ទាន់ហេតុការណ៍
គ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ(TYDA)ចុះពិនិត្យនិងព្យាបាលជំងឺទូទៅដល់ប្រជាពលរដ្ឋជិត ៤នាក់ ក្នុងខេត្តកំពង់ស្ពឺ. - អតីតយោធិនពិការ លោក ឡេង សារឿន ដង្ហើយហៅរកយុត្ដិធម៌ ពីសម្ដេចតេជោ និងសម្ដេចធិបតី ក្នុងទំនាស់ដីធ្លីដ៏រាំរៃជាង ១២ឆ្នាំ ដោយឈ្មោះ លី ម៉ី និងពក្ខពួកឃុបឃិតគ្នាជាប្រព័ន្ធរៀបចំឯកសារក្លែងបន្លំរំលោភយកដីទាំងស្រស់ៗ. - ស.ស.យ.ក ខេត្តកំពង់ស្ពឺ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងដាក់ចេញទិសដៅសម្រាប់ឆ្នាំ២០២៦ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​​​ បានអញ្ជើញ​ដឹកនាំ​ក្រុម​ការងារ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ បន្តចុះសួរសុខទុក្ខ ប្រជាពលរដ្ឋដែលរងគ្រោះអគ្គិភ័យលេបត្របាក់ឆាបឆេះផ្ទះអស់ស្ទើរទាំងស្រុងក្នុង​មូលដ្ឋាន​ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ... - រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រារព្ធពិធីបុណ្យមាឃបូជា យ៉ាងអធិកអធម នៅវត្តមុនីរង្សីវត្តនារាម (វត្តម្រុំខាងជើង) - តើលោក ខូវ ឡាយតិច ជានរណា? បានជាសាងសង់ផ្ទះនិងឃ្លាំងជាប់ជើងភ្នំក្រឡាបឹង បានយ៉ាងរលូន តែអាជ្ញាធរ និងជំនាញពាក់ព័ន្ធហាក់ដូចមិនអើពើសោះ ស្ថិតនៅក្នុងឃុំធម្មអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ.. - អភិបាលខេត្តកំពង់ស្ពឺជំរុញឲ្យមន្ត្រីជំនាញបច្ចេកទេសពន្លឿនការស្ថាបនាផ្លូវឡើងភ្នំខ្នងផ្សារ ខណៈទីតាំងផ្ដល់ព័ត៌មាននិងហេដ្ឋារចនាសម្ព័ន្ធនានានៅដំណាក់ដំរីរួចរាល់ជាស្ថាពរ. - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំការងារជំនាញមន្ទីស្រាវជ្រាវនិងបង្ក្រាបបទល្មើស ដើម្បីឲ្យ កាន់តែ មានប្រសិទ្ធិភាពខ្ពស់បន្ថែមទៀត ក្នុងការបង្ការ បង្ក្រាប ទប់ស្កាត់ និងបទល្មើសនានា... - ដីព្រៃឡង់រាប់រយហិចតាត្រូវបានមេឈ្មួញ គុបគិតគ្នាដាក់គ្រឿងចក្រឈូសឆាយនឹងកាប់ទន្រ្ទានយកធ្វើជាកម្មសិទ្ធិ តែមន្រ្តីជំនាញបរិស្ដានហាក់គ្មានវិធានការអ្វីសោះ.. - សមត្ថកិច្ចឃាត់ខ្លួនក្រុមអ្នកញៀនល្បែងចំនួន ១៩នាក់និងដហូតវត្ថុតាំងមួយចំនួន.នៅស្រុកសំរោងទង..

គម្រោងដេញថ្លៃធ្វើការស្ថាបនាផ្លូវបេតុងអាមេ មូលនិធិឃុំត្រពាំងគង ស្រុកសំរោងទង ប្រព្រឹត្តទៅដោយតម្លាភាពនិងសុក្រិតភាព បម្រើផលប្រយោជន៍រួម..

គម្រោងដេញថ្លៃធ្វើការស្ថាបនាផ្លូវបេតុងអាមេ មូលនិធិឃុំត្រពាំងគង ស្រុកសំរោងទង ប្រព្រឹត្តទៅដោយតម្លាភាពនិងសុក្រិតភាព បម្រើផលប្រយោជន៍រួម..

ខេត្តកំពងើស្ពឺ ÷ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាឃុំត្រពាំងគង បានបើកកិច្ចប្រជុំបើកដេញថ្លៃគំរោងមូលនិធិឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពលោក ហែម ហ៊ន មេឃុំត្រពាំងគង និងជាប្រធានគណ:កម្មកា និងមានការអញ្ជើញចូលរួមពីសំណាក់លោកស្រី ពិន សុផាណា អភិបាលរងស្រុកសំរោងទង ព្រមទាំងមន្ត្រីក្រុមប្រឹក្សាឃុំ នឹងមន្ត្រីរដ្ឋបាលឃុំទាំងអស់ និងលោកនាយករងទីចាត់ការផែនការខេត្ត នឹងមន្ត្រី បច្ចេកទេស ដែលមានជំនាញច្បាស់លាស់ផ្នែក ស្ថាបនាផ្លូវថ្នល់ គ្រប់ប្រភេទ នៃ សាលាខេត្តកំពង់ស្ពឺ ដែលមានការចូលរួមដេញថ្លៃពីម្ចាស់ក្រុមហ៊ុនចំនួន០៩ និងមានអង្គភាពអ្នកសាព័ត៌មានជាច្រើនអង្គភាពចូលរួមផងដែរ។

គម្រោងដេញថ្លៃមូលនិធិផ្លូវបៃតុងអាមេ នៅឃុំត្រពាំងគងមានក្រុមហ៊ុនចំនួន០៩ចូលរួមដេញថ្លៃ÷
១.ក្រុមហ៊ុន. ញឹម ស៊ន សម្រេចអភិវឌ្ឍន៍.ដាក់តម្លៃ. ១៧៣.៤០០.០០០៛
២. ក្រុមហ៊ុន. គុជ រចនា.សុវណ្ណបញ្ញាស័ក.ឯ.ក. ដាក់តម្លៃ.១២៧.០០០.០០០៛
៣. ក្រុមហ៊ុន. ឆេង ដាលិន .សុខជាដាលិនខនដ្រាកសិន. ដាក់តម្លៃ .១០៩.៦៥០.០០០៛
៤.ក្រុមហ៊ុន. អ៊ូ សុវណ្ណារ៉ា .សំណង់អ៊ូសុវណ្ណារ៉ា. ដាក់តម្លៃ ១០២.០០០.០០០៛
៥. ក្រុមហ៊ុន. ងួន ស៊ុយហាក់. ស៊ុយហាក់. ដាក់តម្លៃ.១២៥.៩៧០.០០០៛
៦. ក្រុមហ៊ុន. អឹម គៀគកៀងឃៀង. គៀតឃៀងអភិវឌ្ឍន៍.ដាក់តម្លៃ. ១២៣.០០០.០០០៛
៧. ក្រុមហ៊ុន. ផាន់ស្រីនាង ផាត់សុផល. ដាក់តម្លៃ. ២០៨.៦៧៥.០០០៛
៨. ក្រុមហ៊ុន. រស់ គឹមលៀវ .ដាក់តម្លៃ.១០០.៧២៥.០០០៛
៩. ក្រុមហ៊ុន. សន វាសនា. ពេជ្រចាន់រតន: .ដាក់តម្លៃ ១២៧.២០០.០០០៛

ជាលទ្ធផលបានក្រុមហ៊ុន រស់ គឹមលៀវ .ដេញបានក្នុងតម្លៃ.១០០.៧២៥.០០០៛ ដែលតម្លៃប៉ាន់ស្មាន.៣៥៧.០៩៧.៨០០៛ ក្នុងគំរោងសាងសង់ផ្លូវប្រវែង ០.៤២៥.ម. កម្រាស់១៥០ម.ម កាប្រើប្រាស់ដែក៨លី ចងដែកក្រឡា២តឹក៤ជ្រុង ។

ក្នុងឨកាស់នោះផងដែ លោក ហែម ហ៊ន មេឃុំត្រពាំងគង បានលើកឡើងថានេះដោយសារប្រទេសមានសន្តិភាព មានការអភិវឌ្ឍ នៅតាមឃុំនីមួយៗ ទូទាំងប្រទេសកម្ពុជា កំពុងតែមានការសាងសង់ហើយថារចនាសម្ព័ន្ធដូចជាផ្លូវក្រាលគ្រោះក្រហម ផ្លូវប៉េតុង និងឈានទៅដល់ផ្លូវកៅស៊ូថែមទៀតផង ហើយលោកនៅតែបន្តដាក់សំណើ ស្នើសុំគម្រោងដើម្បីធ្វើផ្លូវបេតុង ជូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅមក កន្លងមកនិងបច្ចុប្បន្នបានផ្លូវជាច្រើនខ្សែខ្វែង ខ្វាត់នៅក្នុងឃុំត្រពាំងគងមួយនេះ ក្នុងនោះលោកក៍បានកោតសរសើរដល់ក្រុមហ៊ុន (រស់ គឹមលៀវ) បានទួលគំរោងសាងសងដែលបានប្តេជ្ញាចិត្តនិងសាងសង់ទៅតាមបទដ្ឋានបច្ចេកទេស។

បើយើងក្រឡេកមកមើលនៅទីបរិវេណសាលាឃុំក្រោមការដឹកនាំរបស់លោក ហែម ហ៊ន យើងឃើញមានការតុបតែងរៀបចំ រចនាបទល្អប្រសើរ មានសួនច្បារ មន្ទីរពេទ្យបង្អែក និងមន្ទីរបក្ស រៀបចំបានល្អប្រសើរផងដែរ ជាពិសេសបរិវេណរដ្ឋបាលឃុំត្រពាំងគង បានរៀបចំយ៉ាងស្រស់ ស្អាតតាមស្តង់ដារ។

អ្វីដែលយើងកត់សម្គាល់ក្នុងការដាក់ឲ្យដេញថ្លៃគម្រោងនោះគឺមិនមានការរឹតបន្តឹងអ្វីនោះទេ ហើយការដេញថ្លៃមួយទៀតគឺបើកទ្វារចំហរ ក្រុមហ៊ុនណាក៏អាចចូលរួមទិញថ្លៃបានដែរ មិនតែប៉ុណ្ណោះ ក្រុមហ៊ុននីមួយៗដែល បានមកដាក់ដេញថ្លៃ គឺ ជាក្រុមហ៊ុន ស្របច្បាប់ត្រឹមត្រូវ ជាក្រុមហ៊ុន ដែលមានគ្រឿងចក្រ មានសម្ភារៈគ្រប់គ្រាន់ក្នុងការធ្វើផ្លូវ។

ជាចុងបញ្ចប់ លោក ហែម ហ៊ន ក៍បានផ្តាំផ្ញើដល់ក្រុមហ៊ុនដែលបានទទួលគម្រោងសាងសង់ ត្រូវសាងសង់ទៅតាមគោលការណ៍សាងសង ធានាឲ្យនូវគុណភាព ស្របតាមស្តង់ដាត្រឹមត្រូវ  ពេលផ្លូវបេតុងអាមេនេះ សាងសង់រួច បានរួមចំណែកយ៉ាងច្រើន  ក្នុងការបម្រើដល់ផលប្រយោជន៍ របស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានផ្ទាល់  និងប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់  ។

លោកមេឃុំ ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នាថែរក្សា ពេលសមិទ្ធផលនេះ ផុសចេញជារូបរាងឡើង  ហើយម្យ៉ាងទៀត ផ្លូវបេតុងមួយកន្លែងនេះ  បានរួមចំណែក ក្នុងកាត់បន្ថយពេលពេលវេលាធ្វើដំណើរ និងកាត់បន្ថយដោយសាហុយធ្វើដំណើរថែមទៀត ហើយអ្នកធ្វើដំណើរទាំងអស់  ត្រូវគោរពច្បាប់ចរចារផ្លូវគោក ត្រូវចេះយោគយល់គ្នាក្នុងការធ្វើដំណើរនៅលើដងផ្លូវដើម្បីចូលរួមកាត់បន្ថយការស្លាប់បាត់បង់ជីវិត  ដោយសាគ្រោះថ្នាក់ចរាចរ៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!