ទាន់ហេតុការណ៍
កំពង់ស្ពឺសង្ក្រាន្ត រយៈពេលបីថ្ងៃ មានភ្ញៀវទេសចរមកលេងកម្សាន្ត ប្រមាណជិត២លាន      - ភ្ញៀវទេសចរណ៍ចំនួនប្រមាណ ៦០៥,០០០នាក់ ក្នុងព្រឹត្តិការណ៍កំពង់ស្ពឺសង្រ្កាន្តថ្ងៃទី២ ជាពិសេសចូលរួមលេងល្បែងប្រជាប្រិយខ្មែរដ៏ច្រើនសំបូរបែប - ដ្ឋបាលខេត្តកំពង់ស្ពឺ បើកព្រឹត្តិការណ៍ "កំពង់ស្ពឺសង្ក្រាន្ត" យ៉ាងអធិកអធម ជាមួយការដង្ហែព្រ័ត្រយក្ស - អ្នកវិនិយោគិនចិនគ្រោងបោះទុន៥លានដុល្លា ដើម្បីវិនិយោគសាកល្បងលើវិស័យគ្រប់គ្រងនិងកែច្នៃកាកសំណល់ចេញពីរោងចក្រ សហគ្រាសនៅខេត្តកំពង់ស្ពឺ - ក្រោមការដឹកនាំផ្ទាល់របស់លោក ស្រេង វុទ្ធា ព្រះរាជ្ញារងសហការជាមួយរដ្ឋបាលស្រុកជាំក្សាន្ដ នឹងកម្លាំងចម្រុះចុះប្រតិបត្តិការ បង្រ្កាប់ទីតាំងសិប្បកម្មកែឆ្នៃឈើ ជាច្រើនកន្លែង..! - ប្រហែលអាងខ្សែអ្នកធំហើយបានជាហ៊ានបុកគ្រិះសាងសង់សំណង់រឹងមាំចូលក្នុងសមុទ្រ បំពានច្បាប់យ៉ាងគោឃ្លើន តែចំណាត់ការរបស់អាជ្ញាធរហាក់មានភាពធូរលង់... - សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាបានជាបន្តបន្ទាប់ចំនួន ៧នាក់ ពាក់ព័ន្ធគ្រឿងញៀន និងដកហូតវត្ថុតាងមួយចំនួន.. - សង្ស័យអាជ្ញាធរនឹងសមត្ថកិច្ចខ្លាចអំណាចម្ចាស់ទីតាំងលេងល្បែងសងមួយកន្លែងនេះទេដឹង.! - គ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ(TYDA)ចុះពិនិត្យនិងព្យាបាលជំងឺទូទៅដល់ប្រជាពលរដ្ឋជិត ៤នាក់ ក្នុងខេត្តកំពង់ស្ពឺ. - អតីតយោធិនពិការ លោក ឡេង សារឿន ដង្ហើយហៅរកយុត្ដិធម៌ ពីសម្ដេចតេជោ និងសម្ដេចធិបតី ក្នុងទំនាស់ដីធ្លីដ៏រាំរៃជាង ១២ឆ្នាំ ដោយឈ្មោះ លី ម៉ី និងពក្ខពួកឃុបឃិតគ្នាជាប្រព័ន្ធរៀបចំឯកសារក្លែងបន្លំរំលោភយកដីទាំងស្រស់ៗ.

ប្រជាពលរដ្ឋបន្តរិះគន់មន្ទីរបរិស្ថាន ខណៈពួកគាត់ដាក់ការសង្ស័យលើក្រុមហ៊ុនសារុំត្រេឌីងដឹកសំណល់គ្រោះថ្នាក់ចាក់ចោលក្បែផ្ទះសម្បែង

ប្រជាពលរដ្ឋបន្តរិះគន់មន្ទីរបរិស្ថាន ខណៈពួកគាត់ដាក់ការសង្ស័យលើក្រុមហ៊ុនសារុំត្រេឌីងដឹកសំណល់គ្រោះថ្នាក់ចាក់ចោលក្បែផ្ទះសម្បែង

ភ្នំពេញ ៖ ប្រជាពលរដ្ឋបន្តរិះគន់យ៉ាងខ្លាំងលើមន្ទីរបរិស្ថានរាជធានីភ្នំពេញ លោក គាត រង្សី  ហាក់មិនមានចំណាត់ការលើក្រុមហ៊ុនសារុំត្រេឌីងអោយបានម៉ឺងម៉ាត់ ។ ការរិះគន់នេះ ក្រោយពេលពួកគាត់បានឃើញសកម្មភាពរថយន្តប្រភេទដឹកទំនិញចាស់ៗមានសរសេរផ្លាកយីហោក្រុមហ៊ុនសារ៉ំត្រេឌីងនៅតែបន្តដឹកជញ្ជូនសំណល់គ្រប់ប្រភេទតាមបណ្តារោងចក្រយកទៅស្តុកទុកតាមផ្ទះរបស់ឈ្មួញនៅភូមិស្នួលខ្ពស់ និងភូមិកប់អំបិល ស្ថិតក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ប្រជាពលរដ្ឋនិយាយថា ការស្តុកទុកសំណល់នោះ គឺដើម្បីញែកយកសំណល់អេតចាយលក់ ចំណែកសំណល់ដែលមិនមែនជាសំណល់អេតចាយ ក្រុមហ៊ុនសារ៉ំត្រេឌីងបានបន្តដឹកចេញពីទីតាំងស្តុកទុក ប៉ុន្តែមិនដឹងដឹកជញ្ជូនយកទៅចាក់ចោលនៅទីណានោះទេ ។ នៅក្នុងសង្កាត់កំបូល ជាពិសេសភូមិស្នួលខ្ពស់ និងភូមិកប់អំបិលសំបូរទៅដោយគំនរសំរាម គំនរផេះសំរាមដែលគេដុតចោល និងសំណល់អ្វីម្យ៉ាងជះក្លិនឈួលជាខ្លាំងទំនងជាសារធាតុគីមីត្រូវបានគេច្រកក្នុងការ៉ុងដឹកយកទៅចាក់ចោលក្នុងស្រះទឹក ក្នុងដីស្រែ ដីទីសាធារណៈយ៉ាងអនាធិបតេយ្យ ។

ទាក់ទងនឹងការដឹកជញ្ជូនសំរាមរបស់ក្រុមហ៊ុនសារុំត្រេឌីង មានមន្ត្រីរាជការនៅក្នុងមូលដ្ឋាន ក៏ដូចមន្ត្រីមួយចំនួននៅក្នុងក្រសួងបរិស្ថានបាននិយាយថា ការធ្វើអាជីវកម្មដឹកជញ្ជូនសំរាមរបស់ក្រុមហ៊ុននេះ គឺមិនគោរពច្បាប់បរិស្ថានទាល់តែសោះ ។ តាមច្បាប់បរិស្ថានស្តីពីការដឹកជញ្ជូនសំរាមបានបញ្ជាក់ថា ការផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាមត្រូវមានសម្ភារៈការពារសុវត្តិភាពក្នុងពេលប្រតិបត្តិ ។ មធ្យោបាយដឹកជញ្ជូនត្រូវមានទ្រុងបិទជិត (គ្របរថយន្តឱ្យបានជិតល្អ) មិនផ្ទុកលើសចំណុះ ដើម្បីការពារការជ្រុះឆ្លាក់ ការលេចធ្លាយ និងកាត់បន្ថយក្លិនក្នុងពេលដឹកជញ្ចូន។ ក្នុងករណីដែលមានការលេចធ្លាយ ឬជ្រុះធ្លាក់សំណល់ជាយថាហេតុ ត្រូវធ្វើការប្រមូល និងសម្អាតទីតាំងនោះឡើងវិញជាបន្ទាន់។ ប៉ុន្តែរថយន្តដឹកសំរាមរបស់ក្រុមហ៊ុននេះ ភាគច្រើនគឺមិនបានគោរពតាមការណែនាំរបស់ក្រសួងបរិស្ថាននោះទេ ។ ម្យ៉ាងទៀតរថយន្តដឹកសំរាមទាំងនោះ គឺមិនមែនជារថយន្តរបស់ក្រុមហ៊ុនសារុំត្រេឌីងនោះដែរ ក្រុមហ៊ុនបានជួលរថយន្តពីក្រុមឈ្មួញរកស៊ីទិញលក់អេតចាយ ដើម្បីដឹកជញ្ជូនសំណល់ផ្ទះបាយ សំណល់រឹងឩស្សាហកម្ម និងសំណល់គ្រោះថ្នាក់ចេញពីតាមបណ្តារោងចក្រនានាក្នុងខេត្តតាកែវ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ ។ ស្របជាមួយព័ត៌មាននេះ ក៏មានប្រភពព័ត៌មានជាច្រើនបានបញ្ជាក់ថា ការដឹកជញ្ជូនសំរាមរបស់ក្រុមហ៊ុនសារ៉ំត្រេឌីង គឺមិនបានដឹកយកទៅចាក់ចោលនៅទីលានទុកដាក់សំរាមរបស់ខ្លួននោះទេ ។ ក្រុមហ៊ុននេះ បានដឹកយកទៅស្តុកទុកតាមផ្ទះក្រុមឈ្មួញលក់ទិញអេតចាយនៅក្នុងភូមិស្នួលខ្ពស់ និងភូមិកប់អំបិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។ នេះសម្រាប់សំណល់រឹងឩស្សាហកម្ម និងសំណល់គ្រោះថ្នាក់ ។ ចំណែកសំណល់ផ្ទះបាយក្រុមហ៊ុនបានដឹកទៅចាក់ចោលនៅទីលានទុកដាក់សំរាមរបស់ខ្លួនប្រាកដមែន ។

គួររំលឹកថា កន្លងទៅមានបណ្តាញសារព័ត៌មានក្នុងស្រុកក៏បានចុះផ្សាយករណីបន្ទាប់ពីក្រុមហ៊ុនសារុំត្រេឌីងចុះកុងត្រាជាមួយរោងចក្រផលិតស្រាបៀរហ៊ិននីហ្គែន ស្ថិតនៅក្នុងភូមិបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញហើយ ក៏បានចូលទៅដឹកកាកសំណល់ឩស្សាហកម្មចេញពីរោងចក្រនេះយកទៅសាងអោយក្រុមហ៊ុន ស៊ិនទ្រី នៅលើដងផ្លូវក្បែររោងចក្រនោះស្ថិតក្នុងភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីដឹកយកទៅចាក់ចោលវិញ ។ ការឈប់ផ្ទេរកាកសំណល់ ឬសំរាមទៅអោយក្រុមហ៊ុន ស៊ិនទ្រី នៅលើដងផ្លូវនោះ ធ្វើអោយប្រជាពលរដ្ឋពិបាកធ្វើដំណើរ និងមានការព្រួយបារម្ភពីផលប៉ះពាល់សុខភាពផងដែរ ពីព្រោះកាកសំណល់នោះបានជះក្លិនអ្វីម្យ៉ាងបណ្តាលអោយពួកគាត់ពិបាកទ្រាំដកដង្ហើមជាខ្លាំង ។

ត្រង់ចំណុចខាងលើនេះហើយដែលធ្វើអោយប្រជាពលរដ្ឋបន្តរិះគន់ឥតឈប់ឈរលើមន្ទីរបរិស្ថាន ពាក់ព័ន្ធគ្មានចំណាត់ការច្បាស់លាស់ ម៉ឺងម៉ាត់ចំពោះក្រុមហ៊ុនសារ៉ំត្រេឌីង ហើយបានធ្វើអោយក្រុមហ៊ុននេះបន្តធ្វើអាជីវកម្មខុសច្បាប់បំពុលបរិស្ថានគ្រប់ទីកន្លែង ។

ប្រជាពលរដ្ឋសំណូមពរដល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត មេត្តាលប់អាជ្ញាប័ណ្ណបញ្ឈប់អាជីវកម្មក្រុមហ៊ុនសារ៉ំត្រេឌីង ពីព្រោះក្រុមហ៊ុននេះធ្វើអាជីវកម្មមិនគោរពច្បាប់បង្កផលប៉ះពាល់ដល់សង្គមជាតិ ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!