ទាន់ហេតុការណ៍
ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង - កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

ផ្លូវលំក្រាលគ្រួសក្រហម១ខ្សែប្រវែង១,៣០០ម៉ែត្រ ស្ថិតក្នុងភូមព្រៃអំពិល ឃុំជំពូព្រឹក្ស ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ដែលជាអំណោយរបស់ឯកឧត្តម ណូន រ៉ន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ផ្លូវលំក្រាលគ្រួសក្រហម១ខ្សែប្រវែង១,៣០០ម៉ែត្រ ស្ថិតក្នុងភូមព្រៃអំពិល ឃុំជំពូព្រឹក្ស ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ដែលជាអំណោយរបស់ឯកឧត្តម ណូន រ៉ន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ខេត្តកំពង់ស្ពឺ÷ ប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រៃអំពិល ឃុំជំពូព្រឹក្ស ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ទទួលបាននូវសមិទ្ធផលថ្មីមួយទៀត គឺផ្លូវលំក្រាលគ្រួសក្រហម១ខ្សែ ប្រវែង១,៣០០ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តម ណូន រ៉ន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ កាលព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ុក កោសា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយស្រុកសាមគ្គីមុនីជ័យ, ឯកឧត្តម ណូន រ៉ន អនុប្រធានក្រុមការងារចុះជួយស្រុកសាមគ្គីមុនីជ័យ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំជំពូព្រឹក្ស និងលោក មួង ធី អភិបាលស្រុកសាមគ្គីមុនីជ័យ។

លោក យឿន សំអុល មេឃុំជំពូព្រឹក្ស បានឱ្យដឹងថា៖ ផ្លូវលំ១ខ្សែនេះ មានប្រវែង១,៣០០ម៉ែត្រ ដាក់លូបង្ហូរទឹកចំនួន៥កន្លែង ចំណាយថវិកាអស់ចំនួន ១២លាន៥៦ម៉ឺនរៀល ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ណូន រ៉ន ទីប្រក្សាផ្ទាល់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន និងប្រធានក្រុមការងារចុះមូលដ្ឋានឃុំជំពូព្រឹក្ស លោក លី សែន អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំជំពូព្រឹក្ស ជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះ ដើម្បីឱ្យពួកគាត់ងាយស្រួលក្នុងការធ្វើចរាចរណ៍ ចេញចូលទីតំបន់មួយ ទៅតំបន់មួយ ជាពិសេសសិស្សានុសិស្សទៅសាលារៀន។ ផ្លូវមួយខ្សែនេះជាច្រើនឆ្នាំហើយពុំមានទេ និងពិបាកធ្វើដំណើរនៅរដូវវស្សាទឹកលិច ធ្វើឱ្យប្រជាជនមានការលំបាក់ខ្លាំង។

លោកមួង ធី អភិបាលស្រុកសាមគ្គីមុនីជ័យ ក្នុងនាមគណៈកម្មាធិការបក្សស្រុក ជាមួយក្រុមការងារចុះមូលដ្ឋានឃុំជំពូព្រឹក្ស សូមគោពថ្លែងអំណរគុណ ចំពោះទឹកចិត្ត និងកាយវិការប្រកបដោយភាពសប្បុរស របស់ឯកឧត្តម ណូន រ៉ន ដែលបានជួយកសាងស្ថាបនាផ្លូវលំមួយខ្សែនេះឡើង សម្រាប់ប្រជាជនទូទៅប្រើប្រាស់ជាសាធារណៈ ប្រកបដោយផាសុខភាព សមធម៌ និងបរិយាប័ន្ន ស្របពេលដែលប្រទេសជាតិកំពុងមានសុខសន្តិភាពពេញលេញទូទាំងប្រទេស និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តជូនប្រជពលរដ្ឋ និងប្រទេសជាតិ ឱ្យមានសន្តិភាព ស្ថេរភាពនយោបាយ មានការអភិវឌ្ឍលើគ្រប់វិស័យ ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ។

ឯកឧត្តម ណូន រ៉ន ទីប្រក្សាផ្ទាល់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន និងប្រធានក្រុមការងារចុះមូលដ្ឋានឃុំជំពូព្រឹក្ស បានមានប្រសាសន៏ថា៖ ផ្លូវលំមួយខ្សែនេះ គឺដើម្បីទុកប្រើប្រាស់ជាប្រយោជន៍រួម របស់ប្រជាពលរដ្ឋទូទៅ ដែលជាតម្លៃមិនអាចកាត់ថ្លៃបាន និងដែលបានអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។ ឯកឧត្តម បានបន្តថា៖ ប្រទេសជាតិមានសន្តិភា សេរីភាព ការអភិវឌ្ឍមានការរីកចម្រើនលើគ្រប់វិស័យ នាបច្ចុប្បន្ន ដោយសារតែការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជន ដូច្នេះ សូមប្រជាពលរដ្ឋត្រូវជឿជាក់ លើគណបក្សប្រជាជនកម្ពុជា និងកុំជឿលើកការញុះញង់របស់គណបក្សផ្សេងៗឱ្យសោះ មានតែគណបក្សប្រជាជនតែមួយគត់ ដែលអាចជួយដោះស្រាយបញ្ហាជូនបងប្អូនគ្រប់ទីកន្លែង គ្រប់មូលដ្ឋាននៅពេលបងប្អូនជួបបញ្ហាណាមួយ រាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជន តែងតែយកចិត្តទុកដាក់ជារៀងរហូត ។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ុក កោសា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយស្រុកសាមគ្គីមុនីជ័យ បានមានប្រសាសន៏ថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអគ្គមគ្គុទ្ទេសក៍វ័យក្មេងដ៏ឆ្នើម បានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលមានអាទិភាពគន្លឹះចំនួន៥៖ “មនុស្ស, ផ្លូវ, ទឹក, ភ្លើង និង បច្ចេកវិទ្យា” ដោយតម្កល់មនុស្សជាអាទិភាពនៅលើគេ។ នយោបាយនេះ នៅតែជាអាទិភាព និងស្ថិតនៅលើផ្លូវត្រូវទាំងក្នុងអតីតកាល បច្ចុប្បន្នកាល ក៏ដូចជាអនាគតកាល សម្រាប់ការកសាងប្រទេសកម្ពុជា ឆ្ពោះទៅរកការរីកចម្រើនលើគ្រប់វិស័យ «មានផ្លូវ មានស្ពាន មានក្តីសង្ឃឹម និងមានការអភិវឌ្ឍលើគ្រប់វិស័យ, មានសន្តិភាព ទើបមានអ្វីៗដូចថ្ងៃនេះ»៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!