ទាន់ហេតុការណ៍
គ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ(TYDA)ចុះពិនិត្យនិងព្យាបាលជំងឺទូទៅដល់ប្រជាពលរដ្ឋជិត ៤នាក់ ក្នុងខេត្តកំពង់ស្ពឺ. - អតីតយោធិនពិការ លោក ឡេង សារឿន ដង្ហើយហៅរកយុត្ដិធម៌ ពីសម្ដេចតេជោ និងសម្ដេចធិបតី ក្នុងទំនាស់ដីធ្លីដ៏រាំរៃជាង ១២ឆ្នាំ ដោយឈ្មោះ លី ម៉ី និងពក្ខពួកឃុបឃិតគ្នាជាប្រព័ន្ធរៀបចំឯកសារក្លែងបន្លំរំលោភយកដីទាំងស្រស់ៗ. - ស.ស.យ.ក ខេត្តកំពង់ស្ពឺ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងដាក់ចេញទិសដៅសម្រាប់ឆ្នាំ២០២៦ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​​​ បានអញ្ជើញ​ដឹកនាំ​ក្រុម​ការងារ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ បន្តចុះសួរសុខទុក្ខ ប្រជាពលរដ្ឋដែលរងគ្រោះអគ្គិភ័យលេបត្របាក់ឆាបឆេះផ្ទះអស់ស្ទើរទាំងស្រុងក្នុង​មូលដ្ឋាន​ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ... - រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រារព្ធពិធីបុណ្យមាឃបូជា យ៉ាងអធិកអធម នៅវត្តមុនីរង្សីវត្តនារាម (វត្តម្រុំខាងជើង) - តើលោក ខូវ ឡាយតិច ជានរណា? បានជាសាងសង់ផ្ទះនិងឃ្លាំងជាប់ជើងភ្នំក្រឡាបឹង បានយ៉ាងរលូន តែអាជ្ញាធរ និងជំនាញពាក់ព័ន្ធហាក់ដូចមិនអើពើសោះ ស្ថិតនៅក្នុងឃុំធម្មអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ.. - អភិបាលខេត្តកំពង់ស្ពឺជំរុញឲ្យមន្ត្រីជំនាញបច្ចេកទេសពន្លឿនការស្ថាបនាផ្លូវឡើងភ្នំខ្នងផ្សារ ខណៈទីតាំងផ្ដល់ព័ត៌មាននិងហេដ្ឋារចនាសម្ព័ន្ធនានានៅដំណាក់ដំរីរួចរាល់ជាស្ថាពរ. - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំការងារជំនាញមន្ទីស្រាវជ្រាវនិងបង្ក្រាបបទល្មើស ដើម្បីឲ្យ កាន់តែ មានប្រសិទ្ធិភាពខ្ពស់បន្ថែមទៀត ក្នុងការបង្ការ បង្ក្រាប ទប់ស្កាត់ និងបទល្មើសនានា... - ដីព្រៃឡង់រាប់រយហិចតាត្រូវបានមេឈ្មួញ គុបគិតគ្នាដាក់គ្រឿងចក្រឈូសឆាយនឹងកាប់ទន្រ្ទានយកធ្វើជាកម្មសិទ្ធិ តែមន្រ្តីជំនាញបរិស្ដានហាក់គ្មានវិធានការអ្វីសោះ.. - សមត្ថកិច្ចឃាត់ខ្លួនក្រុមអ្នកញៀនល្បែងចំនួន ១៩នាក់និងដហូតវត្ថុតាំងមួយចំនួន.នៅស្រុកសំរោងទង..

ប្រជាពលរដ្ឋរស់នៅក្នុងស្រុកសំបូរខេត្តក្រចេះ ហួសចិត្តទៅលើលោក ដួង ឆាយសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ បំភ្លឺការពារលោក សាំង សុខុន ដោយមិនបានស៊ើបអង្កេត…

ប្រជាពលរដ្ឋរស់នៅក្នុងស្រុកសំបូរខេត្តក្រចេះ ហួសចិត្តទៅលើលោក ដួង ឆាយសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ បំភ្លឺការពារលោក សាំង សុខុន ដោយមិនបានស៊ើបអង្កេត…

 

ខេត្តក្រចេះ÷ ក្រោយពីមានបណ្ដាញសារព័ត៌មានជាច្រើនអង្គភាពបានចុះផ្សាយរឿងលោក សាំង សុខន នាយកដែនជម្រកកំពតគយ ប្រព្រឹត្តអំពើពុករលួយបើកឱ្យមានបទល្មើស និងកាប់បំផ្លាញព្រៃឈើ បានធ្វើសកម្មភាពដឹកចេញពីដែនជម្រកសត្វព្រៃ ព្រៃឡង់ និងព្រៃតំបន់ហាមឃាត់នានា ក្នុងដែនរបស់លោកគ្រប់គ្រងនៅតែបន្តកើនមានយ៉ាងអាណាធិបតេយ្យដោយមិនមានការទប់ស្កាត់ឬសបង្ក្រាប ដែលស្ថិតនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ។

នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ មន្ទីរបរិស្ថានខេត្តក្រចេះបានចេញសេចក្តីបំភ្លឺជូនសាធារណៈជន និងបណ្តាញសារព័ត៌មានទាំងអស់ឱ្យបាន ជ្រាបថា៖ ការលើកឡើងខាងលើជំរុញឱ្យមាន ភាពយល់ច្រឡំ និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសមន្ត្រីនៃមន្ទីរបរិស្ថានខេត្ត អាជ្ញាធរមានសមត្ថកិច្ចទាំងស្រុង ព្រោះករណីខាងលើនេះ លោក សាំង សុខន នាយកដែនជម្រកសត្វព្រៃព្រៃឡង់ ភូមិសាស្ត្រខេត្តក្រចេះ បានដឹកនាំមន្ត្រីឧទ្យានុរក្សចុះល្បាត បង្ក្រាបបានករណីដឹកជញ្ជូនឈើអាប្រភេទលេខ២ តាមរយៈគោយន្ត កន្ត្រៃចំនួន ០២គ្រឿង ជនសង្ស័យត្រូវបានទំលាក់វត្ថុតាងជាប្រភេទឈើលេខ២ចោល ហើយរត់គេចខ្លួន បាត់អស់តាំងពីព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ មកម្លេះ។ មន្ត្រីជំនាញក៏បានប្រមូលវត្ថុតាងទាំងអស់ ត្រូវបានយកមករក្សាទុកនៅស្នាក់ការ កំពុងបន្តនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តក្រចេះ។

មន្ទីរបរិស្ថានខេត្តក្រចេះកន្លងមកនេះ បានខិតខំបំពេញការងារយ៉ាងយកចិត្តទុកបំផុតដើម្បីបុព្វ ហេតុធនធានធម្មជាតិ និងបានសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ជាពិសេសកង កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទផងដែរ។ មិនតែប៉ុណ្ណោះដែនជម្រកសត្វព្រៃព្រៃឡង់បាននឹងកំពុង អនុវត្ត គម្រោងយន្តការ ឥណទានការបួនរួមគ្នា (JCM) ក្រោមការសម្រប សម្រួលក្រសួងបរិស្ថានដែលយើងប្រើ ប្រាស់នូវបច្ចេកវិទ្យាឌីជីថលផងដែរ។

ហេតុដូចនេះ មន្ទីរបរិស្ថានខេត្តក្រចេះ សូមធ្វើការបដិសេដ និងច្រានចោលទាំងស្រុងចំពោះការចុះផ្សាយនៅតាមបណ្ដាញសារព័ត៌មានដែលជំរុញឱ្យមាន ភាព យល់ច្រឡំ និងធ្វើឱ្យ ប៉ះពាល់ ដល់កិត្តិយសមន្ត្រីនៃមន្ទីរបរិស្ថានខេត្តក្រចេះទាំងស្រុង។ ក្នុងនោះ មន្ទីរបរិស្ថានខេត្តក្រចេះសូមស្វាគមន៍ គ្រប់សារព័ត៌មានទាំងអស់ជួយផ្តល់ព័ត៌មានត្រឹមត្រូវច្បាស់លាស់ ទាន់ពេលវេលា មកមន្ត្រីជំនាញយើងខ្ញុំ ដើមចូលរួមការពារ និងអភិរក្សធនធាន ធម្មជាតិដើម្បីជាឧត្តម ប្រយោជន៍ជាតិ។

ជុំវិញការបំភ្លឺរបស់មន្ទីរបរិស្ថានខេត្តក្រចេះខាងលើនេះធ្វើឲ្យមហាជនខកចិត្តយ៉ាង់ខ្លាំងថា លោក ដួង ឆាយសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ ចេញសេចក្តីបំភ្លឺការពារលោក សាំង សុខុន មិនបានបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅនោះទេ ខណៈប្រភពបានអះអាងថាមានគោយន្តកន្ត្រៃជាង ១០គ្រឿង បានធ្វើសកម្មភាពដឹកឈើចេញពីដែនជម្រកសត្វ ព្រៃឡង់ និងព្រៃតំបន់ហាមឃាត់នានា ដោយមានមេឈ្មួញម្នាក់ឈ្មោះ សី បានបំផុសឱ្យពលរដ្ឋនៅតំបន់នោះ សម្រុកនាំគ្នា វេចបាយកញ្ចប់ កាន់ម៉ាស៊ីនត្រង់ស៊ីន័រគ្រប់ដៃ និងបើកគោយន្តចូលកាប់បំផ្លាញព្រៃឈើក្នុង “ដែនជម្រកសត្វព្រៃ ព្រៃឡង់”លាន់សូរទ្រហឹងរំពងពេញព្រៃ ដោយមានថៅកែជាមេឈ្មួញធំម្នាក់ឈ្មោះ ផលខ្លី

និងចាំប្រមូលទិញឈើ ពីពលរដ្ឋស្ទើរគ្រប់ច្រកល្ហក ក្នុងភូមិសាស្ត្រស្រុកសំបូរ ខេត្តក្រចេះ ខណៈមន្ត្រីជំនាញពាក់ព័ន្ធបានរក្សាភាពស្ងៀមស្ងាត់ សង្ស័យបានទទួលលាបសក្ការៈ សើមមាត់ សើមករ ទើបស្ងាត់ឈឹង មិនឃើញចុះទប់ស្កាត់និងបង្ក្រាបនោះឡើយ.។

ជាក់ស្ដែងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ក្រុមអ្នកសារព័ត៌មានយើងបានចុះទៅត្រង់ចំណុច(ហៅថាអាការសំយុង) ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ បានជួបប្រទះនិងគោយន្តកន្ត្រៃរបស់លោក សី ជាឈ្មួញឈើមិនតិចជាង១០គ្រឿងនោះទេ ដែលដឹកឈើចេញពីក្នុងព្រៃឡង់យកមកដាក់ត្រង់ចំណុចលេខនិយាមកាម.48P 582395 1430067 នៅពេលនោះក្រុមអ្នកសារព័ត៌មានបានសួរទៅតៃកុងគោយន្តកន្ត្រៃទាំងអស់នោះ ពួកគេបានឆ្លើយប្រាប់ថាថៅកែឈើនៅក្នុងព្រៃឡង់នេះគឺមានឈ្មោះលោក សី ប៉ុន្តែរាល់ដែលប្រមូលឈើយកមកស្តុបទុកនៅចំណុចវាល្នួលទុកលក់បន្តទៅឲ្យថៅកែធំម្នាក់ឈ្មោះ ផលខ្លី ជាមេឈ្មួញសកម្មខាងដឹកជញ្ជូនឈើចេញពីព្រៃឡង់ជាច្រើនខែមកហើយ (ពោលគឺមួយខែទល់និងមួយខែតែម្ដង) ខណៈលោក ដួង ឆាយសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ ចេញសេចក្តីបំភ្លឺការពារលោក សាំង សុខុន ដោយមិនបានស៊ើបអង្កេត បដិសេធថាបណ្ដាញសារព័ត៌មានចុះផ្សាយមិនពិត រីឯ​សកម្មភាព​កាប់​ឈើ​មាន​តម្លៃ និង​ការ​កាប់​ទន្ទ្រាន​ដែន​ជម្រក​សត្វ​ព្រៃឡង់ នៅតែ​កើត​មាន​ច្រើន ដែល​លោក សាំង សុខន មន្ត្រី(គ្រាប់ល្ពៅស្ងោរ) អសមត្ថភាព មានតែធ្វើរបាយការណ៍ភូតកុហកថ្នាក់ដឹកនាំខាងលើថា គ្មានការកាប់ទន្ទ្រានដែនជំរកសត្វព្រៃឡង់ និងបទល្មើសដឹកជញ្ជូនឈើ។

ប្រភពប្រជាពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះបានបង្ហើបប្រាប់អ្នកសារព័ត៌មានថារាល់សកម្មភាពការដឹកជញ្ជូនឈើនេះគឺតម្រូវការបង់ឲ្យលោក សាំង សុខន ក្នុងមួយគោយន្ត មិនតិចជាង ២០ម៉ឺនរៀល ទៅ៤០ម៉ឺនរៀលនោះទេ ចំណែកម៉ាស៊ីនត្រង់ស៊ីន័រដាក់ចូលទៅអាឈើនៅក្នុងដែនជម្រកសត្វព្រៃឡង់ ក្រោមការគ្រប់គ្រងរបស់លោក សាំង សុខន គឺតម្រូវការបង់លុយឲ្យលោកក្នុងម៉ាស៊ីនត្រង់ស៊ីន័រមួយគ្រឿងមិនតិចជាង ៣០០ដុល្លារ ទៅ ៥០០ ដុល្លារនោះទេ។

បើយោងតាមច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០០៧.ជំពូកទី១០ បទល្មើសធនធានធម្មជាតិ និងទោសប្បញ្ញត្តិ. មាត្រា – ៦៤.មន្ត្រីរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ ឬភ្ញាក់ងារអធិការកិច្ច ឬ មន្ត្រីបរិស្ថានរូបណាដែលមានការធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន ឬ មិនគោរពទៅតាមបទបញ្ញត្តិនៃច្បាប់នេះ ត្រូវទទួលទណ្ឌកម្មខាងវិន័យរដ្ឋបាល និង/ឬ ត្រូវចោទប្រកាន់ចំពោះមុខតុលាការ ។ មន្ត្រីរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ ឬ ភ្ញាក់ងារអធិការកិច្ច ឬ មន្ត្រីបរិស្ថានរូបណា ដែលសមគំនិត នឹងអ្នកដែលប្រព្រឹត្តបទល្មើស ឬ ជួយសម្រួលការប្រព្រឹត្តបទល្មើសនេះ ត្រូវផ្តន្ទាទោសដូច ចារីដែរ ។

ដូច្នេះប្រជាពលរដ្ឋរស់នៅក្នុងស្រុកសំបូរ ខេត្តក្រចេះបានគោរពស្នើសុំទៅដល់ឯកឧត្តមបណ្ឌិត អៀង សុផាល្លែត រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដាក់កម្លាំងអធិការកិច្ច បើកការស៊ើបអង្កេតឱ្យបានស៊ីជម្រៅលើលោក ដួង ឆាយសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ និងលោក សាំង សុខន នាយកដែនជម្រកកំពតគយ សង្ស័យឃុបឃិតប្រព្រឹត្តអំពើពុករលួយ។

ជុំវិញការលើកឡើងខាងលើនេះកន្លងមកអ្នកសារព័ត៌មានបានធ្លាប់ទំនាក់ទំនងសួរទៅលោក ដួង ឆាយសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ លោកបានប្រាប់ថាកម្លាំងលោកធ្វើការតាមផែនទីដែលលោកគ្រប់គ្រង។

លោកបានបន្តទៀតថា  អ្នកទាំងអស់នេះលោកមិនដែលស្គាល់ទេ ហើយការដឹកជញ្ជូនឈើនៅតាមដងផ្លូវគឺនៅក្រៅដែន បើនៅក្នុងដែនរបស់លោកគ្រប់គ្រងវិញគឺមិនឱ្យមានករណីនេះកើតឡើងនោះទេ។

គួររំលឹកផងដែរថាកាលពីឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចខេត្តកំពង់ចាម បានចាប់បង្ក្រាបរថយន្តដឹកឈើរបស់មេឈ្មួញដ៏ល្បីឈ្មោះ ផលខ្លី នឹងបានធ្វើការផាកវិន័យអន្តរកាលម្ដងហើយ ប៉ុន្តែមេឧក្រិដ្ឋកម្មព្រៃឈើម្នាក់នេះនៅតែមានឥទ្ធិពលក្នុងការដឹកជញ្ជូនឈើដ៏ដែល (ឬមួយមានអ្នកធំណានៅពីក្រោយ តើអ្នកធំនោះជាអ្នកណា.) បានជាមេឧក្រិដ្ឋកម្មព្រៃឈើឈ្មោះ ផលខ្លី ដឹកជញ្ជូនឈើចេញពីដែនជម្រកសត្វព្រៃ ព្រៃឡង់ក្រោមក្រខ្សែរភ្នែករបស់លោក សាំង សុខន ប្រធានដែនចម្រកកំពតគយ ចេញមកលក់នៅតាមបណ្ដាលខេត្តបានដោយរលូនមិនមានការបង្ក្រាប សង្ស័យកន្ទេលធំបន្លំដេក។

អង្គភាពសារព័ត៌មានយើងចុះផ្សាយខាងលើនេះគ្មានគោលបំណងអ្វីក្រៅពីរចូលរួមជាមួយរដ្ឋាភិបាលនិងសេចក្តីរាយការណ៍ជូនថ្នាក់ដឹកនាំខាងលើៗលោកបានជ្រាបជាព័ត៌មានពីមន្ត្រីថ្នាក់ក្រោមមានភាពកម្សោយមិនគោរពតួរនាទីនិងកាតព្វកិច្ចដែលខ្លួនគ្រប់គ្រងនោះឡើយធ្វើការរបៀបអ៊ែលៗកន្ទេលធំបន្លំដេកជាមួយក្រុមឈ្មួញតែប៉ុណ្ណោះ។

អង្គភាពសារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយពីមន្រ្តីពាក់ពន្ធ័និងសាមុីខ្លួនជានិច្ចរាងរាល់ម៉ោងធ្វើរការគឺដើម្បីឆ្លុះបញ្ចាំងពីរការពិតសុក្រិតនិងយុត្តិធម៍ តែប៉ុណ្ណោះ។

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!