ទាន់ហេតុការណ៍
ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង - កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

ព័ត៌មានវគ្គ.១. សកម្មភាពឈ្មួញប្រមូលទិញនឹងដឹកជញ្ជូន លៀស នៅតែបន្តកើតមាន ទោះស្ថិតក្នុងរដូវបិទរដូវនេសាទក៏ដោយ..

ព័ត៌មានវគ្គ.១. សកម្មភាពឈ្មួញប្រមូលទិញនឹងដឹកជញ្ជូន លៀស នៅតែបន្តកើតមាន ទោះស្ថិតក្នុងរដូវបិទរដូវនេសាទក៏ដោយ..

ខេត្តកំពង់ឆ្នាំ៖ ប្រជាពលរដ្ឋ បានរាយការណ៍ថា សកម្មភាពឈ្មួញប្រមូលទិញលៀសរាប់សិបតោននៅតែបន្តកើតមានជារៀងរាល់ថ្ងៃទោះក្រសួងចេញសេចក្តីជូនដំណឹង ស្ដីពី រដូវបិទនេសាទក៏ដោយ ប៉ុន្តែសមត្ថកិច្ចជំនាញពាក់ព័ន្ធហាក់គ្មានឆន្ទៈក្នុងការបង្ក្រាបសោះ។

ជាក់ស្តែង​នៅថ្ងៃទៅ១០ ខែមិថុនា ឆ្នាំ២០២៤ ក្រុមឈ្មួញបានមកបោះតង់ រង់ចាំប្រមូលទិញលៀសពីក្រុមឈ្មួញនេសាទ ដឹកតាមទូកខ្នាតធំ យកមកឡើងនៅតាមបណ្តាទីតាំង មួយចំនួន តាមជួរមាត់ទន្លេ និងលើកដាក់ឡានដឹកឆ្លងទៅលក់បន្តនៅប្រទេសជិតខាង ត្រង់ចំណុចព្រែកត្រពាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង (ជាទីតាំងថ្មីចល័តរបស់ក្រុមឈ្មួញ) និងចំណុចវត្តថ្នល់ ស្ថិតក្នុងភូមិថ្នល់តាសែង ឃុំក្រាំងដីមាស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង (ជាទីតាំងចាស់សម្រាប់ប្រមូលទិញគ្រប់រដូវកាលរបស់ក្រុមឈ្មួញ)។

បើតាមប្រភពមួយបានបង្ហើបឲ្យដឹងថា មានក្រុមថៅកែជាច្រើនមកបោះតង់ ចាំប្រមូលទិញលៀស ពីក្រុមឈ្មួញនេសាទនៅក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានឈ្មោះ.÷
-១.ឈ្មោះ ចែហៀង -២.ឈ្មោះ ចែនី-៣.ឈ្មោះ ប៉ោង-៤.ឈ្មោះ រតនា-៥.ឈ្មោះ ចែអ៊ីម. ដោយក្រុមថៅកែទាំងនោះក្នុងមួយថ្ងៃៗទិញលៀសរាប់សិបតោន។

ប្រភពដ៏ដែលបានបន្តទៀតថា ក្រោយពីក្រុមថៅកែទាំងនោះបានប្រមូលទិញពីក្រុមឈ្មួញនេសាទបានអស់ហើយ នឹងមានថៅកែធំម្នាក់ឈ្មោះ ឌី ជាអ្នកចាំប្រមូលទិញបន្តពីថៅកែទាំងនោះ នឹងលើកដាក់ឡានដឹកយកទៅលក់នៅប្រទេសជិតខាង ដោយមិនមានការរំខានពីសំណាក់អាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធ ពិសេសជំនាញរដ្ឋបាលជលផល.សង្ស័យក្រុមឈ្មួញទាំងនោះមានមន្តអាគមគាថា ឬបានសែនព្រេនអ្នកតាម្ចាស់ទឹកម្ចាស់ដីអស់ហើយទេដឹងទើបស្រវឹងភ្នែកមើលមិនឃើញអ្វីសោះ។

ប្រជាពលរដ្ឋបានឲ្យដឹងថា លៀស ទាំងអស់នោះត្រូវបានក្រុមឈ្មួញនេសាទប្រើឧបករណ៍កែវលៀសវែងចូលក្នុងបាតទន្លេ នឹងប្រើម៉ាស៊ីនចាប់ពី ៤ ទៅ ៥ ម៉ាស៊ីន ដែលច្បាប់ហាមឃាត់។

គួរបញ្ជាក់ផងដែរថាកាលពីកន្លងមកថ្នាក់ដឹកនាំ បានបញ្ជារឱ្យទប់ស្កាត់បទល្មើសធនធានធម្មជាតិនិងជីវ:ចម្រុះដែលរស់នៅក្នុងទឹកនៃខេត្តកំពង់ឆ្នាំង ឥឡូវ​នេះកំពង់រងនូវការ វិនាសដោយសារតែក្រុមឈ្មួញ ជាក់ជាមិនខាន។

ប្រជាពលរដ្ឋបានស្នើដល់ក្រសួងកសិកម្មចុះធ្វើអធិការកិច្ចទៅលើបុគ្គលមន្ត្រីដែលអសកម្ម ក្នុងការអនុវត្តច្បាប់ស្ដីពីជលផល បើពុំដូច្នោះទេមច្ឆាជាតិជីវៈចម្រុះនឹងត្រូវវិនាសហិនហោចក្នុងផ្ទៃបឹងទន្លេសាបជាក់ជាមិនខានឡើយ។

ការលើកឡើងខាងលើនេះដែរ អង្គភាពសារព័ត៌មានយើងមិនអាចសុំការបកស្រាយបំភ្លឺពីក្រុមថៅកែ ដែលមកបោះតង់ រង់ចាំប្រមូលទិញ លៀស បានទេ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤នេះ ពិសេសមន្ត្រីជំនាញពាក់ព័ន្ធ។

អង្គភាពសារព័ត៌មានយើងស្វាគមន៍រាល់ការបកស្រាយ ប្រសិនបើមានប្រតិកម្មណាមួយនោះ ដោយយោងច្បាប់ស្ដីពីរបបសារព័ត៌មាន សូមអរគុណ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!