ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

មន្ត្រីបរិស្ថានឃាត់ខ្លួនជនសង្ស័យ ៣នាក់ករណីធ្វើរបងហ៊ុំព័ទ្ធយកដីសហគមន៍ម៉ាឡុក ធ្វើជាកម្មសិទ្ធិ បានមួយចំអិនកំពឹសត្រូវបានដោះលែងវិញ

មន្ត្រីបរិស្ថានឃាត់ខ្លួនជនសង្ស័យ ៣នាក់ករណីធ្វើរបងហ៊ុំព័ទ្ធយកដីសហគមន៍ម៉ាឡុក ធ្វើជាកម្មសិទ្ធិ បានមួយចំអិនកំពឹសត្រូវបានដោះលែងវិញ

ខេត្តកំពង់ឆ្នាំង÷កម្លាំងមន្ត្រីបរិស្ថាន សហការជាមួយកម្លាំងមន្ត្រីរដ្ឋបាលឃុំក្បាលទឹក កម្លាំងនគរបាល និងសហគមន៍ភូមិខ្វិតទូលឃ្លាំង ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ករណីកំពុងតែធ្វើរបងហ៊ុំព័ទ្ធយកដីសហគមន៍ម៉ាឡុង ធ្វើជាកម្មសិទ្ធិ ស្ថិតនៅភូមិខ្វិតទូលឃ្លាំង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ប៉ុន្តែការឃាត់ខ្លួនជនសង្ស័យខាងលើធ្វើបានមួយចំអិនកំពឹសត្រូវបានដោះលែងវិញសង្ស័យជាថ្នូរនឹងលុយច្រើនហើយ។

បើយោងតាមប្រភពបានបង្ហើបឲ្យសារព័ត៌មានយើងដឹងថា ការដោះលែងក្រុមជនសង្ស័យខាងលើដែលធ្វើទៅបាន ដោយមានកិច្ចអន្តរាគមន៍ និងមានការសែនព្រេននៅទេវប្រាក់ជាថ្នូរនិងការដោះលែង។

ប្រភពបានបង្ហើមទៀតថាពាក់ព័ន្ធ នឹងការដោះលែងក្រុមជនសង្ស័យនេះមានអ្នកសារព័ត៌មានម្នាក់កំពុងតែរត់ការបិទបាំងអ្នកសារព័ត៌មាននៅក្នុងខេត្តកំពង់ឆ្នាំងមិនឲ្យផ្សាយព័ត៌មានថែមទៀតផង។

សូមបញ្ជាក់ថាកាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត លោកបានជូនដំណឹងស្តីពីការទប់ស្កាត់ និង បង្ក្រាបការឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិ។ក្រសួងរកឃើញថា មានសកម្មភាពកាប់គាស់ រុករាន ឆ្ការដុត ឬការឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិ  បំពាននឹងច្បាប់ដោយកំពុង ប្រើប្រាស់ដីធ្លីស្ថិតក្នុងដំណើរការនីតិវិធីរបស់តុលាការ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាឱ្យសមត្ថកិច្ចពាក់ព័ន្ធត្រូវអនុវត្តច្បាប់ ឱ្យបាន១០០ ភាគរយ ដោយគ្មានការលើកលែង និងបញ្ចប់រប្បធម៌ធ្វើកិច្ចសន្យា។ បន្ថែមពីនេះទៀត អាជ្ញាធរ ត្រូវមោយភាពចោលរាល់លិខិតស្នើសុំកាន់កាប់នីធ្លី លិខិតផ្ទេរកាន់កាប់ និងលិខិតទិញលក់ ក្នុងតំបន់ការពារធម្មជាតិ។

តើជាការពិតដែរឬទេ? ព័ត៌មានមិនមែនជាភស្តុតាងនោះទេ តែវាជាតម្រុយឈានទៅរកភស្តុតាង ដែលប្រភពព័ត៌មាននេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន មិនគួរមើលរំលងនោះទេ គួរតែ បើកការស៊ើបអង្កេត ឲ្យបានស៊ីជម្រៅ ទៅលើមន្ត្រីបរិស្ថានរូបណាដែលដោះលែងជនសង្ស័យដែលកំពុងប្រព្រឹត្តបទល្មើសធ្វើរបងហ៊ុមព័ទ្ធដីសហគមន៍ម៉ាឡុកស្ថិតនៅភូមិខ្វិតទូលឃ្លាំង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង យកធ្វើជាកម្មសិទ្ធិនោះ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!