ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ភ្លៀងធ្លាក់លាយឡំនិងខ្យល់កន្ត្រាក់បណ្ដាលឲ្យខូចខាតផ្ទះពលរដ្ឋក្នុងក្រុងព្រះវិហារ អស់ជាង១០ ខ្នង

ភ្លៀងធ្លាក់លាយឡំនិងខ្យល់កន្ត្រាក់បណ្ដាលឲ្យខូចខាតផ្ទះពលរដ្ឋក្នុងក្រុងព្រះវិហារ អស់ជាង១០ ខ្នង

ខេត្តព្រះវិហារ៖នៅរសៀល ថ្ងៃទី២៨ ខែមេសា មានភ្លៀងធ្លាក់និងខ្យល់កន្ត្រាក់បណ្ដាលឲ្យខូចខាតផ្ទះនិងដើមឈើ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅសង្កាត់កំពង់ប្រណាក និងសង្កាត់ប៉ាលហាល ក្រុងពះវិហារ។

លោកវរសេនីយ៍ឯកលី តៃឈន់ អធិការនគរបាលក្រុងព្រះវិហារ បានឲ្យដឹងថា ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៤ នៅក្នុងក្រុងព្រះវិហារមានករណីភ្លៀងខ្យល់កន្រ្តាក់ បណ្ដាលអោយខូចខាត ផ្ទះសំបែង តូប បង្គោល ភ្លើង សូឡា និងដើមឈើ មួយចំនួន មានដូចខាងក្រោម៖នៅសង្កាត់ប៉ាលហាល ប៉ះពាល់ដូចជា៖ផ្ទះចំនួន០៩ខ្នង បង្គោល ភ្លើង សូឡាចំនួន ០១ដើមនិងដើមឈើ ចំនួន ១៧ដើម ។ក្នុងនោះ៖១.ភូមិភារកិច្ច-ផ្ទះ របើកដំបូលចំនួន ០៩ខ្នង -ដើមឈើ រលំចំនួន០៤ដើម។២.ភូមិហ្មសែត-ដើមឈើរលំចំនួន១២ដើម(ដើមឈើលំអរនៅស្តូបតាឌី)-បង្គោលភ្លើងសូឡា រលំ ០១ដើម។ ៣.ភូមិឯកភាព -ដើមឈើ: រលំចំនួន ០១ដើម។២.សង្កាត់កំពង់ប្រណាក ប៉ះពាល់ដូចជា៖តូបចំនួន ០២ខ្នង+និងផ្ទះចំនួន០១ខ្នង។ក្នុងនោះ៖ ១.ភូមិអណ្តូងពោធិ៍-ប៉ះពាល់តូបជួសុលម៉ូតូទំហំ ៤ម×៨ម កំពស់៤ម ធ្វើអំពីឈើប្រក់ដំបូលស័ង្កសី ខូចខាតដំបូលទាំងស្រុង ។-ប៉ះពាល់តូបកាត់ដេរទំហំ ៤ម×៨ម កំពស់ ៤ម ធ្វើអំពីឈើប្រក់ដំបូលស័ង្កសី ខូចខាតដំបូលទាំងស្រុង។ ២.ភូមិគោកបេង-ប៉ះពាល់ផ្ទះទំហំ ៩ម×១១ម កំពស់៤ម ធ្វើអំពីឈើប្រក់ដំបូលស័ង្កសី ខូចខាតដំបូលសំយ៉ាបខាងមុខផ្ទះ។សរុបទាំង២សង្កាត់ខូចខាតផ្ទះពលរដ្ឋចំនួន១០ខ្នង តូបចំនួន០២ខ្នង
,បង្គោល ភ្លើង សូឡាចំនួន ០១ដើម និងដើមឈើ ចំនួន១៧ដើម។

ក្នុងនោះដែរបន្ទាប់ពីមានហេតុការណ៍ខ្យល់កន្ត្រាក់នោះកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធនៃក្រុងព្រះវិហារបានចុះទៅដល់កន្លែងកើតហេតុដើម្បីជួយអន្តរាគមន៍ដល់ពលរដ្ឋផងដែរ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!