធា ដែលឬយ៉ាងណា.? ហេតុនេះលោកឧត្តមសេនីយ៍ត្រី សាក់សារា់ង មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ និងលោក អ៊ូ សុវណ្ណា ស្នងការនគរបាលខេត្តក្រចេះ និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ  មិនគួរបណ្ដោយឲ្យឈ្មួញដឹកជញ្ជូនបទល្មើសព្រៃឈើទាំងអស់នោះ ធ្វើអ្វីៗតាមអំពើចិត្ត។

អង្គភាពសារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយពីមន្រ្តីជំនាញពាក់ពន្ធ័និងសាមុីខ្លួនជានិច្ចរាងរាល់ម៉ោងធ្វើរការគឺដើម្បីឆ្លុះបញ្ចាំងពីរការពិតសុក្រិតនិងយុត្តិធម៍ តែប៉ុណ្ណោះ ។ មានត….

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!