ទាន់ហេតុការណ៍
ក្រុមឈ្មួញនៅតែគឃ្លើនលួចដាក់គ្រឿងចក្រជិកកាយយកអាចម៍ដីចេញពីក្នុងរណ្ដៅដីបឹងអូរក្រាំងបិល ដឹកលក់ធ្វើអាជីវកម្មផ្ទាល់ខ្លួន ខណ:កន្លងទៅទីតាំងនេះមន្ត្រីក្រសួងរ៉ែចុះបិទនិងផ្អាកអាជីវកម្មមិនឲ្យជិក... - កិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ - តំណាងអង្គទូត មកពី១១ប្រទេស និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) ប្រមាណ ១៥ស្ថាប័ន ដោយក្នុងនោះមាន អង្គការសុខភាពពិភពលោក (WHO) និងអង្គការពាក់ព័ន្ធផ្សេងៗទៀត បានចុះពិនិត្យស្ថានភាពជនភៀសសឹក នៅវត្តប្រាសាទបន្ទាយស្រី - រណ្ដៅដីមួយកន្លែង សង្ស័យមិនមានលិខិតអនុញ្ញាត ដែលជនឆ្លៀតឱកាសលួចដាក់គ្រឿងចក្រជីកកាយយកអាចម៍ដីដឹកលក់ធ្វើអាជីវកម្មផ្ទាល់ខ្លួន ស្នើសុំមន្ត្រីជំនាញចុះពិនិត្យមើលផង... - លោកស្រី ហ៊ានពៅ លក់ដីជាច្រើនហិកតា ឲ្យជនរងគ្រោះ ដោយសន្យានិងធានាអះអាងធ្វើប័ណ្ណ(ប្លង់រឹង) តែខុសការពិត... - អង្គភាពសុីម៉ាក់ រកឃើញភស្តុតាងដែលអាចបញ្ជាក់ច្បាស់ថា ទីតាំងវត្តតាមាន់សែនជ័យ ត្រូវបានពួកទ័ពអាកាសសៀម ប្រើប្រាស់យន្តហោះF-16 ទម្លាក់គ្រាប់បែកប្រភេទMK-82 - អ្នកនាំពាក្យក្រសួងការពារជាតិបន្តអះអាងថា ភាគីកម្ពុជាបានអនុវត្តន៍ដោយស្មោះត្រង់នូវបទឈប់បាញ់ ដែលបានចូលជាធរមាន - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចុះជួបសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋដែលកំពុងភៀសសឹកនៅវត្តពោធិ៥០០០​ ខេត្តព្រះវិហារ - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចុះជួបសួរសុខទុក្ខ បងប្អូនយុទ្ធជន ដែលបានរងរបួស អំឡុងពេលជម្លោះព្រំដែនកម្ពុជា-ថៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ - អ្នកនាំពាក្យក្រសួងព័ត៌មាន ណែនាំអ្នកសារព័ត៌មាន សូមកុំចូលថតទីតាំងយោធា ឬប្រើរូបភាពបង្ហាញសកម្មភាពកងទ័ព លេណដ្ឋានយោធា ទីតាំងទ័ពផ្សេងៗ ដែលបណ្តាលឱ្យប៉ះពាល់ដល់សន្តិសុខជាតិ

កម្លាំងកងរាជអាវុធហត្ថក្រុងច្បារមន ពន្លាតដែនដីឃាត់ខ្លួនក្រមជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនដល់ស្រុកសំរោងទង សរុបបានចំនួន៨នាក់ បញ្ជូនទៅតុលាការ

កម្លាំងកងរាជអាវុធហត្ថក្រុងច្បារមន ពន្លាតដែនដីឃាត់ខ្លួនក្រមជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនដល់ស្រុកសំរោងទង សរុបបានចំនួន៨នាក់ បញ្ជូនទៅតុលាការ

ខេត្តកំពង់ស្ពឺ៖ មន្ត្រីអាវុធហត្ថក្រុងច្បារមនធ្វើការបង្ក្រាបក្រុមជនសង្ស័យចំនួន៣នាក់ពាក់ព័ន្ធគ្រឿងញៀន ដោយមានការ សម្របសម្រួលនីតិវិធីពី លោក ទិន សុចិត្រា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត​ផងនោះ។ កម្លាំងអាវុធហត្ថក្រុងច្បារមនបានសួរនាំក្រុមជនសង្ស័យបានសារភាពថា ពួកគេបានទិញពីមេខ្លោងនៅក្នុងស្រុកសំរោងទង ទើបពន្លាតដែនដីពីក្រុងច្បារមន ឈានទៅបង្ក្រាបបានក្រុមជនសង្ស័យចំនួន៥នាក់បន្ថែមទៀតដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់។

កម្លាំងមន្ត្រីអាវុធហត្ថបានឃាត់ក្រុមជនសង្ស័យបាននៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ពាក់ព័ន្ធករណីគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យចំនួន ០៨នាក់ ត្រូវបានកម្លាំងជំនាញបញ្ជូនខ្លួនទៅតុលាការហើយ។

ប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលឃាត់ខ្លួនក្រុមជនសង្ស័យខាងលើ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងច្បារមន បានចុះឃាត់ខ្លួនបានជនសង្ស័យ ចំនួន០៣នាក់ ករណី ប្រើប្រាស់ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ចំណុចផ្ទះរបស់ឈ្មោះ ឡុន ឡា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្ថិតនៅក្នុងភូមិអង្គទម្លាប់ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ប្រភពព័ត៌មានបានឱ្យដឹងថា ជនសង្ស័យទី០១-ឈ្មោះ ទឹម ភារិទ្ធ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបររោងចក្រ ទីលំនៅបច្ចុប្បន្នភូមិទួលបារាយណ៍ សង្កាត់ក្រាំងចេក ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ  ទី០២-ឈ្មោះ ឡេង ថេង  ភេទប្រុស អាយុ២៧ឆ្នាំ  មុខរបរកម្មកររោងចក្រ ទីលំនៅបច្ចុប្បន្នភូមិកណ្តាល ឃុំត្រពាំងល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងទី០៣-ឈ្មោះ សំ ណាង  ភេទប្រុស អាយុ៣១ឆ្នាំ  មុខរបរកម្មកររោងចក្រ ទីលំនៅបច្ចុប្បន្នភូមិឆ្វេច ឃុំត្រពាំងល្វា ស្រុកឧដុង្គ  ខេត្តកំពង់ស្ពឺ ។ក្រោយឃាត់ខ្លួនជំនាញដកហូតវត្ថុតាងរួមមានៈ
១-ម្សៅក្រាមពណ៌សថ្លារសង្ស័យសារធាតុញៀនចំនួន ៤កញ្ចប់(តូច៣កញ្ចប់ ធំល្មម០១កញ្ចប់) ។
២-ឧបករណ៍ជក់គ្រឿងញៀនមួយចំនួន។
៣-ទូរសព្ទ ០១គ្រឿង ។
៤-ថង់ច្រកគ្រឿងញៀនមួយចំនួន។
៥-ម៉ូតូចំនួន០៣គ្រឿង
៦-ដាវ០២ដើម។
៧-កាំបិត០២ដើម។
៨-កាំភ្លើងកៃឆ្នៃ០១ដើម។

ប្រភពព័ត៌មានបានបន្តទៀតថា បន្តាប់ពីស្តាប់ចម្លើយ និងតាមការចង្អុលបង្ហាញពី ជនសង្ស័យឈ្មោះ ឡេង ថេង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ កម្លាំងអាវុធហត្ថជំនាញរបស់ក្រុងច្បារមន បានពន្លាតបន្តទៅទីតាំងចំណុចផ្ទះរបស់ឈ្មោះ ព្រំ វត្ថា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្ថិតនៅភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ដែលនៅម្តុំមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង) បន្តឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ទៀត ពាក់ព័ន្ធនិង ករណី ប្រើប្រាស់ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ។ ជនសង្ស័យរួមមានៈ ទី០១-ឈ្មោះ ព្រំ វត្ថា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទី០ ២-ឈ្មោះ រី សារាត់  ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ទី០៣- ឈ្មោះ ណាត វឌ្ឍនៈ ភេទប្រុស អាយុ២៤ឆ្នាំ  មុខរបរមិនពិតប្រាកដ ទី០៤-ឈ្មោះ ណាន ចន្ធូ ភេទប្រុស អាយុ៣៨ឆ្នាំ  មុខរបរមិនពិតប្រាកដ និងទី០៥-ឈ្មោះ ជា ពិសិទ្ធ  ភេទប្រុស អាយុ៣៥ឆ្នាំ  មុខរបរមិនពិតប្រាកដ។ក្រោយឃាត់ខ្លួនក្រុមជនសង្ស័យដកហូតវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌សថ្លា ចំនួន ២០កញ្ចប់ (ធំ ២កញ្ចប់, ធម្យម ២កញ្ចប់, តូច ១៦កញ្ចប់) សរុបម៉្សៅសរទាំងពីទីតាំងចំនួន ៥១,៧៤ក្រោម ។ ម៉ូតូ ចំនួន ០៣គ្រឿង , ទូរស័ព្ទ ចំនួន ០៨គ្រឿង ,ឧបករណ៍ជក់គ្រឿងញៀនមួយចំនួន , ជញ្ជីងថ្លឹគ្រឿងញៀនចំនួន០១គ្រឿង ។

មជ្ឈដ្ឋានប្រជាពលរដ្ឋលើកឡើងថា ក្រុមជនសង្ស័យចំនួន៥នាក់ដែលត្រូវឃាត់ខ្លួនបានជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន រក្សាទុកគ្រឿងញៀន រាប់ឆ្នាំមកហើយទើបកម្លាំងអាវុធហត្ថក្រុងច្បារមនស្រាវជ្រាវឃាត់បាន និង ដកហូតវត្ថុតាងជាច្រើន ហើយរស់នៅ ម្តុំមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទងទៀត ចុះហេតុអ្វីបានជាលោក មេបញ្ជាការមូលដ្ឋានស្រុកសំរោងទងអត់ដឹង ឬមួយក៏លោកមិនដែលធ្វើការងារបង្ក្រាប ដេកលក់ ឬមួយរវល់រកស៊ីមុខរបរផ្សេងៗ ទើបមិនដែលចាប់បង្ក្រាបបែបនេះ?។

ប្រជាពលរដ្ឋ មានការលើកឡើងថា គេមិនជឿថា លោក វិន ឡេងហួង ហៅហួរ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទងមិនដឹងរឿងនោះទេ! គ្រាន់តែលោក ជាប់រវល់រឿងគ្រប់គ្រងក្រុមហ៊ុនសន្តិសុខ និង ក្រុមហ៊ុនលក់ដីឡូត៍របស់គាត់តែប៉ុណ្ណោះ ទើបមិនមានពេលវេលាស្រាវជ្រាវបង្ក្រាបក្រុមជនសង្ស័យពាក់ព័ន្ធគ្រឿងញៀននេះតែប៉ុណ្ណោះ។ ពលរដ្ឋស្នើសុំឱ្យថ្នាក់លើស្រាវជ្រាវរឿងនេះឡើងវិញផង នៅឆ្ងាយក្បែរជើងមេឃ នៅជិតបង្កើយ។ បើលោកមេបញ្ជាការរវល់គ្រប់គ្រងក្រុមហ៊ុនខ្លាំងជាងបង្ក្រាបបទល្មើស ប្តូរអ្នកថ្មីធ្វើមេម្តងទៅ។

បច្ចុប្បន្នក្រុមជនសង្ស័យទាំង៨នាក់ រួមទាំងវត្ថុតាងជំនាញបានបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីបន្តនីតិវិធីរួចរាល់ហើយ ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!