ទាន់ហេតុការណ៍
ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង - កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

ពលរដ្ឋផ្ទុះការតវ៉ា ស្នើសុំឱ្យឯកឧត្តម គីម រិទ្ធី ជួយអន្ដរាគមន៍ជាមួយក្រុមហ៊ុន ឌែលខមហាមឃាត់មិនឱ្យពួកគាត់រុករករ៉ែមាស នៅតំបន់ភ្នំលុង លក្ខណៈគ្រួសារលើដីកម្មសិទ្ធរបស់ខ្លួន

ពលរដ្ឋផ្ទុះការតវ៉ា ស្នើសុំឱ្យឯកឧត្តម គីម រិទ្ធី ជួយអន្ដរាគមន៍ជាមួយក្រុមហ៊ុន ឌែលខមហាមឃាត់មិនឱ្យពួកគាត់រុករករ៉ែមាស នៅតំបន់ភ្នំលុង លក្ខណៈគ្រួសារលើដីកម្មសិទ្ធរបស់ខ្លួន

ព្រះវិហារ៖ ប្រជាពលរដ្ឋនៅភូមិរំដេង ស្នើសុំឱ្យឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ជួយ រកដំណោះស្រាយជាមួយក្រុមហ៊ុន ឌែលខម ខេមបូឌា (Delcom Cambodia) ពាក់ព័ន្ធការហាមឃាត់មិនឱ្យប្រជាពលរដ្ឋរុករកជីករ៉ែមាស ស្ថិតនៅភូមិរំដេង តំបន់ភ្នំលុង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ជាលក្ខណៈគ្រួសារលើដីកម្មសិទ្ធរបស់ខ្លួន ។

ការបិទពួកគាត់មិនឱ្យជីករុករករ៉ែមាសជាលក្ខណៈគ្រួសានៅលើដីកម្មសិទ្ធរបស់ពួកគាត់ ប្រជាពលរដ្ឋ បានលើកឡើងថា ក្រុមហ៊ុន ឌែលខម និងកម្លាំងអាជ្ញាធរ បានប្រើគ្រឿងចក្រកាយលុបរណ្ដៅ និងបានហាមឃាត់មិនឱ្យពួកគាត់ជីករុករករ៉ែមាសនៅលើដីកម្មសិទ្ធរបស់ពួកគាត់ ខណៈពួកគាត់ជីករ៉ែមាសលក់យកលុយ ដើម្បីផ្គត់ផ្គង់ជីវភាពក្រុមគ្រួសារពួកគាត់ ពីព្រោះប្រជាជននៅភូមិរំដេងស្ទើរ ១០០ភាគរយ រស់ពឹងផ្អែកលើកការជីកយករ៉ែមាស បានកម្រៃតិចតួចចិញ្ចឹមជីវិតបើក្រុមហ៊ុន និងអាជ្ញាធរបិទមិនឱ្យពួកគាត់រកតើពួកគាត់រស់បានដោយរបៀបណា។

ប្រជាពលរដ្ឋនៅភូមិរំដេង បានលើកឡើងចោទជាសំណួរថា មូលហេតុអ្វី បានជាក្រុមហ៊ុន ឌែលខម ខេមបូឌាក កំពុងប្រកបអាជីវកម្មជីករុករករ៉ែមាស នៅចំណុចនេះដែរ បានប្រើប្រាស់រំសេវបំផ្ទុះថ្ម គ្រឿងចក្រ និងធ្វើអាងគីមី មិនដែលឃើញអាជ្ញាធរស្រុករវៀង-ខេត្ត និងមន្ទីរជំនាញចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវតាមច្បាប់បែរជាមកឃុបឃិតកៀតសង្កត់បិទសិទ្ធពួកគាត់មិនឱ្យធ្វើការរុករករ៉ែមាស លក់យកលុយផ្គត់ផ្គង់ជីវភាពគ្រួសារ ខណៈពួកគាត់ធ្វើនៅលើដីកម្មសិទ្ធរបស់ពួកគាត់ ។

គួរម្លឹកផងដែរថា នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ កម្លាំងចម្រុះដឹកនាំដោយ លោក ស្រេង វុទ្ឋា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានចុះពិនិត្យមើលទីតាំងជីករុករករ៉ែមាសខុសច្បាប់ ចំនួន៤កន្លែងនៅស្រុករវៀង ខេត្តព្រះវិហារ ឈានទៅដល់ការបង្ក្រាប និងកម្ទេចចោល ព្រមរឹបអូសបានសម្ភារៈមួយចំនួនដឹកយកមករក្សាទុក។

សម្រាប់លោក ស៊ុន ចន្ទ័រក្សា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ បានលើកឡើងប្រាប់ព័ត៌មានក្នុងស្រុកថា កន្លងមក មន្ទីរជំនាញសហការជាមួយអាជ្ញាធរស្រុករវៀង តែងតែចុះផ្សព្វផ្សាយហាមប្រាមប្រជាពលរដ្ឋ កុំឱ្យនាំគ្នាជីករ៉ែមាសដែលមានរណ្តៅជ្រៅៗ អាចបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត។ ប្រសិនជាជីកយករ៉ែមាសត្រឹមរណ្តៅរាក់ ឬបាញ់ឈីត អាជ្ញាធរនឹងមន្ទីរជំនាញមិនហាមឃាត់ទេ ពីព្រោះជាឆ្នាំងបាយរបស់ពលរដ្ឋ។ ចំណែកតំណាងក្រុមហ៊ុន ឌែលខម យើងមិនអាចសុំការបកស្រាយបានទេ ដោយសាគ្មានប្រភពទំនាក់ទំនង។

គួរម្លឹកផងដែរ កន្លងមកសកម្មភាពជីកកកាយរុករក និងបូមយករ៉ែមាស កើតមានពេញបន្ទុករបស់នៅស្រុករវៀង និងឈ្មួញជាច្រើននាក់ ពួកគេជីកកកាយរុករក ធ្វើអាជីវកម្មរ៉ែមាសរាប់រយរណ្ដៅដោយខុសច្បាប់ ក្នុងតំបន់ភ្នំលុង ភូមិរំដេង ឃុំរមទម ដោយសង្ស័យថា មានការឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធជាមួយអាជ្ញាធរខេត្ត និងមន្ដ្រីជំនាញ ទើបអាចដំណើរការបានរលូនយ៉ាងដូច្នេះ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!