ទាន់ហេតុការណ៍
កំពង់ស្ពឺសង្ក្រាន្ត រយៈពេលបីថ្ងៃ មានភ្ញៀវទេសចរមកលេងកម្សាន្ត ប្រមាណជិត២លាន      - ភ្ញៀវទេសចរណ៍ចំនួនប្រមាណ ៦០៥,០០០នាក់ ក្នុងព្រឹត្តិការណ៍កំពង់ស្ពឺសង្រ្កាន្តថ្ងៃទី២ ជាពិសេសចូលរួមលេងល្បែងប្រជាប្រិយខ្មែរដ៏ច្រើនសំបូរបែប - ដ្ឋបាលខេត្តកំពង់ស្ពឺ បើកព្រឹត្តិការណ៍ "កំពង់ស្ពឺសង្ក្រាន្ត" យ៉ាងអធិកអធម ជាមួយការដង្ហែព្រ័ត្រយក្ស - អ្នកវិនិយោគិនចិនគ្រោងបោះទុន៥លានដុល្លា ដើម្បីវិនិយោគសាកល្បងលើវិស័យគ្រប់គ្រងនិងកែច្នៃកាកសំណល់ចេញពីរោងចក្រ សហគ្រាសនៅខេត្តកំពង់ស្ពឺ - ក្រោមការដឹកនាំផ្ទាល់របស់លោក ស្រេង វុទ្ធា ព្រះរាជ្ញារងសហការជាមួយរដ្ឋបាលស្រុកជាំក្សាន្ដ នឹងកម្លាំងចម្រុះចុះប្រតិបត្តិការ បង្រ្កាប់ទីតាំងសិប្បកម្មកែឆ្នៃឈើ ជាច្រើនកន្លែង..! - ប្រហែលអាងខ្សែអ្នកធំហើយបានជាហ៊ានបុកគ្រិះសាងសង់សំណង់រឹងមាំចូលក្នុងសមុទ្រ បំពានច្បាប់យ៉ាងគោឃ្លើន តែចំណាត់ការរបស់អាជ្ញាធរហាក់មានភាពធូរលង់... - សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាបានជាបន្តបន្ទាប់ចំនួន ៧នាក់ ពាក់ព័ន្ធគ្រឿងញៀន និងដកហូតវត្ថុតាងមួយចំនួន.. - សង្ស័យអាជ្ញាធរនឹងសមត្ថកិច្ចខ្លាចអំណាចម្ចាស់ទីតាំងលេងល្បែងសងមួយកន្លែងនេះទេដឹង.! - គ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ(TYDA)ចុះពិនិត្យនិងព្យាបាលជំងឺទូទៅដល់ប្រជាពលរដ្ឋជិត ៤នាក់ ក្នុងខេត្តកំពង់ស្ពឺ. - អតីតយោធិនពិការ លោក ឡេង សារឿន ដង្ហើយហៅរកយុត្ដិធម៌ ពីសម្ដេចតេជោ និងសម្ដេចធិបតី ក្នុងទំនាស់ដីធ្លីដ៏រាំរៃជាង ១២ឆ្នាំ ដោយឈ្មោះ លី ម៉ី និងពក្ខពួកឃុបឃិតគ្នាជាប្រព័ន្ធរៀបចំឯកសារក្លែងបន្លំរំលោភយកដីទាំងស្រស់ៗ.

ឃាត់ខ្លួនក្រុមជនសង្ស័យ ចំនួន១៤នាក់បកស្បង់ចីវរភ្លាមៗក្រោយបន្លំធ្វើជាព្រះសង្ឃ ដើរបិណ្ឌបាតពីពុទ្ធបរិស័ទ

ឃាត់ខ្លួនក្រុមជនសង្ស័យ ចំនួន១៤នាក់បកស្បង់ចីវរភ្លាមៗក្រោយបន្លំធ្វើជាព្រះសង្ឃ ដើរបិណ្ឌបាតពីពុទ្ធបរិស័ទ

ខេត្តកំពង់ស្ពឺ៖ ក្រុមជនក្លែងបន្លំធ្វើជាព្រះសង្ឃ ចំនួន១៤អង្គត្រូវបានចាប់បកស្បង់ចីវរភ្លាមៗ និងឃាត់ខ្លួនកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ក្រោយពីក្រុមជនក្លែងបន្លំធ្វើជាសង្ឃដើរបិណ្ឌបាតនិងរ៉ៃបច្ច័យតាមទីសាធារណៈ។

ការឃាត់ខ្លួនក្រុមជនសង្ស័យក្លែងបន្លំធ្វើជាសង្ឃនេះបានកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នៅចំណុចវត្តត្រពាំងព្នៅ ស្ថិតនៅភូមិស្នួល ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

លោកវរសេនីយ៍ឯក ហ៊ុន សុខហុន អធិការនគរបាលស្រុកថ្ពងបានឱ្យដឹង ក្រុមជនក្លែងបន្លំធ្វើជាសង្ឃដើរបោកប្រាស់ប្រជាពុទ្ធបរិស័ទ នេះ មានឈ្មោះ÷
ទី០១, ឈ្មោះញឹម គឹម ភេទប្រុស អាយុ37ឆ្នាំ រស់នៅភូមិដងទង់ ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត
២, ឈ្មោះសន ឌីណា ភេទប្រុស អាយុ28ឆ្នាំ រស់នៅភូមិត្រពាំងរាំ ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត
៣, ឈ្មោះញឹង សុជាតិ ភេទប្រុស អាយុ15ឆ្នាំ រស់នៅភូមិដងទង់ ឃុំដងទង់ ស្រុកដងទង់ខេត្តកំពត
៤,ឈ្មោះឆេង ភ័ណ្ឌ ភេទប្រុស អាយុ26ឆ្នាំ រស់នៅភូមិត្រពាំងម្នាស់ ស្រុកដងទង់ ខេត្តកំពត
៥,ឈ្មោះភឹម ពិសិដ្ឋ ភេទប្រុស អាយុ19ឆ្នាំ រស់នៅស្រុកឈូក ខេត្តកំពត
៦,ឈ្មោះឃុំ រ៉ូត ភេទប្រុស អាយុ24ឆ្នាំ រស់នៅភូមិត្រពាំងនៀល ឃុំទទុង ស្រុកដងទង់ ខេត្តកំពត (មានសាធាតុញៀន)
៧,ឈ្មោះហន ម៉េងលី ភេទប្រុស អាយុ15ឆ្នាំ រស់នៅភូមិដុកឃ្លខ ឃុំទទុង ស្រុកដងទង់ ខេត្តកំពត (មានសាធាតុញៀន)
៨,ឈ្មោះឆាន់ រដ្ឋា ភេទប្រុស អាយុ37ឆ្នាំ រស់នៅភូមិត្រពាំងនៀល ឃុំទទុង ស្រុកដងទង់ ខេត្តកំពត (មានសាធាតុញៀន)
៩,ឈ្មោះយាយសុភារុណ ភេទប្រុស អាយុ29ឆ្នាំ រស់នៅភូមិមាន ឃុំមាន ស្រុកព្រៃឈរ ខេត្តកំពង់ចាម (មានសាធាតុញៀន)
១០,ឈ្មោះច្រាន់ ប៉ាវ ភេទប្រុស អាយុ 29ឆ្នាំ រស់នៅភូមិទទុង ឃុំដងទង់ ខេត្តកំពត (មានសាធាតុញៀន)
១១,ឈ្មោះញឹន ព្រឿន ភេទប្រុស អាយុ31ឆ្នាំ រស់នៅភូមិត្រពាំងនៀល ឃុំទទុង ស្រុកដងទុង ខេត្តកំពត (មានសាធាតុញៀន)
១២,ឈ្មោះញុន សុខគា ភេទប្រុស អាយុ17ឆ្នាំ រស់នៅភូមិត្រពាំនៀល ស្រុកដងទង់ ខេត្តកំពត (មានសាធាតុញៀន)
១៣,ឈ្មោះញ៉ ជឿន ភេទប្រុស អាយុ17ឆ្នាំ រស់នៅភូមិបុះញីញ ឃុំកូនសត្វ ស្រុកទឹកឈូរ ខេត្តកំពត (មានសាធាតុញៀន) និងទី
១៤,ឈ្មោះអ៊ិន ធី ភេទប្រុស អាយុ32ឆ្នាំ រស់នៅភូមិតាអៀក ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត (មានសាធាតុញៀន)។

លោកវរសេនីយ៍ឯក ហ៊ុន សុខហុន អធិការនគរស្រុកថ្ពងបានបន្តទៀតថា ក្រុមជនក្លែងបន្លំធ្វើជាព្រះសង្ឃដើរបិណ្ឌបាតយ៉ាអនាធិបតេយ្យនេះបាន ជិះរថយន្ត១គ្រឿងម៉ាកស្ដារិចមិនស្គាល់ស្លាកលេខ (រត់គេចខ្លួន) និងផាសស្អាប់១គ្រឿងពាក់ស្លាកលេខ ភ្នំពេញ 1KE-2876 ឃាត់បាន(អ្នកបើកបរមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួន)បានដឹកព្រះសង្ឃក្លែងក្លាយមកចំណុចកើតហេតុខាងលើ។

លោកអធិការនគរបាលស្រុកថ្ពងបានបន្ថែមទៀតនៅមុនពេលឃាត់ខ្លួនក្រុមក្លែងបន្លំបាន គឺទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋនិងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំអមលាំងបានរាយការណ៍មកជំនាញ លោកក៏បានដឹកនាំកម្លាំងនិងសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលអមលាំងនិងប្រជាការពារ បង្កា្របបានក្រុមក្លែងបន្លំឈ្មោះខាងលើនិងដកវត្ថុតាងដូចខាងក្រោមមាន÷
១,ស្បង់ចីវរ ១៤សម្រាប់
២,បាតចំនួន០៣
៣,ថង់យាមចំនួន១៤
៤,ទូរស័ព្ទចំនួន១០គ្រឿង
៥,ធៀបបុណ្យចំនួន១២សន្លឹក
៦,កាតសម្គាល់ខ្លួនចំនួន០៥
៧,ផាសស្អាប់១គ្រឿង និងសម្ភារៈមួយចំនួន។ នាំខ្លួនព្រះសង្ឃក្លែងក្លាយទាំងអស់មកវត្តគិរីមុន្នីកោសី(ហៅវត្តត្រពាំងត្រោក)ដើម្បីបកស្បង់ចីវរ រួចប្រគល់មកឱ្យសមត្ថកិច្ចចាត់ការតាមនិតិវិធី។ ក្នុងនោះរកឃើញមនុស្សចំនួន៩នាក់មានសារធាតុញៀន។

បច្ចុប្បន្នក្រុមជនសង្ស័យ(សង្ឃក្លែងក្លាយ)ទាំង១៤នាក់ រួមជាមួយវត្ថុតាងនគរបាលជំនាញបានកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!