ទាន់ហេតុការណ៍
ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង - កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

លោកស្រីតោ សុខលី ត្រូវបានថ្នាក់លើដកតំណែង ពីអនុប្រធានពន្ធនាគារកំពង់ស្ពឺឲ្យទៅជាមន្ត្រីបម្រើការនៅនាយកដ្ឋានពិតមែនដែរឬទេ?

លោកស្រីតោ សុខលី ត្រូវបានថ្នាក់លើដកតំណែង ពីអនុប្រធានពន្ធនាគារកំពង់ស្ពឺឲ្យទៅជាមន្ត្រីបម្រើការនៅនាយកដ្ឋានពិតមែនដែរឬទេ?

ខេត្តកំពង់ស្ពឺ៖ លោកស្រីតោ សុខលី ដែលគេស្គាល់ថាជាអនុប្រធានពន្ធនាគារខេត្តកំពង់ស្ពឺដែលកំពុងជាប់បណ្ដឹងរឿងដឹកនាំអ្នកទោសចេញក្រៅគុកទៅបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកដទៃនោះ ពេលនេះត្រូវបានប្រភពបង្ហើបថាលោកស្រីមិនអាចរក្សាតំណែងជាអនុប្រធានពន្ធនាគារនៅខេត្តកំពុងធ្វើបានទៀតទេ។

ប្រភពពីមន្ត្រីក្រោមឱវាទលោកស្រីតោ សុខលីបានប្រាប់ថាលោកស្រីតោសុខលីត្រូវបានថ្នាក់លើដកឲ្យទៅបម្រើការនៅនាយកដ្ឋានបណ្ដុះបណ្ដាលនិងមុខរបរចំណុះអគ្គនាយកដ្ឋានពន្ធនាគារហើយក្នុងនោះអ្នកដែលត្រូវមកជំនួសកន្លែងលោកស្រីគឺលោកទីឈុនទេព អនុប្រធានពន្ធនាគារខេត្តកែប។ ក្រោយដឹងខ្លួនថាត្រូវបានថ្នាក់លើដកឲ្យទៅបម្រើការនៅនាយកដ្ឋានហើយសម្ភារៈក្នុងការិយាល័យរបស់លោកស្រីក៏ត្រូវបានឲ្យគេរើជញ្ជូនចេញអស់ហើយដែរ។ ក្រោយពីដឹងថាលោកស្រីត្រូវបានដកតំណែងពីអនុប្រធានពន្ធនាគារហើយទៅជាមន្ត្រីបម្រើការនៅនាយកដ្ឋាន។មន្ត្រីជាច្រើនដែលបម្រើការនូវពន្ធនាគារខេត្តកំពង់ស្ពឺបានសម្ដែងនូវការសាទរយ៉ាងខ្លាំងចំពោះការសម្រេចរបស់ថ្នាក់ដឹកនាំលើករណីលោកស្រីតោសុខលីរូបនេះ។ ថ្វីត្បិតតែយ៉ាងនេះក្តីមិនមានប្រភពណាមួយបញ្ជាក់អំពីការដកតំណែងនេះទេ។ ប៉ុន្តែកន្លងមកលោកស្រីបានរងនូវបណ្ដឹងរឿងនាំអ្នកទោសចេញក្រៅដោយគ្មានការអនុញ្ញាតពីតំណាងអយ្យការ។ទៅបំភ្លេចបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកដទៃ។

សូមរំលឹកថា អនុប្រធានពន្ធនាគារមួយរូបបានរងនៅបណ្ដឹងរឿងនាំអ្នកទោសចេញក្រៅពន្ធនាគារទៅបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃធ្វើឲ្យមជ្ឈដ្ឋានមហាជនលាន់មាត់ថាពិតជាមិនធម្មតាមែនឋានៈត្រឹមអនុប្រធានពន្ធនាគារសោះហ៊ាននាំអ្នកទោស(ទណ្ឌិត)ដែលកំពុងអនុវត្តទោសក្នុងឃុំចេញពីក្នុងពន្ធនាគារទៅវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ(ផ្ទះ)របស់គេទាំងកណ្ដាលថ្ងៃដោយគ្មានញញើតច្បាប់បន្តិចណាទាល់តែសោះ។
សកម្មភាពនេះធ្វើឲ្យមជ្ឈដ្ឋានមហាជនដែលដឹងរឿងនឹងបានឃើញលាន់មាត់ថាអនុប្រធានពន្ធនាគាររូបនោះ ពិតជាមានអំណាចខ្លាំងគ្រាន់បើព្រោះហ៊ាននាំអ្នកទោសចេញពីពន្ធនាគារធ្វើសកម្មភាពល្មើសច្បាប់ចុះបើអ្នកទោសទាំងនោះនាំគ្នារត់គេចខ្លួនឬក៏ទៅធ្វើសកម្មភាពបង្កបញ្ហាចលាចលអសន្តិសុខក្នុងសង្គមតើរឿងរ៉ាវទៅជាបែបណាវិញ ហើយអ្នកណាជាអ្នកទទួលខុសត្រូវ?។

ជួបជាមួយអ្នកយកព័ត៌មានយើងស្ត្រីមួយរូបឈ្មោះទិត្យស៊ីណាតអាយុ៦១ឆ្នាំ បានបញ្ជាក់ប្រាប់ថាគាត់មានអាសយដ្ឋាននៅភូមិសាមគ្គីសង្កាត់កណ្ដាលដុំក្រុងច្បារមនខេត្តកំពង់ស្ពឺ ដែលជាម្ចាស់ផ្ទះបានរៀបរាប់ថាករណីនេះលោកស្រីបានដាក់ពាក្យបណ្ដឹងគោរពជូនឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃដើម្បីសុំឲ្យជួយរកយុត្តិធម៌ជូនលោកស្រីរួចហើយរង់ចាំតែចំណាត់ការតែប៉ុណ្ណោះ។

បើយោងតាមពាក្យបណ្ដឹងដែលអង្គភាពយើងទទួលបានក្នុងនោះបានរៀបរាប់ថា”កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣វេលាម៉ោង០៣និង៣០ នាទីរសៀលនាងខ្ញុំបានធ្វើដំណើរឆ្លងកាត់ផ្ទះរបស់នាងខ្ញុំ មានទីតាំងស្ថិតនៅភូមិញរសង្កាត់កណ្ដាលដុំក្រុងច្បារមនខេត្តកំពង់ស្ពឺដែលនាងខ្ញុំបានដាក់ជួលឲ្យឈ្មោះឡេចាន់ធីននិងឈ្មោះមាសចាន់ថនប្រើប្រាស់បើកទីតាំងហាងបញ្ចាំយីហោក្រុមហ៊ុនលីម៉ីអ៊ីង ឯ.ក ដែលមានឈ្មោះឡេចាន់ធីនជាអ្នកឈរឈ្មោះនិងឈ្មោះតោសុខលីជាម្ចាស់ភាគហ៊ុន ក៏ស្រាប់តែពេលនោះនាងខ្ញុំបានឃើញរថយន្តបីគ្រឿងកំពុងចតនៅមុខផ្ទះ (ឡានដឹកទំនិញពាក់ស្លាកលេខ 3G0902និងរថយន្តពីរគ្រឿងទៀតដែលនាងខ្ញុំថតមិនបាន)និងមានមនុស្សមួយក្រុមដែលមានអ្នកបញ្ឆេះរថយន្តចាំអ្នកឈរចង្អុលបញ្ជា នាងខ្ញុំបានចុះទៅហាមឃាត់និងបានប្ដឹងផ្ទាល់មាត់សុំអន្តរាគមន៍ទៅកាន់លោកនាយប៉ុស្តិ៍នគរបាលកណ្ដោលដុំទើបមានសមត្ថកិច្ចចុះមកជួយអន្តរាគមន៍ភ្លាមៗ។ហើយក្រុមជនទាំងនោះបានរត់ឡើងឡានទៅបាត់អស់ដោយបន្សល់នៅសម្ភារៈរុះរើនិងម៉ូតូមួយគ្រឿងម៉ាកហុងដា zoomer x ពាក់ស្លាកលេខ 1FU.8090 ដែលនាងខ្ញុំឃាត់បាននឹងបានប្រគល់វត្ថុទាំងនោះឲ្យយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលទុកជាភស្តុតាង ក្រោយហេតុការណ៍នេះនាងខ្ញុំបានយករូបភាពនិងវីដេអូដែលនាងខ្ញុំថតបានទៅស្រាវជ្រាវទើបដឹងថាសកម្មភាពខាងលើត្រូវបានប្រព្រឹត្តដោយជនដែលមានឈ្មោះដូចខាងក្រោម
១. ឈ្មោះ តោសុខលីភេទស្រីអាយុ៣៧ឆ្នាំមន្ត្រីពន្ធនាគារខេត្តកំពង់ស្ពឺតួនាទីអនុប្រធានពន្ធនាគារ។
២. ឈ្មោះ ……..ភេទប្រុសអាយុ 32 ឆ្នាំ
៣. ឈ្មោះ ………ភេទប្រុសអាយុ 42 ឆ្នាំ
៤. ឈ្មោះ ………..ភេទប្រុសអាយុ 41 ឆ្នាំ
៥. ឈ្មោះ………ភេទប្រុសអាយុ 27 ឆ្នាំ
៦. ឈ្មោះ ……..ភេទប្រុសអាយុ 25 ឆ្នាំ
៧. ឈ្មោះ…………ភេទប្រុសអាយុ 24 ឆ្នាំ(មន្ត្រីបណ្ដែត)អ្នកទាំងអស់មានមុខរបរមន្ត្រីពន្ធនាគារខេត្តកំពង់ស្ពឺ។
៨. ឈ្មោះ ទុយ វាសនា(ហៅណុប)ភេទប្រុសជាទណ្ឌិតកំពុងជាប់ឃុំនៅក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ
៩. ឈ្មោះ ណុប សុខនិត ភេទប្រុសជាទណ្ឌិតកំពុងជាប់ឃុំនៅពន្ធនាគារខេត្តកំពង់ស្ពឺ។
១០.ឈ្មោះ ជុំ សុមិត្ត ភេទប្រុសជាទណ្ឌិតកំពុងជាប់ឃុំនៅពន្ធនាគារខេត្តកំពង់ស្ពឺ ។

១១. ឈ្មោះ ឃុន ខែម ភេទប្រុសជាទណ្ឌិតកំពុងជាប់ឃុំនៅពន្ធនាគារខេត្តកំពង់ស្ពឺ។
មនុស្សទាំងនេះក្រោមការដឹកនាំបញ្ជាដោយឈ្មោះតោសុខលីជាមេខ្លោង ដែលបានបញ្ជាដល់ជនទាំងឡាយធ្វើសកម្មភាពរៀងៗខ្លួនតាមការកំណត់ចង្អុលរបស់ខ្លួន មិនតែប៉ុណ្ណោះជនទាំងឡាយនោះក៏មានជន៤នាក់ជាទណ្ឌិតដែលកំពុងអនុវត្តទោសក្នុងពន្ធនាគារប៉ុន្តែបែរជាមានវត្តមានប្រព្រឹត្តបទល្មើសផ្សេងនៅក្រៅពន្ធនាគារទៅវិញ។ ហេតុដូចនេះហើយទើបខ្ញុំសម្រេចចិត្តដាក់ពាក្យបណ្ដឹងសូមឲ្យឯកឧត្តមអភិសន្តិបណ្ឌិតមេត្តាស្រាវជ្រាវស្វែងរកចាប់ខ្លួនជនល្មើសមកដល់ទៀតទោសតាមផ្លូវច្បាប់ជាធរមាន។

ជាចុងក្រោយលោកស្រីទិត្យស៊ីណាតបានសំណូមពរប្រមុខថ្នាក់ដឹកនាំនិងគ្រប់ស្ថាប័នដែលពាក់ព័ន្ធសូមមេត្តាជួយអន្តរាគមន៍ផ្ដល់យុត្តិធម៌ចំពោះលោកស្រីដែលរងនូវការរំលោភបំពានពីសំណាក់ឈ្មោះតោសុខលី អនុប្រធានពន្ធនាគារដែលប្រើប្រាស់អំណាចតួនាទីរបស់ខ្លួនហ៊ាននាំយកទណ្ឌិតដែលកំពុងអនុវត្តទោសក្នុងពន្ធនាគារមកបំផ្លិចបំផ្លាញទ្រព្យសម្បត្តិផ្ទះរបស់លោកស្រីទាំងបំពានច្បាប់បែបនេះសូមឲ្យថ្នាក់ដឹកនាំមេត្តាជួយផ្ដល់នូវភាពកក់ក្តៅចំពោះរូបលោកស្រីដែលជាប្រជាពលរដ្ឋតូចតាចនេះផង ព្រោះថាឈ្មោះតោសុខលីនេះគឺជាឧត្តមអគារនុរក្សលេខ ៣(ផ្កាយ១) ខ្លាចគេអាងអំណាចបុណ្យស័ក្តិបំពានមកលើលោកស្រីលើសដើម ។បើទោះជាយ៉ាងនេះក្តីលោកស្រីសង្ឃឹមថាថ្នាក់ដឹកនាំនិងមិនជឿការធ្វើរបាយការណ៍ភូតកុហក់ថ្នាក់លើរបស់ឈ្មោះតោសុខលីនេះឡើយហើយអ្វីដែលលោកស្រីនិយាយនៅពេលនេះគឺជាអ្វីដែលកើតឡើងចំពោះលោកស្រីយ៉ាងពិតប្រាកដ។

ពាក់ព័ន្ធនឹងការលើកឡើងខាងលើអ្នកយកព័ត៌មានយើងមិនអាចសុំការពន្យល់និងបកស្រាយពីលោកស្រី តោ សុខលី អនុប្រធានពន្ឋនាគារបានឡើយ ដោយមិនមានលេខទូរស័ព្ទទំនាក់ទំនង។

អង្គភាពសារព័ត៌មានយើងខ្ញុំសូមរងចាំទទួលនូវរាល់ការបកស្រាយ ពីបុគ្គលពាក់ព័ន្ធ បើមានព្រឹត្តិកម្មណាមួយនោះ។ដោយយោងតាមច្បាប់ស្ដីពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា៕ សូមអរគុណ.!

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!