ទាន់ហេតុការណ៍
ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង - កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

តើដីអាងទឹក ស្ថិតនៅក្នុងភូមិព្រីង អ្នកណាខ្លះ ជាអ្នកលក់ទៅឱ្យក្រុមឈ្មួញជីកកាយយកអាចម៍ដីទៅចាក់គ្រោងធ្វើជារោងចក្រលើផ្ទៃដីទំហំ៥ហិកតា

តើដីអាងទឹក ស្ថិតនៅក្នុងភូមិព្រីង អ្នកណាខ្លះ ជាអ្នកលក់ទៅឱ្យក្រុមឈ្មួញជីកកាយយកអាចម៍ដីទៅចាក់គ្រោងធ្វើជារោងចក្រលើផ្ទៃដីទំហំ៥ហិកតា

ខេត្តកំពង់ស្ពឺ៖ ទន្លេរ ស្ទឹង ព្រែក បឹង បួរ អូរ និងអាងទឹកជាដើម សុទ្ធសឹងតែជាធនធានធម្មជាតិរបស់រដ្ឋក្រោមការគ្រប់គ្រងរបស់ក្រសួងធនធានទឹកនិងឧតុនិយម ឬមន្ទីរធនធានទឹកនិងឧតុនិយមរបស់ខេត្តនិមួយៗ បើទោះបីជាប្រជាពលរដ្ឋចូលទៅកាន់កាប់អាស្រ័យផលនៅតាមចំណីបឹង បួរ អូរ និងដីអាងទឹកក៏ដោយ អាជ្ញាធរ ភូមិ ឃុំ ស្រុក ខេត្ត និងមន្ទីរជំនាញមិនទទួលស្គាល់ចេញបណ្ណកម្មសិទ្ធឱ្យ ឬមិនអាចធ្វើការលក់ដូរបានឡើយ ប្រសិនបើប្រជាពលរដ្ឋ ឬបុគ្គលណាម្នាក់ហ៊ានរំលោភបំពានលក់ដីបឹង បួរ ទំនប់ អូរ ស្ទឹង ឬអាងទឹក ត្រូវមានទោសទណ្ឌ។

ដោយឡែកដីអាងទឹកមួយកន្លែងស្ថិតនៅក្នុងភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ត្រូវបានគេលក់ទៅឱ្យក្រុមឈ្មួញអ្នកម៉ៅការចាក់ដីគ្រោងធ្វើជារោងចក្រ។ សកម្មភាពជីកកាយដីអាងទឹកនៅក្នុងភូមិព្រីងនេះកំពុងតែធ្វើជារៀងរាល់ថ្ងៃពីសំណាក់ក្រុមឈ្មួញ ម្ចាស់គ្រឿងចក្រនៅម្តុំភូមិរំលេច និងមានការចូលហ៊ុនគ្នាជាមួយក្រុមហ៊ុនមួយទៀតនៅម្តុំផ្សារថ្នល់ទទឹង។

ប្រជាពលរដ្ឋដែលរស់នៅម្តុំកន្លែងជីកកាយដីអាងទឹកក្នុងភូមិព្រីងនោះលើកឡើងថា អាងទឹក(ក្នុងភូមិព្រីង)នេះទើបតែរីងនៅពេលដែលគេបើកសាងសង់ប្រឡាយរំដោះទឹករបស់រដ្ឋតែប៉ុណ្ណោះ។ ពេលឃើញឱកាសល្អបែបនេះ ក្រុមជនខិលខូច សង្ស័យឃុបឃិតគ្នាលក់ដីអាងនេះទៅឱ្យក្រុមឈ្មួញអ្នកមានគ្រឿងចក្រធ្វើសកម្មភាពជីកកាយយកអាចម៍ដី ទៅចាក់បំពេញលើផ្ទៃដីទំហំ៥ហិកតា ដែលក្រុមអ្នករៀបចំដីទិញឱ្យជនជាតិចិន គ្រោងសាងសង់ធ្វើរោងចក្រ។

ប្រជាពលរដ្ឋលើកឡើងបន្តថា ពីមុនមកអាងទឹកនៅក្នុងភូមិព្រីង ឃុំរលាំងចក ដែលគ្រឿងចក្រកំពុងតែជីកកាយនេះមិនដែលរីងបែបនេះទេ មានទំហំធំប្រមាណ៧ទៅ៨ហិកតា រដ្ឋរក្សាអាងទឹកនេះទុកសម្រាប់ប្រជាពលរដ្ឋស្រោចស្រពដំណាំស្រែស្រូវ។ ស្រាប់តែនៅឆ្នាំនេះជួបគ្រោះរាំងស្ងួតយូរខែពេក ណាមួយរដ្ឋត្រូវការធ្វើប្រឡាយថ្មីផងនោះក៏បើកទ្វារទឹកហូរអស់តែម្តង ក៏មានក្រុមជនខិលខូចឆ្លៀតឱកាស សង្ស័យឃុបឃិតគ្នា លក់ទៅឱ្យក្រុមគ្រឿងចក្រនោះផងក៏មិនដឹង គេក៏មិនដឹងថា អ្នកណាហ៊ានលក់ដីអាងនេះឱ្យពិតប្រាកដនោះទេ ទើបក្រុមគ្រឿងចក្រនិងក្រុមរថយន្តដឹកអាចម៍ដី ដឹកជញ្ជូនព្រោងព្រាតបែបនេះនោះ។

បើតាមការឱ្យដឹងពីអ្នករកស៊ីម្នាក់បង្ហើបថា ក្រុមគ្រឿងចក្រកំពុងជីកកាយដីអាងទឹកក្នុងភូមិព្រីងនេះ មានឈ្មោះ អាត អាយុ ជាង៥០ឆ្នាំ និងម្នាក់ទៀតជាក្មួយរបស់ថៅ ប៊ិ ដែលមានឥទ្ធិពលនៅក្នុងខេត្តកំពង់ស្ពឺ។ ហើយក៏ពូកែខាងរកស៊ីលបលួច មិនសូវមានច្បាប់ទម្លាប់អីនោះដែរ ឆ្លៀតឱកាសល្អដាក់គ្រឿងចក្រមុន ទើបសុំច្បាប់តាមក្រោយ។

ពាក់ព័ន្ធនិងការលើកឡើងរបស់ប្រជាពលរដ្ឋមានចម្ងល់ថា មានគ្រឿងចក្រជីកកាយដីអាងក្នុងភូមិព្រីងនេះដែរ លោក យង់ ទី មេឃុំរលាំងចកបានឱ្យដឹងតាមទូរស័ព្ទថា ដីដែលគេកំពុងជីកកាយនេះជាដីអាងទឹក គ្រប់គ្រងដោយមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺ។ ហើយដីអាងនេះមានទំហំ៨ហិកតា ប្រជាពលរដ្ឋធ្លាប់អាស្រ័យផលតាំងពីអំឡុងឆ្នាំ២០០១ កន្លែងដែលអាចអាស្រ័យផលបាន ប៉ុន្តែកន្លែងអាងទឹកមិនអាចបានទេ។

លោក យង់ ទី មេឃុំបន្តថា អាងទឹកនេះទើបតែរីងស្ងួតនៅឆ្នាំនេះទេ គឺពេលដែលរដ្ឋបើកទ្វារទឹកសាងសង់ប្រឡាយថ្មីដើម្បីរំដោះទឹកពីស្ទឹងព្រែកត្នោត។ ហើយក៏ស្រាប់តែមានគ្រឿងចក្រចូលជីកកាយយកអាចម៍ដី លោកក៏ធ្លាប់ប្រាប់ម្ចាស់គ្រឿងចក្រដែរថា ធ្វើអីឱ្យមានច្បាប់ទម្លាប់ផង។

ដោយឡែកលោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺបានឱ្យដឹងថា លោកក៏ទទួលបានព័ត៌មានដូចប្អូនឯងដែរ។ ឮថាដីអាងទឹកនេះប្រជាពលរដ្ឋជាអ្នកលក់ យើងមិនអាចធ្វើអីបានទេ ប្រជាពលរដ្ឋកាន់កាប់អាស្រ័យផលគឺមានសិទ្ធហើយ។

អង្គភាពសារព័ត៌មានយើងខ្ញុំសូមរងចាំទទួលនូវរាល់ការបកស្រាយ ពីបុគ្គលពាក់ព័ន្ធ បើមានព្រឹត្តិកម្មណាមួយនោះ។ ដោយយោងតាមច្បាប់ស្ដីពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា៕ សូមអរគុណ.!

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!