ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ជួបប្រជុំជាមួយ សមាគមសារព័ត៌មាន ដើម្បីប្រមូលធាតុចូល សំណូមពរផ្សេងៗ និងធ្វើបច្ចុប្បន្នភាពសមាគម ដើម្បីដាក់ជូន សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីជួបជុំមួយអ្នកសារព័ត៌មានលើកទី៦ ឆ្នាំ២០២៤ ខាងមុខ

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ជួបប្រជុំជាមួយ សមាគមសារព័ត៌មាន ដើម្បីប្រមូលធាតុចូល សំណូមពរផ្សេងៗ និងធ្វើបច្ចុប្បន្នភាពសមាគម ដើម្បីដាក់ជូន សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីជួបជុំមួយអ្នកសារព័ត៌មានលើកទី៦ ឆ្នាំ២០២៤ ខាងមុខ

ភ្នំពេញ៖ កិច្ចប្រជុំរវាងរដ្ឋមន្រ្តីក្រសួងព័ត៌មាន ជាមួយសមាគមសារព័ត៌មាន បានធ្វើឡើងនៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នាសាលប្រជុំព្រះហារ ក្រសួងព័ត៌មាន ដើម្បីប្រមូលធាតុចូល បញ្ហា និងសំណូមពរផ្សេងៗ របស់អ្នកសារព័ត៌មានដែលកំពុងប្រកបអាជីពប្រចាំថ្ងៃតាមរយៈសមាគមអ្នកសារព័ត៌មាន ដែលជាតំណាង និងធ្វើបច្ចុប្បន្នកម្មអំពីស្ថានភាព សមាគម ដែលកំពុងដំណើរការ ឬមិនដំណើរការ ចំនួនបុគ្គលិក របាយការណ៍ប្រចាំឆ្នាំ ដើម្បីដាក់ជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីជួបជុំមួយអ្នកសារព័ត៌មានលើកទី៦ ឆ្នាំ២០២៤។

តាមរយៈរបាយការណ៍របស់ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍បានអោយដឹងថា សមាគមដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន មានចំនួន ៥៣ អង្គភាព។ សមាគមដែលនៅ ដំណើរការ និងមានសកម្មភាពចំនួន ២២ អង្គភាព។ អង្គភាពបានមកធ្វើបច្ចុប្បន្នភាពមានចំនួន ៦ អង្គភាព។ អង្គភាពដែលចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃមានចំនួន ១០ អង្គភាព (មិនទាន់ធ្វើបច្ចុប្បន្នភាព)។ អង្គភាព កំពុងចុះបញ្ជីនៅក្រសួងមហាផ្ទៃ ៦ អង្គភាព។ សមាគមដែលមិនមានឯកសារទាក់ទងមិនបានមានចំនួន ១៦ អង្គភាព និងសមាគមដែលឯកភាពឱ្យក្រសួងលុបមានចំនួន ១៥ អង្គភាព ។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា មានប្រសាសន៍ថា កិច្ចប្រជុំនាឱកាសនេះ ដើម្បីប្រមូលនូមតិយោបល់ពីបងប្អូនជាអ្នកសារព័ត៌មាន តាមរយៈប្រធានសមាគមសារព័ត៌មាន នូវរាល់ចម្ងល់ បញ្ហា និងអ្វីដែលអ្នកសារព័ត៌មានចង់បាន ហើយមានគំនិតផ្តួចផ្តើចអ្វីខ្លះ ដើម្បីរួមគ្នាធ្វើអោយមានភាពប្រសើរឡើងនូវក្នុងវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា ជាពិសេសការពារសិទ្ធិសេរីភាពសារព័ត៌មាន ។

ឯកឧត្តម រដ្ឋមន្រ្តី បានគួសបញ្ជាក់ថា រហូតមក ដល់បច្ចុប្បន្ននេះ ក្រសួងព័ត៌មាន បានចេញអាជ្ញាបណ្ណជូនដល់សារព័ត៌មានបុរាណ និងទំនើប បានចំនួនជាង ២ ០០០ ក្នុងនោះមានគេហទំព័រ និង TV Online ជាប្រពន្ធ័ផ្សព្វផ្សាយទំនើប មានជាង ១ ០០០ អាជ្ញាបណ្ណ ។ សារព័ត៌មានបោះពុម្ព មានចំនួន ៤១៧ អាជ្ញាបណ្ណ តែនៅសល់តែចំនួនតិចបំផុតដែលនៅបោះពុម្ព ហើយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ កាសែតភ្នំពេញប៉ុស្ត៍ ក៏ឈប់បោះពុម្ពជាក្រដាស់កាសែត តែនៅដំណើរការបន្តផ្សាយតាមប្រពន្ធ័អនឡាញ ។

ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានចាត់សមាគមសារព័ត៌មាន និងបងប្អូននាក់សារព័ត៌មានទាំងអស់ គឺជាតូអង្គសំខាន់ ដែលបាននាំយកនូវការពិតពីសង្គម ប្រកបដោយវិជ្ជាជីវៈ មិនជាប្រភេទព័ត៌មានដែលគ្មានប្រភព មិនមែនជាប្រភេទព័ត៌មានដែលមានការញុះញង់ ឬត្រឹមតែជាប្រភេទព័ត៌មានក្លែងក្លាយ ដើម្បីទទួលការ Like និង View ។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្ត្រី បានជម្រាបជូនដំណឹងរបស់ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន ស្ដីពីការបន្ដសុពលភាពបណ្ណសារព័ត៌មានឆ្នាំ២០២៣ ដើម្បីសម្រួលដល់ការអនុវត្តការងាររបស់អ្នកសារព័ត៌មាន ដែលមិនទាន់ទទួលបានបណ្ណសារព័ត៌មាន ឆ្នាំ២០២៤ ។
ក្រសួងព័ត៌មានអនុញ្ញាតឱ្យបន្តសុពលភាពបណ្ណសារព័ត៌មានឆ្នាំ២០២៣ ដោយស្វ័យប្រវត្តិចាប់ ពីថ្ងៃជូនដំណឹងនេះ រហូតដល់ពេលទទួលបានបណ្ណសារព័ត៌មានឆ្នាំ២០២៤ ៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!