ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ឈ្មួញឈើចាស់វស្សាឈ្មោះ រិទ្ធ និងឈ្មោះ ភារម្យ កំពុងត្រូវប៉ាន់មុខជំនួញឈើប្រណិតខុសច្បាប់ឆ្លងដែនលក់ទៅស្រុកយួន តាមច្រកដាក់ ដាំ ដោយមានការចូលរួមពីលោក យូ សុធា នាយប៉ុស្តិ៍ចាំបើកបារ៉ាស់..

ឈ្មួញឈើចាស់វស្សាឈ្មោះ រិទ្ធ និងឈ្មោះ ភារម្យ កំពុងត្រូវប៉ាន់មុខជំនួញឈើប្រណិតខុសច្បាប់ឆ្លងដែនលក់ទៅស្រុកយួន តាមច្រកដាក់ ដាំ ដោយមានការចូលរួមពីលោក យូ សុធា នាយប៉ុស្តិ៍ចាំបើកបារ៉ាស់..

ខេត្តមណ្ឌលគីរី ÷ សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅស្រុកកោះញ៉ែក និងស្រុកពេជ្រា បានអះអាងថា បច្ចុប្បន្នព្រៃឈើក្នុងដែនជម្រកអភិរក្សសត្វព្រៃត្រូវបានមេឈ្មួញចាស់វស្សាកំពុងក្រៀងគរបក្សពួករបស់ខ្លួន ឲ្យចូលកាប់បំផ្លិចបំផ្លាញព្រៃឈើខុសច្បាប់ ចំណុចភ្នំព្រិច ក្នុងភូមិម្ពៅ ស្រុកកោះញ៉ែក និងស្រុកពេជ្រាដា ផ្ដួលរំលំ អារ ជៀរ មុខកាត់ធំៗ ក្នុងដែនជម្រកអភិរក្សសត្វព្រៃ សមត្ថកិច្ចអាវុធហត្ថខេត្ត និងសមត្ថកិច្ចមន្ត្រីអាជ្ញាធរពាក់ព័ន្ធ មិនចាត់វិធានការបង្ក្រាប គេសង្ស័យថា មានការប្រព្រឹត្តអំពើពុករលួយ ដែលសមត្ថកិច្ចជំនាញការពារព្រៃឈើហាក់ដូច ជានៅស្ងៀមទ្រឹង បើកភ្លើងខៀវឲ្យមានបទល្មើសព្រៃឈើកើនឡើងយ៉ាងអនាធិបតេយ្យ។

ប្រជាពលរដ្ឋ បានរិះគន់ចំៗ ទៅលើសមត្ថកិច្ចពាក់ពន្ធ័ក្នុងខេត្តមណ្ឌលគីរី ជាអ្នកនៅពីក្រោយខ្នង មេឈ្មួញឈើឈ្មោះ រិទ្ធ និងឈ្មោះ ភារម្យ  ទើបដឹកជញ្ជូនបទល្មេីសព្រៃឈើ តាមប្រភេទរថយន្ត ហាយឡិនឌ័រ ចំនួន ៣គ្រឿង និងររថយន្តថុនត្រា ចេញពីស្រុកកោះញ៉ែកនិងស្រុកពេជ្រា ឆ្លងដែនទៅ លក់ស្រុក យួន តាមច្រកទ្វារអន្តរជាតិដាក់ដាំ យ៉ាងពេញបន្ទុក មួយរយៈចុងក្រោយ ឈ្មួញឈើ១រូបនេះ មាន ទំនាក់ទំនង ជិតស្និទ្ធ ជាមួយ មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ច ពាក់ព័ន្ធ ក្នុង ខេត្តមណ្ឌលគិរី ទើបមិនហ៊ានបង្រ្កាបហើយធ្វើអ្វីៗ តាមអំពេីចិត្តរបស់ក្រុមឈ្មួញទាំងនោះ។

ហេតុនេះលោក យូ សុធា  នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកទ្វារ អន្តរជាតិ ដាក់ ដាំ ជាអ្នកមានសិទ្ធិអំណាច ខ្លាំងជាងគេក្នុងការបើកដៃ ឲ្យឈ្មួញឈ្មោះ រិទ្ធ និងឈ្មោះ ភារម្យ ដឹកជញ្ជូន ឈើ ប្រណីតខុសច្បាប់ ទៅលក់ស្រុកយួននៅពេលយប់ ដោយឡែកប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគីរី និងប្រធានបរិស្ថានខេត្តមណ្ឌលគីរី ជាអ្នកបើកភ្លើងខៀវ ទើបបុគ្គលនេះដំណើរការរកស៊ីជំនួញឈើទៅបានយ៉ាងរលូន ។

ការដែល មេឈ្មួញឈើឈ្មោះ រិទ្ធ និងឈ្មោះ ភារម្យហ៊ានធ្វើអ្វីៗ តាមទំនេីងចិត្ត គឺ ដោយសារអាងមាន លោក ឡោ សុខា ស្នងការ ដ្ឋាននគរបាល ខេត្តមណ្ឌលគិរី ជាខ្នងបង្អែក ដ៏ រឹងមាំ ក្នុងខណៈពេលដែលលោក ហែម បូណា រ៉ែល មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តមណ្ឌលគិរី រក្សា ភាព ស្ងៀមស្ងាត់ ។

បញ្ហានេះ លោក ថង សា វុន អភិបាលខេត្តមណ្ឌលគីរី និងលោក ឡោ សុខា ស្នងការដ្ឋាននគរបាល ខេត្ត មណ្ឌលគិរី គូរពិនិត្យឡើងវិញខ្លះផង ភាពមិនប្រក្រតីរបស់លោក យូ សុធា  នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិដាក់ ដាំ ជាអ្នកបើកបារ៉ាស់ឲ្យមេឈ្មួញឈ្មោះ រិទ្ធ និងឈ្មោះ ភារម្យ ដឹកជញ្ជូនឈើទៅស្រុកយួនយ៉ាងគំហុក មិនចាត់វិវិធានកាបង្ក្រាបឡើយ។

សូមញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា កាលថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញបទ​បញ្ជា​យ៉ាងម៉ឺងម៉ាត់មួយ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តត្រូវធ្វើ​ការ​ទប់​ស្កាត់ និងបង្រ្កាបឱ្យខានតែបាន​ចំពោះ​ការកាប់បំផ្លាញ​ព្រៃឈេី។

ទន្ទឹមនឹងករណីនេះផងដែរក៏មានមន្ត្រីមួយចំនួនតូចត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយធ្វើការស្រាវជ្រាវនិងធ្វើការឃាត់ខ្លួនផងដែរ។

ប្រជាពលរដ្ឋរស់នៅភូមិម្ពៅ ស្រុកកោះញ៉ែក ស្នើសុំឱ្យនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធ ពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ មេត្តាចាត់វិធានការទប់ស្កាត់និងបង្ក្រាបរាល់សកម្មភាពរបស់មេឈ្មួញឈ្មោះ រិទ្ធ និងឈ្មោះ ភារម្យ ខាងលើ ដើម្បីការពារធនធានធម្មជាតិដែលសេលសល់បន្តិចបន្តួចឱ្យនៅគង់វង្សជារៀងរហូត៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!