ទាន់ហេតុការណ៍
គ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ(TYDA)ចុះពិនិត្យនិងព្យាបាលជំងឺទូទៅដល់ប្រជាពលរដ្ឋជិត ៤នាក់ ក្នុងខេត្តកំពង់ស្ពឺ. - អតីតយោធិនពិការ លោក ឡេង សារឿន ដង្ហើយហៅរកយុត្ដិធម៌ ពីសម្ដេចតេជោ និងសម្ដេចធិបតី ក្នុងទំនាស់ដីធ្លីដ៏រាំរៃជាង ១២ឆ្នាំ ដោយឈ្មោះ លី ម៉ី និងពក្ខពួកឃុបឃិតគ្នាជាប្រព័ន្ធរៀបចំឯកសារក្លែងបន្លំរំលោភយកដីទាំងស្រស់ៗ. - ស.ស.យ.ក ខេត្តកំពង់ស្ពឺ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងដាក់ចេញទិសដៅសម្រាប់ឆ្នាំ២០២៦ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​​​ បានអញ្ជើញ​ដឹកនាំ​ក្រុម​ការងារ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ បន្តចុះសួរសុខទុក្ខ ប្រជាពលរដ្ឋដែលរងគ្រោះអគ្គិភ័យលេបត្របាក់ឆាបឆេះផ្ទះអស់ស្ទើរទាំងស្រុងក្នុង​មូលដ្ឋាន​ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ... - រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រារព្ធពិធីបុណ្យមាឃបូជា យ៉ាងអធិកអធម នៅវត្តមុនីរង្សីវត្តនារាម (វត្តម្រុំខាងជើង) - តើលោក ខូវ ឡាយតិច ជានរណា? បានជាសាងសង់ផ្ទះនិងឃ្លាំងជាប់ជើងភ្នំក្រឡាបឹង បានយ៉ាងរលូន តែអាជ្ញាធរ និងជំនាញពាក់ព័ន្ធហាក់ដូចមិនអើពើសោះ ស្ថិតនៅក្នុងឃុំធម្មអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ.. - អភិបាលខេត្តកំពង់ស្ពឺជំរុញឲ្យមន្ត្រីជំនាញបច្ចេកទេសពន្លឿនការស្ថាបនាផ្លូវឡើងភ្នំខ្នងផ្សារ ខណៈទីតាំងផ្ដល់ព័ត៌មាននិងហេដ្ឋារចនាសម្ព័ន្ធនានានៅដំណាក់ដំរីរួចរាល់ជាស្ថាពរ. - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំការងារជំនាញមន្ទីស្រាវជ្រាវនិងបង្ក្រាបបទល្មើស ដើម្បីឲ្យ កាន់តែ មានប្រសិទ្ធិភាពខ្ពស់បន្ថែមទៀត ក្នុងការបង្ការ បង្ក្រាប ទប់ស្កាត់ និងបទល្មើសនានា... - ដីព្រៃឡង់រាប់រយហិចតាត្រូវបានមេឈ្មួញ គុបគិតគ្នាដាក់គ្រឿងចក្រឈូសឆាយនឹងកាប់ទន្រ្ទានយកធ្វើជាកម្មសិទ្ធិ តែមន្រ្តីជំនាញបរិស្ដានហាក់គ្មានវិធានការអ្វីសោះ.. - សមត្ថកិច្ចឃាត់ខ្លួនក្រុមអ្នកញៀនល្បែងចំនួន ១៩នាក់និងដហូតវត្ថុតាំងមួយចំនួន.នៅស្រុកសំរោងទង..

មេឈ្មួញដឹកឈើដុះស្លែឈ្មោះ ហេង និងមេការឈ្មោះ ភា សម្រុកដឹកឈើទាំងថ្ងៃទាំងយប់ដោយមានការបើកភ្លើងខៀវពីមន្រ្តីគ្រាប់ល្ពៅមួយចំនួនតូចដែលពាក់ព័ន្ធ.

មេឈ្មួញដឹកឈើដុះស្លែឈ្មោះ ហេង និងមេការឈ្មោះ ភា សម្រុកដឹកឈើទាំងថ្ងៃទាំងយប់ដោយមានការបើកភ្លើងខៀវពីមន្រ្តីគ្រាប់ល្ពៅមួយចំនួនតូចដែលពាក់ព័ន្ធ.

ខេត្តមណ្ឌលគីរី÷  កាលពីថ្ងៃទី៤ ខែមីថុនា ឆ្នាំ២០២៤ ក្រុមការងារជាច្រើនអង្គភាពបានតាមផ្តិតយករូបភាពឡានសាំយ៉ុងព៍ណ ស ផ្លាកលេខ សៀមរាប 2B.3285 បានដឹកឈើប្រភេទ សុក្រំ កាត់ថ្ងៃដែលមានមេការម្នាក់ឈ្មោះ ភា ជាអ្នករត់ការ និងមើលផ្លូវ ម្ចាស់ឡានមានឈ្មោះលោក ហេង ដែលបានដឹកឈើមកពី ភូមិ ប៊ូស្រា ឆ្លងកាត់ភូមិស្រែអំពូល  និងភូមិពូជ្រៃ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី ដោយធ្វើការឆ្លងកាត់តាមក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ឆ្ពោះទៅស្រុកអូររាំង បន្តទៅស្រុកកែវសីម៉ា យ៉ាងរលូនដោយពុំមានមន្រ្តីជំនាញណាមួយហ៊ានក្អកនោះទេ ?។

ចុះហេតុអ្វីបានជាមន្រ្តីជំនាញក្មុងខេត្តមណ្ឌលគីរីមើលមិនឃើញ និងមិនធ្វើការបង្រ្កាប និងមិនទប់ស្កាត់បានជាបណ្តែតបណ្តោយអោយក្រុមឈ្មួញខាងលើនេះដឹកឈើតាមតែអំពើចិត្ត ឬមានអ្វីនៅពីខាងក្រោយនៃរឿងនេះ ?

គួរបញ្ជាក់ដែរថា តាមការចុះប្រមូលនូវព័ត៍មាននិងផ្តិតយករូបភាពទាំងកណ្តាលថ្ងៃត្រង់ពីក្រុមការងារបានបញ្ជាក់ថា ឈ្មោះ ហេង និងឈ្មោះ ភា ធ្វើការដឹកឈើបានយ៉ាងរលូនយ៉ាងដូច្នេះមកពីពួកគេបានធ្វើការបង់ជូនគ្រប់មន្រ្តីជំនាញរួចរាល់អស់ទៅហើយទើបបានជាពួកគេហ៊ានដឹកទាំងយប់ទាំងថ្ងៃយ៉ាងនេះ។

ប្រភពពីបងប្អូនប្រជាពលរដ្ឋរស់នៅភូមិពូជ្រៃបានបន្តទៀតថា ដោយមានមេការឈ្មោះ កៃ ជាអ្នកប្រមូលនិងដាក់កូនចៅអាជ្រៀកតាំងបរពីក្រុងតិះឆ្លងកាត់តាមអូរទេតាមរថយន្តឡង់គ្រីស័រយកមកដាក់នៅភូមិពូជ្រៃក្រោយផ្ទះបងប្អូនឥស្លាមនិងយកអាត្រាក់លើកដាក់ចូលក្នុងឡានសាំយ៉ុងបានរលូនយ៉ាងដូច្នេះ ក្នុង១ថ្ងៃមិនក្រោមពី៤ទៅ៥ជើងនោះទេទាំងយប់ទាំងថ្ងៃ៕

បងប្អូនប្រជាពលរដ្ឋមានការត្អូញត្អែថាក្នុងមួយថ្ងៃៗក្រុមនេះដឹកឈើគ្មានថ្ងៃឈប់សម្រាកនោះទេដែលធ្វើអោយមានការរំខានក្នុងការប្រកបមុខរបរចិញ្ជឹមជីវិតរបស់ពួកគាត់ពិសេសការបើកបរក្រុមនេះមិនដែលចេះយឺតនោះទេ?នឹងមានការភ័យខ្លាចមានបញ្ហាគ្រោះថ្នាក់ដល់កូនៗរបស់ពួកគាត់ជា យ:ថាហេតុ៕

ប្រជាពលរដ្ឋស្នើសុំដល់លោក ឌិន ប៊ុនធឿនអនុប្រធានមន្ទីរបរិស្ថាននិងជាប្រធានស្តីទីមេត្តាពិនិត្យមើលកូនចៅតាមដែនស្នាក់ការផងទាន !ពីព្រោះឡានដឹកកាត់មុខស្នាក់ការទាំងយប់ទាំងថ្ងៃចុះហេតុអ្វីមិនធ្វើការទប់ស្កាត់ឬមានអ្វីដែលត្រូវលាក់បាំងជាថ្នូរក្នុងការមិនបង្រ្កាប ?

អង្គភាពយើងខ្ញុំសូមធ្វើការស្នីសុំដល់ ឯកឧត្តម ថង សាវ៉ុន អភិបាល នៃគណះអភិបាលខេត្ត លោក ឡោ សុខា ស្នងការខេត្ត លោក ហែម ប៊ុនណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មណ្ឌលគីរី និង ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានមេត្តាជួយទប់ស្កាត់ និងបង្រ្កាបករណីខាងលើនេះផងទាន  !បើពុំដូច្នេះទេព្រៃឈើនិងពិតជារលាយដោយសារក្រុមឈ្មួញដុសស្លែទាំងនេះជាក់ជាមិនខាន ៕

អង្គភាពយើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង និងធ្វើសេចក្តីរាយការណ៍ជូនដល់ប្រមុខរដ្ឋាភិបាលដើម្បីលោកបានជ្រាប និងមានវិធានការណ៍ទប់ស្កាត់ និងបង្រ្កាបចំពោះភាពអសកម្មមួយចំនួនតូចសម្រាប់តែមន្រ្តីគ្រាប់ល្ពៅតែប៉ុណ្ណោះហើយនឹងរង់ចាំធ្វើការបកស្រាយក្នុងការចុះផ្សាយនូវអត្ថបទខាងលើនេះរៀងរាល់ម៉ោងធ្វើការគ្រប់ភាគីដែលពាក់ព័ន្ធ៕ វគ្គមួយ..

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!