ទាន់ហេតុការណ៍
គ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ(TYDA)ចុះពិនិត្យនិងព្យាបាលជំងឺទូទៅដល់ប្រជាពលរដ្ឋជិត ៤នាក់ ក្នុងខេត្តកំពង់ស្ពឺ. - អតីតយោធិនពិការ លោក ឡេង សារឿន ដង្ហើយហៅរកយុត្ដិធម៌ ពីសម្ដេចតេជោ និងសម្ដេចធិបតី ក្នុងទំនាស់ដីធ្លីដ៏រាំរៃជាង ១២ឆ្នាំ ដោយឈ្មោះ លី ម៉ី និងពក្ខពួកឃុបឃិតគ្នាជាប្រព័ន្ធរៀបចំឯកសារក្លែងបន្លំរំលោភយកដីទាំងស្រស់ៗ. - ស.ស.យ.ក ខេត្តកំពង់ស្ពឺ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងដាក់ចេញទិសដៅសម្រាប់ឆ្នាំ២០២៦ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​​​ បានអញ្ជើញ​ដឹកនាំ​ក្រុម​ការងារ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ បន្តចុះសួរសុខទុក្ខ ប្រជាពលរដ្ឋដែលរងគ្រោះអគ្គិភ័យលេបត្របាក់ឆាបឆេះផ្ទះអស់ស្ទើរទាំងស្រុងក្នុង​មូលដ្ឋាន​ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ... - រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រារព្ធពិធីបុណ្យមាឃបូជា យ៉ាងអធិកអធម នៅវត្តមុនីរង្សីវត្តនារាម (វត្តម្រុំខាងជើង) - តើលោក ខូវ ឡាយតិច ជានរណា? បានជាសាងសង់ផ្ទះនិងឃ្លាំងជាប់ជើងភ្នំក្រឡាបឹង បានយ៉ាងរលូន តែអាជ្ញាធរ និងជំនាញពាក់ព័ន្ធហាក់ដូចមិនអើពើសោះ ស្ថិតនៅក្នុងឃុំធម្មអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ.. - អភិបាលខេត្តកំពង់ស្ពឺជំរុញឲ្យមន្ត្រីជំនាញបច្ចេកទេសពន្លឿនការស្ថាបនាផ្លូវឡើងភ្នំខ្នងផ្សារ ខណៈទីតាំងផ្ដល់ព័ត៌មាននិងហេដ្ឋារចនាសម្ព័ន្ធនានានៅដំណាក់ដំរីរួចរាល់ជាស្ថាពរ. - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំការងារជំនាញមន្ទីស្រាវជ្រាវនិងបង្ក្រាបបទល្មើស ដើម្បីឲ្យ កាន់តែ មានប្រសិទ្ធិភាពខ្ពស់បន្ថែមទៀត ក្នុងការបង្ការ បង្ក្រាប ទប់ស្កាត់ និងបទល្មើសនានា... - ដីព្រៃឡង់រាប់រយហិចតាត្រូវបានមេឈ្មួញ គុបគិតគ្នាដាក់គ្រឿងចក្រឈូសឆាយនឹងកាប់ទន្រ្ទានយកធ្វើជាកម្មសិទ្ធិ តែមន្រ្តីជំនាញបរិស្ដានហាក់គ្មានវិធានការអ្វីសោះ.. - សមត្ថកិច្ចឃាត់ខ្លួនក្រុមអ្នកញៀនល្បែងចំនួន ១៩នាក់និងដហូតវត្ថុតាំងមួយចំនួន.នៅស្រុកសំរោងទង..

ល្បីររន្ទឺទៀតហើយអ្នកព័ត៍មាន មានតួនាទីជាអ្វី? បានជាហ៊ានចេញមុខកាងមេឈ្មួញល្បីខ្លាំងឈ្មោះ រក្សា និងឈ្មោះ ស៊ុន ដែលដឹកជញ្ជូនឈើខុសច្បាប់ឆ្លងដែនទៅលក់ នៅប្រទេសវៀតណាមដោយមិនមានការរំខានពីមន្រ្តីជំនាញតាមដងផ្លូវនិងទទួលទិស.

ល្បីររន្ទឺទៀតហើយអ្នកព័ត៍មាន មានតួនាទីជាអ្វី? បានជាហ៊ានចេញមុខកាងមេឈ្មួញល្បីខ្លាំងឈ្មោះ រក្សា និងឈ្មោះ ស៊ុន ដែលដឹកជញ្ជូនឈើខុសច្បាប់ឆ្លងដែនទៅលក់ នៅប្រទេសវៀតណាមដោយមិនមានការរំខានពីមន្រ្តីជំនាញតាមដងផ្លូវនិងទទួលទិស.

ខេត្តមណ្ឌគីរី៖ ក្រោយពីស្ងប់ស្ងាត់មួយរយះរឿងក្រុមឈ្មួញរកសុីដឹកផល អនុផលព្រៃឈើ ថ្មីៗនេះប្រភពព័ត៌មានបានបែកធ្លាយបណ្ដើរៗហើយ មានមេខ្លោងធំៗ ជាអ្នករត់ការ សម្របសម្រួល មន្ត្រី នៅ តាមដងផ្លូវ ដើម្បីដឹកជញ្ជូនបទល្មើសព្រៃឈើឆ្លងដែនទៅលក់ នៅប្រទេសវៀតណាម ដោយគេស្គាល់ច្បាស់ថាមានអ្នកសារព័ត៌មានមួយរូបនៅក្នុងស្ថានីយិ៍ទូរទស្សន៍ ជាអ្នករត់ការចាត់ចែងក្នុងការប្រព្រឹត្តបទល្មើសព្រៃឈើមួយនេះ។

ជាក់ស្ដែងកាលពីកន្លងទៅថ្មីៗនេះ ក្រុមអ្នកយកព័ត៌មានយើង បានជួបប្រទះឃើញឡានសាំយ៉ុងពណ៌.ស.ដែលមានផ្លាកលេខ ៣២៨៥ ១០៩៣.១៦២០ និងឡានសាុំយ៉ុងគ្មានស្លាកលេខប្រមាណងជា៤គ្រឿង ដោយគេស្គាល់ច្បាស់ថាជាឡានរបស់មេឈ្មួញល្បីខ្លាំងឈ្មោះ រក្សា និងឈ្មោះ សុន ដឹកជញ្ជូនឈើប្រភេទ សុក្រំ ទាំងថ្ងៃទាំងយប់បានដោយរលូន ចេញពី ភូមិ ប៊ូស្រា  ភូមិពូជ្រៃ ម្តុំអូរទេ ឆ្លងកាត់ភូមិស្រែអំពូម និងភូមិពូជ្រៃ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី ដោយធ្វើការឆ្លងកាត់តាមក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ដឹកទាំថ្ងៃទាំងយប់ ក្នុងមួយថ្ងៃៗប្រមាណជា៤ទៅ៥ជើងឆ្ពោះទៅស្រុកអូររាំង បន្តទៅស្រុកកែវសីម៉ា យ៉ាងរលូនដោយពុំមានមន្រ្តីជំនាញណាមួយហ៊ានក្អកនោះទេ ?។

បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថាដោយមានបុគ្គលម្នាក់ជាអ្នកសារព័ត៌មាននៅក្នុងស្ថានីយទូរស្សន៍មួយប្រចាំនៅតំបន់នោះជាអ្នករត់ការ និងធ្វើការសម្របសម្រួល ក្នុងការបើកផ្លូវ ដឹកជញ្ជូនផលអនុផលព្រៃឈើ ទើបការរកសុីដឹកផលអនុផលព្រៃឈើខាងលើពីសំណាក់ឈ្មួញល្បីខ្លាំងឈ្មោះ រក្សា និងឈ្មោះ ស៊ុន ទៅបានដោយរលូនបែបនេះ។ តើបុគ្គលដែលជាភ្នាក់ងារសារព័ត៌មាននៅក្នុងស្ថានីយទូរទស្សន៍ខាងលើនោះ ធ្វើខុសពីក្រមសីលធម៌វិជ្ជាជីវៈ អ្នកសារព័ត៌មានដែឬទេ?ហើយតើខាងស្ថានប័នទូរស្សន៍នោះបានដឹងដែរឬទេថាមានភ្នាក់ងាររបស់ខ្លួនធ្វើបែបហ្នឹង ?។

ចំណែកសមត្ថកិច្ចតាមដងផ្លូវនិង ជំនាញពិសេស លោក ព្រំ វិបុលរតន: ប្រធានដែនជម្រកកែវសីមា៉ និងមន្រ្តីកងរាជអាវុធហត្ថលើផ្ទៃប្រទេសដែលទទួលទិសបង្រ្កាបលោកបានដឹងដែរឬយ៉ាងណា ឬុមួយសង្ស័យត្រូវថ្នាំសណ្តំរអស់ហើយ ទើបមិនមានវិធានការទប់ស្កាត់ឬបង្ក្រាបទាល់តែសោះ បានជាបណ្តែតបណ្តោយឱ្យក្រុមឧក្រិដ្ឋកម្មព្រៃឈើរកសុីបានដោយរលូននិងដឹកឈើបានជារៀងរាល់ថ្ងៃ។

ប្រជាពលរដ្ឋលើកឡើងថា ឱ្យសមត្ថកិច្ចនិងជំនាញបង្ក្រាបម្តេចនឹងកើត បើសមត្ថកិច្ចនិងជំនាញ ជាប់ត្រគៀកងាកមិនរួចដោយសារតែមានបុគ្គលម្នាក់ជាអ្នកសារព័ត៌មាននៅក្នុងស្ថានីយទូរទស្សន៍មួយប្រចាំនៅតំបន់នោះ បានចេញមុខរត់ការ ឱ្យមេឈ្មួញល្បីខ្លាំងឈ្មោះ រក្សា និងឈ្មោះ ស៊ុន នោះទៅហើយនឹង។ ទង្វើរខាងលើរបស់អ្នកសារព័ត៌មានធ្វើ សរបញ្ជាក់ឱ្យឃើញថា កំពុងតែកាងឱ្យមេឈ្មួញពេញទំហឹងតែម្តងពោលគឺដាច់ក្បាលចោល។

កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ក្រុមការងារបានធ្វើសេចក្តីរាយការណ៍អះអាងថា មានមេឈ្មួញល្បីខ្លាំងឈ្មោះ រក្សា និង ស៊ុន កំពុងសម្រុកដឹកជញ្ជូនឈើចេញពី ភូមិ ប៊ូស្រា ឆ្លងកាត់ភូមិស្រែអំពូម និងភូមិពូជ្រៃ ឃុំប៊ូស្រា ស្រុកពេជ្រាដា  និងឆ្លងកាត់តាមក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ឆ្ពោះទៅស្រុកអូររាំង បន្តទៅស្រុកកែវសីម៉ា ឆ្លងដែនទៅលក់នៅប្រទេសវៀតណាមតាមច្រកឡាប៉ាខេ និងច្រករបៀងផ្សេងៗយ៉ាងអនាធិបតេយ្យ។  ហើយបើតាមមតិរិះគន់ បានឲ្យដឹ​ង​ថាលោក សារ ផល្លា មេប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកឡាប៉ាខេ ជាអ្នកមានសិទ្ធធំជាងគេក្នុងការ បើកបារ៉ាស់ឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅប្រទេសវៀតណាមដោយរលូន ដែលគេសង្ស័យថា មានការប្រព្រឹត្តអំពើពុករលួយ មានលក្ខណៈជាប្រព័ន្ធ ជាមួយក្រុមឈ្មួញអ្នកមានលុយ និងមានអំណាច មានឥទ្ធិពល ពូកែខាងអន្តរាគមន៍បែកផ្សែង ហើយសមត្ថកិច្ចល្មមៗក្នុងខេត្តមណ្ឌលគិរី ភ័យខ្លាចមិនហ៊ានប៉ះពាល់ពួកគេឡើយ។

មតិរិះគន់ក្នុងន័យស្ថាបនា បានលើកឡើងថា ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បើមិនមានការពាក់ព័ន្ធ គួមានវិធានការបង្ក្រាបទាន់ពេលវេលា បើពុំនោះទេ ព្រៃឈើប្រឈមទៅនឹងការសេចក្តីវិនាស ជៀសមិនផុតឡើយ។

ពាក់ព័ន្ធនឹងព័ត៌មានខាងលើនេះ បើទោះបីអង្គភាពសារព័ត៌មានយើង មិនទាន់អាចសុំការពន្យល់ណាមួយពីឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី លោក ស៊ុន សុីវុត្ថា នាយកដែនកែវសីម៉ា មន្រ្តីជំនាញតាមដងផ្លូវទទួលទិសកងរាជអាវុធហត្ថ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធផងដែរនោះ.? អង្គភាពសារព័ត៌មានយើងស្វាគមន៍រាល់ការបកស្រាយ ប្រសិនបើមានប្រតិកម្មណាមួយនោះ ដោយយោងច្បាប់ស្ដីពីរបបសារព័ត៌មាន សូមអរគុណ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!