ទាន់ហេតុការណ៍
ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង - កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

ហេតុអ្វីបានជាជំនាញនិងអាជ្ញាធរពាក់ព័ន្ឋមិនអើពើករណីស្តារទំនប់អូរក្រាំងអំបិល.(វគ្គ.២)

ហេតុអ្វីបានជាជំនាញនិងអាជ្ញាធរពាក់ព័ន្ឋមិនអើពើករណីស្តារទំនប់អូរក្រាំងអំបិល.(វគ្គ.២)

 

ខេត្តកំពង់ស្ពឺ៖ មហាជនកំពង់រង់ចាំសង្កតមើលថា
តើហេតុអ្វីបានមន្ទីរធនទឹកនិងឧតុនិយមនិងមន្ទីររ៉ែនិងថាមពលខេត្តកំពង់ស្ពឺមិនកំណត់ព្រំឱ្យបានច្បាស់លាស់ក្នុងការជីកស្តារដីអាងទំនប់អូរក្រាំងអំបិលរបស់ថៅកែ លឹម ចាន់ថុល ខណៈលេចឮថាមិនទាន់ដោះស្រាយសំណងផលប៉ះពាលើដីអាស្រ័យផលជាមួយប្រជាពលរដ្ឋដាច់ស្រេចនៅឡើយ។

រឿងជីកស្តារអាងទំនប់ទឹកអូរក្រាំងអំបិលរបស់លោកថៅកែ លឹម ចាន់ថុល នៅតែជាទីចាប់អារម្មណ៍របស់មហាជន ក៏ព្រោះតែគេបានឃើញគ្រឿងចក្របានជីកកាយស្ទើរតែពេញផ្ទៃអាងទំនប់អូរក្រាំងអំបិលនេះ។ ប្រជាពលរដ្ឋដាក់ការសង្ស័យថា មន្ទីរធនធានទឹកនិងឧតុនិយម និងមន្ទីរ រ៉ែនិងថាមពលខេត្តកំពង់ស្ពឺមិនបានកំណត់ព្រំ និងបោះបង្គោលព្រំឱ្យពិតប្រាកដច្បាស់លាស់នៅឡើយទេ ទោះបីក្រសួងចេញច្បាប់ទំហំ៩ហិកតា៩៦អា ក៏ដោយ។ អ្វីដែលរិតតែចាប់អារម្មណ៍ទៅនោះ លេខឮថាមិនទាន់ដោះស្រាយជាមួយប្រជាពលរដ្ឋដែលអាស្រ័យផលនៅឡើយទេ។ ដោយគេសង្កេតឃើញថាបន្ទាប់ពីកោះសន្តិភាពធ្វើការផ្សព្វផ្សាយរឿងដីអូរក្រាំងអំបិលនេះ គេបានឃើញ ក្រុមថៅកែ លឹម ចាន់ថុល កំពុងតែដុតដៃដុតជើង ហៅប្រជាពលរដ្ឋម្ចាស់ដីមកជួបនៅសាលាឃុំវល្លិសរ ដើម្បីសម្របសម្រួលដើម្បីកុំឱ្យផ្ទុះរឿងកាន់តែធំទៅៗ។

បើតាមប្រភពព័ត៌មានបានបង្ហើបឱ្យដឹងថា កាលពីរសៀលថ្ងៃសៅរ៍ ទី០១ ខែមិថុនា ឆ្នាំ២០២៤ គេបានឃើញមនុស្សមួយក្រុមប្រមាណ៣ទៅ៤នាក់ បានកាន់លុយមួយបាច់ធំ ចូលទៅក្នុងសាលាឃុំវល្លិសរ ដោយមានវត្តមានលោកមេឃុំវល្លិសរ ផងដែរ ព្រមទាំងប្រជាពលរដ្ឋប្រមាណជាង១០នាក់ ដើម្បីជួបចរចារនិងដោះស្រាយគោលនយោបាយរឿងផលប៉ះពាល់ដីអាស្រ័យផល ដោយក្នុងម្នាក់ទទួលបានជាង១០លានរៀល ជាថ្នូរមិនរករឿងនិងដាក់ពាក្យបណ្តឹង និងឈប់ធ្វើការតវ៉ាទៀត។

ប៉ុន្តែតាមប្រភពព័ត៌មានមួយទៀតបានបង្ហើបឱ្យដឹងថា ការកោះហៅប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិស្លារ ឃុំវល្លិសរ ដែលមានដីអាស្រ័យផលនៅក្នុងអាងទំនប់អូរក្រាំងអំបិលកាលពីរសៀលរហូតដល់ល្ងាចថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ម្សិលមិញនេះ នៅសាលាឃុំវល្លិសរនោះ ប្រជាពលរដ្ឋមិនទាន់ព្រមយកលុយគោលនយោបាយនោះទេ។ ដោយសម្របសម្រួលគ្នាមិនត្រូវ ក្រុមថៅកែគ្រឿងចក្រហ៊ានឱ្យតម្លៃ៨កាក់ដុល្លារក្នុងមួយម៉ែត្រការ៉េ តែមិនត្រូវរ៉ូវគ្នា។ ដូច្នេះប្រជាពលរដ្ឋមិនព្រមតាមការសម្របសម្រួលរបស់ក្រុមមនយស្សទាំងនោះនិងលោកមេឃុំវល្លិសរ ដែលជាអ្នកសម្របសម្រួលក្នុងឱកាសនោះឡើយ។ ប្រភពបង្ហើបថា ក្នុងរង្វង់ដីប៉ះពាល់ជាង១០ហិកតា ប្រជាពលរដ្ឋ២៧គ្រួសារនោះ ទាល់តែបានតាមអ្វីដែលជាការស្នើសុំទើបពួកគាត់ព្រមទទួលយក និងបញ្ចប់រឿង។

បើតាមប្រជាពលរដ្ឋបង្ហើបថា ប្រសិនបើការសម្របសម្រួលដោះស្រាយមិនចប់ទេនោះ ពួកគាត់នឹងដាក់ពាក្យបណ្តឹងទៅតុលាការដើម្បីជួយរកយុត្តិធម៌ហើយ។ ដោយសារតែពេលកន្លងមកក្រុមមនុស្សទាំងនោះបានកក់លុយលើដីដែលជីកកាយស្តារបន្តិចបន្តួចហើយដាក់គ្រឿងចក្រជីកកាយព្រំ ដោយមិនទាន់ឱ្យលុយគ្រប់នៅឡើយ កន្លងទៅពួកគាត់ផ្ទុះការតវ៉ាម្តងហើយពេលនោះគេឱ្យនៅស្ងៀមសិនចាំគេទូទាតើឲ្យ ទើបស្ងាត់រហូតមកដល់ពេលនេះ។

ប្រភពច្បាស់ការថា គ្រឿងចក្រថៅកែ លឹម ចាន់ថុល សុំច្បាប់ពីក្រសួងជិត១០ហិកតាមែន ប៉ុន្តែជីកកាយបានជាង១ហិកតាប៉ុណ្ណោះ បើកាយប៉ះដីពលរដ្ឋដែលអាស្រ័យផលនិងផ្ទុះរឿងទៀត ពីព្រោះថា មិនទាន់ឱ្យលុយប្រជាពលរដ្ឋគ្រប់ចំនួននៅឡើយទេ។

ពាក់ព័ន្ធរឿងខាងលើនេះ អ្នកយកព័ត៌មានមិនអាចសុំការបំភ្លឺពីលោកថៅកែ លឹម ចាន់ថុល ម្ចាស់អាជីវកម្មរណ្តៅដីអូរក្រាំងអំបិលបានទេ ដោយគ្មានលេខទូរស័ព្ទធ្វើការទំនាក់ទំនង។

ដោយឡែកលោក នៅ ឌឹម មេឃុំវល្លិសរ មិនអាចសុំការធ្វើអត្ថាធិបាយបានទេនៅល្ងាចថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤នេះ។

អង្គភាពសារព័ត៌មានយើងពុំមានចេតនា ណាមួលបង្កាច់ ឬជាន់ពន្លិចឡើយ។ ដែលបណ្ដាសារព័ត៌មានយើងខ្ញុំសូមរងចាំទទួលនូវរាល់ការបកស្រាយ ពីបុគ្គលពាក់ព័ន្ធ បើមានព្រឹត្តិកម្មណាមួយនោះ។ដោយយោងតាមច្បាប់ស្ដីពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា៕ សូមអរគុណ.!

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!