ទាន់ហេតុការណ៍
សម្បុរជនបាននាំយកអំណោយជាស្បៀង.គ្រឿងឧបភោគ បរិភោគ ជូនដល់កងទ័ពជួរមុខ និងជនភៀសសឹក ក្នុងខេត្តព្រះវិហារ... - តើពិតទេលោក ចាន់ ឃុង មេបញ្ជាការរងខេត្តសៀមរាប ថាបានប្រើហិង្សាលើស្ត្រីម្នាក់ជាមេការ ខារ៉ាអូខេ បណ្ដាលឲ្យរងរបួសផ្ទៃមុខ និងភ្នែក ខណៈពេលនេះស្ដ្រីរងគ្រោះរៀបចំបណ្ដឹងតាមផ្លូវច្បាប់... - អគ្គិភ័យឆាបឆេះរោងចក្រ យាន ហ្សេន ខូតធីង មេធៀរៀលខេមបូឌាឯ.ក និងឆេះខូចខាតសម្ភារៈមួយចំនួននៅក្នុងអាគារ... - ក្រុមឈ្មួញនៅតែគឃ្លើនលួចដាក់គ្រឿងចក្រជិកកាយយកអាចម៍ដីចេញពីក្នុងរណ្ដៅដីបឹងអូរក្រាំងបិល ដឹកលក់ធ្វើអាជីវកម្មផ្ទាល់ខ្លួន ខណ:កន្លងទៅទីតាំងនេះមន្ត្រីក្រសួងរ៉ែចុះបិទនិងផ្អាកអាជីវកម្មមិនឲ្យជិក... - កិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ - តំណាងអង្គទូត មកពី១១ប្រទេស និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) ប្រមាណ ១៥ស្ថាប័ន ដោយក្នុងនោះមាន អង្គការសុខភាពពិភពលោក (WHO) និងអង្គការពាក់ព័ន្ធផ្សេងៗទៀត បានចុះពិនិត្យស្ថានភាពជនភៀសសឹក នៅវត្តប្រាសាទបន្ទាយស្រី - រណ្ដៅដីមួយកន្លែង សង្ស័យមិនមានលិខិតអនុញ្ញាត ដែលជនឆ្លៀតឱកាសលួចដាក់គ្រឿងចក្រជីកកាយយកអាចម៍ដីដឹកលក់ធ្វើអាជីវកម្មផ្ទាល់ខ្លួន ស្នើសុំមន្ត្រីជំនាញចុះពិនិត្យមើលផង... - លោកស្រី ហ៊ានពៅ លក់ដីជាច្រើនហិកតា ឲ្យជនរងគ្រោះ ដោយសន្យានិងធានាអះអាងធ្វើប័ណ្ណ(ប្លង់រឹង) តែខុសការពិត... - អង្គភាពសុីម៉ាក់ រកឃើញភស្តុតាងដែលអាចបញ្ជាក់ច្បាស់ថា ទីតាំងវត្តតាមាន់សែនជ័យ ត្រូវបានពួកទ័ពអាកាសសៀម ប្រើប្រាស់យន្តហោះF-16 ទម្លាក់គ្រាប់បែកប្រភេទMK-82 - អ្នកនាំពាក្យក្រសួងការពារជាតិបន្តអះអាងថា ភាគីកម្ពុជាបានអនុវត្តន៍ដោយស្មោះត្រង់នូវបទឈប់បាញ់ ដែលបានចូលជាធរមាន

លេចឮរឿងថៅកែចំណាយលុយលើអ្នករត់ការអស់ហើយផ្ទុះរឿងម្តងស្ងប់ស្ងាត់ទៅវិញ! សង្ស័យជីកកាយដីលើសព្រំកំណត់ តើពាក់ព័ន្ធមន្ទីរជំនាញណាខ្លះរឿងរណ្តៅដីអូរក្រាំងអំបិលនេះ

លេចឮរឿងថៅកែចំណាយលុយលើអ្នករត់ការអស់ហើយផ្ទុះរឿងម្តងស្ងប់ស្ងាត់ទៅវិញ! សង្ស័យជីកកាយដីលើសព្រំកំណត់ តើពាក់ព័ន្ធមន្ទីរជំនាញណាខ្លះរឿងរណ្តៅដីអូរក្រាំងអំបិលនេះ

ខេត្តកំពង់ស្ពឺ៖ លេចឮព័ត៌មានមកថារណ្តៅដីរបស់លោក ថុល ក្រោយពីចំណាយលុយរាប់ម៉ឺនសែនដុល្លារទៅលើអ្នករត់ការជាមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដ៏មានឥទ្ធិពលមួយរូបប្រចាំខេត្តកំពង់ស្ពឺបានផ្ទុះរឿងម្តងជាមួយប្រជាពលរដ្ឋជាង២ខែមុខធ្វើឱ្យមន្ទីរនិងជំនាញឈឺក្បាល ហើយថៅកែ ថុល ក៏លែងសូវទុកចិត្តអ្នករត់ការទៀតផង។ ហើយឥឡូវទីតាំងរណ្តៅដីរបស់ថៅកែ ថុល សង្ស័យជីកកាយលើសព្រំកំណត់មន្ទីរជំនាញហាក់មិនអើពើ ក៏ព្រោះតែភាគលាភស្រាប់ៗនៅក្នុងរណ្តៅដីនោះ។

បើតាមការបង្ហើយពីអ្នកធ្លាប់រកសុីរត់ការរឿងរណ្តៅដីនេះថា÷ រណ្តៅដីលោក ថុល នៅក្នុងអូរក្រាំងអំបិល ក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺនេះ មានបុគ្គលម្នាក់ជាមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺដ៏មានឥទ្ធិពលម្នាក់បានយកលុយជិត៥ម៉ឺនដុល្លារដើម្បីរត់ការជាមួយប្រជាពលរដ្ឋដែលបានអាស្រ័យផលនៅលើដីអូរក្រាំងអំបិលនោះ។ ប៉ុន្តែមិនដឹងជាមូលហេតុអ្វីកាលពីជិត២ខែមុន ប្រជាពលរដ្ឋបានប្រតិកម្មនាំគ្នាតវ៉ា ស្រាប់តែអ្នករត់ការរូបនោះបានទៅទាមទារលុយបន្ថែមពីថៅកែរណ្តៅដីនោះ ដើម្បីរត់ការជាមួយថ្នាក់ខេត្តទៀតដែលត្រូវចំណាយលុយជាង១០ម៉ឺនដុល្លារទៀតផង។

ប្រភពព័ត៌មានបានបន្តថា ការរត់ការរណ្តៅដីនីមួយៗក្រោម១ហិកតាគឺសុំច្បាប់ត្រឹមមន្ទីរជំនាញខេត្តតែប៉ុណ្ណោះ ប៉ុន្តែបើលើសពី១ហិកតា គឺដាច់ខាតសុំច្បាប់ដល់ក្រសួងពាក់ព័ន្ធនានាហើយ។ ល្បិចរកសុីរបស់ក្រុមនេះ ឧទាហរណ៍សុំច្បាប់ទៅក្រសួងទំហំ៥ហិកតាដើម្បីធ្វើអាជីវកម្មជីកកាយ ប៉ុន្តែពួកគេជីកកាយត្រឹមតែ២ទៅ៣ហិកតាតែប៉ុណ្ណោះ គឺរក្សាដីទុកទំហំ១ទៅ២ហិកតា ដើម្បីលួចធ្វើប័ណ្ណកម្មសិទ្ធិទុកដីលក់យកលុយចែកគ្នាដាក់ហោប៉ៅថែមទៀតផង កក្កតានេះហើយធ្វើឱ្យរដ្ឋបាត់បង់ចំណូលហើយ ក្រុមហ៊ុនឯកជននិងអ្នករត់ការមានលុយ ឡានទំនើប និងផ្ទះវីឡា រាល់ពេលធ្វើការរកសុីជីកកាយស្តាបឹង ទំនប់ ប្រឡាយអ្វីមួយនោះ។

តាមប្រភពព័ត៌មានបានបន្តទៀតថា ការជីកកាយស្តាទំនប់ បឹង បួរ ជាពិសេសជីកស្តារអូរក្រាំងអំបិលនេះ ត្រូវប៉ាន់អ្នករត់ការនិងមន្ទីរជំនាញខ្លាំងណាស់ ដោយអ្នករត់ការគេបានប្រាប់ឱ្យប្រជាពលរដ្ឋ ដែលផ្ទុះការតវ៉ាលើកមុននៅឱ្យស្ងៀមសិនចាំគេធ្វើការរួចរាល់ចាំគិតគូរលុយកាក់ និងផលប៉ះពាល់ឱ្យ(បើគិតជាទឹកប្រាក់ជាង១០ម៉ឺនដុល្លារ)។ ហើយអ្នករត់ការកំពុងតែកាន់លុយជិត២០ម៉ឺនដុល្លារទៅឱ្យអភិបាលរងខេត្តដែលមានជំនាញក្នុងការបន្តការងារលើសព្រំកំណត់នោះហើយ ដោយឡែកមន្ទីររ៉ែ និងថាមពល និងមន្ទីរធនធានទឹកនិងឧតុនិយមបានលាភសក្ការ ក្នុង១ម៉ែត្រការ៉េ (០,៥០$ប្រាំកាក់ទៅ១ដុល្លារអាមេរិក)។

ពាក់ព័ន្ធនិងការលើកឡើងរបស់ប្រភពខាងលើអ្នកយកព័ត៌មានយើងបានទាក់ទងទៅលោក ប៊ិញ ជីវតុង ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពង់ស្ពឺ ទូរស័ព្ទចូលមិនមានអ្នកលើក។

ចំណែកលោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម បានឱ្យដឹងតាមទូរស័ព្ទថា រណ្តៅដីរបស់ថៅកែ ថុល មិនលើសអីទេ គាត់ប្រាប់ថាជីកកាយចឹងហើយទើបបានសល់ បើមិនចឹងទេពលរដ្ឋ ចេះតែទៅសុំធ្វើប្លង់នេះធ្វើប្លង់នោះ។ លោកមេឃុំគាត់បានបដិសេធអស់ហើយ លោកថៅកែ ថុល បានឆ្លងទៅខេត្តទៅអីអស់ហើយ គ្រាន់តែវែកចេញទេ។ លោកប្រធានមន្ទីរអះអាងថាលោកដឹងថាអ្នកណាជាអ្នកនិយាយហើយ បើយើងមិនធ្វើចឹងទេអត់រក្សាបានទេ ថ្ងៃក្រោយនឹងអស់ដីធ្លីហើយ។ ហើយមេខេត្តគាត់គាំទ្រហើយ បានសុំច្បាប់រួចហើយមិនខុសអីនោះទេ ពេលដែលយើងធ្វើអាជីវកម្មហួសព្រំដែនទើបយើងសុំច្បាប់ ត្រូវកាយព័ទ្ធសិន បើមិនធ្វើចឹងទេគឺអស់ទៀត។ រាល់ក្រុមហ៊ុនដែលទៅសុំច្បាប់ពីមន្ទីរធនធានទឹក លោកមិនដែលបានសូម្បីតែ១រៀល ឃើញថ្ងៃមុនឱ្យគ្នាយ៉ាងច្រើន២០០ទេយកទៅសុីគុយទាវ។ ឥឡូវ​នេះ លោកមិនហ៊ានសម្រេចទេ ទៅសុំច្បាប់នៅក្រសួងខ្លួនឯង ដោយសារតែថៅកែ ថុល នេះលោកបានសុំច្បាប់មុនរាជរដ្ឋាភិបាលបង្កើតថ្មី ក្រោយៗមកទៀតអត់ទេ។

អង្គភាពសារព័ត៌មាន យើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ជាំង ពីបញ្ហាសង្គម និងជាអ្នកនាំដំណឹង ឬនាំសារ ពីប្រជាពលរដ្ឋទៅថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មកប្រជាពលរដ្ឋវិញ ឬរាយការណ៍ជួនដល់ប្រមុខថ្នាក់ដឹកនាំអោយលោកបានជ្រាបនៅរាល់បញ្ហា អសកម្មផ្សេងៗមួយចំនួន ឬរិះគន់ក្នុងន័យស្ថាបនាតែប៉ុណ្ណោះ។

អង្គភាពសារព័ត៌មានយើងពុំមានចេតនា ណាមួលបង្កាច់ ឬជាន់ពន្លិចឡើយ ដែលបណ្ដាសារព័ត៌មានយើងខ្ញុំសូមរងចាំទទួលនូវរាល់ការបកស្រាយ ពីបុគ្គលពាក់ព័ន្ធ បើមានព្រឹត្តិកម្មណាមួយនោះ ដោយយោងតាមច្បាប់ស្ដីពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា៕ សូមអរគុណ.!!!

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!