ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ជនរងគ្រោះដង្ហើយរកយុត្តិធម៌ ក្រោយពេលជនដៃដល់វាយបណ្តាលឱ្យរងរបួសបែកក្បាលដេរ១០ថ្នេរ ប្តឹងទៅសមត្ថកិច្ចច្រើនថ្ងៃហើយ ចាប់ជនដៃដល់មិនទាន់បាន

ជនរងគ្រោះដង្ហើយរកយុត្តិធម៌ ក្រោយពេលជនដៃដល់វាយបណ្តាលឱ្យរងរបួសបែកក្បាលដេរ១០ថ្នេរ ប្តឹងទៅសមត្ថកិច្ចច្រើនថ្ងៃហើយ ចាប់ជនដៃដល់មិនទាន់បាន

ខេត្តកំពង់ស្ពឺ៖ ជនរងគ្រោះក្នុងអំពើហិង្សា រងរបួសបែកក្បាលដេរចំនួន១០ថ្នេរដង្ហើយរកយុត្តិធម៌ ខណៈដែលជនដៃដល់យកដំបងវាយ ពេលនេះនៅមានសេរីភាពនៅឡើយ បើទោះបីជាជនរងគ្រោះទៅដាក់ពាក្យបណ្តឹងស្វែងរកកិច្ចអន្តរាគមន៍ឱ្យសមត្ថកិច្ចយុត្តិធម៌ ប៉ុន្តែជាច្រើនថ្ងៃកន្លងទៅហើយ សមត្ថកិច្ចហាក់មិនអើពើទាល់តែសោះ បណ្តោយឱ្យជនដៃដល់នៅមានសដរីភាពនៅឡើយ។

ជួបជាមួយអ្នកសារព័ត៌មាន លោក ហ៊ុន ចន្ធូ អាយុ៣៦ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិថ្មី ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រៀបរាប់ថា នៅមុនកើតហេតុរូបគេ(ជនរងគ្រោះ) បានទៅស៊ីឈ្នួលគេរើគល់ឈើក្នុងដីទើបឈូសឆាតមួយកន្លែង ស្ថិតនៅក្នុងភូមិថ្មី ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយរូបគេបានធ្វើការងាររហូតដល់ម៉ោងប្រមាណ១១ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។ រូបគេបានសំរាកហើយរៀបចំហូបបាយក៏ស្រាប់តែលេចមុខក្រុមជនដៃដល់មួយក្រុម ប្រដាប់ដោយដំបង ខ្លះកាំបិត ដើរតម្រង់មករូបគេ មិនបានសួរនាំអ្វីឡើយវាយសន្ធាប់មកលើរូបគេតែម្តង ប៉ុន្តែក្នុងចំណោមមនុស្សមួយក្រុមនោះ មានជនដៃដល់ម្នាក់បានយកដំបងវាយសន្ធប់មកលើរូបគេ(ជនដៃដល់មានឈ្មោះ ស៊ុន អាយុប្រហែល៤០ឆ្នាំ) រស់នៅក្នុងភូមិក្រាំងដូច ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច បច្ចុប្បន្នស្នាក់នៅភូមិថ្មី ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

លោក ហ៊ុន ចន្ធូ (ជនរងគ្រោះ)បានបន្តទៀតថា រូបគេបានទៅស៊ីឈ្នួលនោះពីរនាក់ប្រពន្ធដោយបានកំរ៉ៃក្នុងមួយថ្ងៃ២៥០០០រៀល ដើម្បីចិញ្ចឹមជីវិត។ ពេលកើតហេតុក្រុមជនដៃដល់មកប្រើហិង្សាធ្វើបាបនោះរូបគេប្រុងរត់គេចដែរ ប៉ុន្តែខ្លាចគេវាយធ្វើបាបប្រពន្ធទើប នៅអង្គុយស្ងៀមឱ្យគេវាយ បណ្តាលឱ្យរងរបួសក្បាល បានប្រជាពលរដ្ឋអ្នកធ្វើការងារជាមួយគ្នាដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកភ្នំស្រួច ដោយបានលោកគ្រូ អ្នកគ្រូពេទ្យយកចិត្តទុកដាក់ព្យាបាល ដេរចំនួន១០ថ្នេរ និងសម្រាកព្យាបាល លោកគ្រូ និងអ្នកគ្រូពេទ្យ តាមដានអាក្ការៈជំងឺរយះពេល៤ថ្ងៃទើបឱ្យត្រឡប់មកផ្ទះវិញ។

លោក ហ៊ុន ចន្ធូ បានបន្ថែមថា រូបគេមិនដែលមានរឿងជាមួយឈ្មោះ ស៊ុន នោះទេ ហើយមិននឹកស្មានថាឈ្មោះ ស៊ុន នោះយកដំបងវាយសន្ធប់មកលើរូបគេបែបនេះទាល់តែសោះ។ ក្រោយកើតហេតុឪពុក និងបងថ្លៃរបស់គេ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលរដ្ឋបាលឃុំតាំងសំរោងដើម្បីអន្តរាគមន៍ចាប់ខ្លួនជនដៃដល់ឈ្មោះ (ស៊ុន) ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ដែរ ប៉ុន្តែអស់រយៈពេលច្រើនថ្ងៃមកហើយ សមត្ថកិច្ចមិនទាន់ចាប់ជនដៃដល់បានឡើយ ទុកឱ្យជនដៃដល់នៅមានសេរីភាព។

ជាចុងក្រោយលោក ហ៊ុន ចន្ធូ ដែលជាជនរងគ្រោះក្នុងអំពើហិង្សា ធ្វើការសំណូមពរដល់សមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តកំពង់ស្ពឺទាំងមូល ធ្វើការអន្តរាគមន៍តាមចាប់ខ្លួនជនដៃដល់ឈ្មោះ (ស៊ុន) នេះយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ផង។ ពីព្រោះថា ឈ្មោះ ស៊ុន កន្លងទៅធ្លាប់ជាប់ពន្ធនាគារ ទើបចេញទេ។ ហើយតែងតែប្រើអំពើហិង្សាលើគេ ឯង មិនខ្លាចញញើតច្បាប់ទាល់តែសោះ។ សមត្ថកិច្ចនគរបាលប៉ុស្តិឃុំតាំងសំរោង ក៏ដូចជានគរបាលស្រុកភ្នំស្រួចអត់ធ្វើការសោះ ថ្ងៃក្រោយទៅ ជនដៃដល់ឈ្មោះ(ស៊ុន) នេះដើរវាយគេឯង ផ្តេសផ្តាស បែបអនាធិបតេយ្យ អ្នកធ្វើការកាន់ច្បាប់នេះអត់យកចិត្តទុកដាក់ និងអត់យកភ្នែកមើលចឹង ប្រជាពលរដ្ឋរំពឹងអី។ ប្រទេសមានច្បាប់ គ្រួសារមានវិន័យ គាត់ជាមន្ត្រីនគរបាលយុត្តិធម៌ ដូចជាឪពុកម្តាយរបស់ប្រជាពលរដ្ឋ នៅពេលដែលរត់ទៅឱ្យគាត់ជួយរកយុត្តិធម៌ហើយ បែរជាធ្វើមិនដឹងមិនឮ សូមថ្នាក់លើពិនិត្យផងទាន?។ រូបគេរំពឹងថាសមត្ថកិច្ចនៅក្នុងខេត្តជួយរកយុត្តិធម៌ ឱ្យរូបលោកបានក្នុងពេលឆាប់ៗនេះ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានបង្ហើបឱ្យដឹងថា ឈ្មោះ(ស៊ុន)នេះជាមុខសញ្ញាទើបចេញពីពន្ធនាគារ ហើយរាល់ថ្ងៃមិនរាងចាលនោះទេ តែងតែដើរវាយ ធ្វើបាបគេឯងក្នុងភូមិ មិនខ្លាចច្បាប់ទម្លាប់ឡើយ។ មិនតែប៉ុណ្ណោះ ឈ្មោះ ស៊ុន នេះមិនកែទម្លាប់ចាស់ឡើយ។

ប្រជាពលរដ្ឋសង្ឃឹមលើសមត្ថកិច្ចថានិងអាចតាមចាប់ខ្លួនឈ្មោះ ស៊ុន ដែលប្រើអំពើហិង្សទៅលើឈ្មោះ ហ៊ុន ចន្ធូ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ជាក់ជាមិនខានឡើយ។

ពាក់ព័ន្ធនិងករណីជនដៃដល់ប្រើហិង្សាលើជនរងគ្រោះប្តឹងនគរបាលច្រើនថ្ងៃមិនទាន់បានយុត្តិធម៌ខាងលើនេះដែរ អ្នកយកព័ត៌មានយើងខលទៅលោកនាយប៉ុស្តិនគរបាលរដ្ឋបាលឃុំតាំងសំរោងដើម្បីបំភ្លឺ ប៉ុន្តែខលចូលចំនួនពីរដងគ្មានអ្នកលើក។

ចំណែកលោក សាយ ប៊ុនថន អធិការនគរបាលស្រុកភ្នំស្រួច ខលចូលម្តងមិនមានអ្នកលើកទូរស័ព្ទ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!