ទាន់ហេតុការណ៍
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញសួរសុខទក្ខយោធិន និងប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជំងឺនៅតាមមន្ទីរពេទ្យនានា ក្នុងរាជធានីភ្នំពេញ - ក្រសួងវប្បធម៌កម្ពុជា សុំអន្តរាគមន៍ពីស្ថានទូតចិន, ឥណ្ឌា, អាមេរិក និងម៉ាឡេស៊ី ជំរុញឱ្យថៃបញ្ឈប់ការបំផ្លិចបំផ្លាញសម្បត្តិមនុស្សជាតិ - កម្លាំងនគរបាលស្រុកសំរោងទងចុះស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យចំនួន ៧នាក់ តាមពាក្យបណ្តឹងជនរងគ្រោះ... - ភរិយាអភិបាលខេត្តកំពង់ស្ពឺលើកទឹកចិត្តនិងប្រាប់បងប្អូនដែលកំពុងស្នាក់នៅក្នុងជំរំភៀសសឹកឱ្យអត់ធ្មត់ ហើយបន្តជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះព្រំដែន - កិច្ចប្រជុំបូកសរុប របាយការណ៍ សកម្មភាពការងារ របស់និស្សិតស្ម័គ្រចិត្តអប់រំបរិស្ថានកូរ៉េ ឆ្នាំ២០២៥. - កិច្ចប្រជុំសាមញ្ញលើកទី ១៨ អាបត្តិទី ៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ.. - អធិការរដ្ឋាននគរបាលស្រុកសំរោងទង បានបើកកិច្ចប្រជុំផ្សព្វផ្សាយ.អនុក្រឹត្យ.ស្ដីពីឯកសណ្ឋាន សញ្ញា សម្គាល់ និងទង់នគរបាលជាតិកម្ពុជា... - ឯកឧត្តមបណ្ឌិតអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញក្នុងពីធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ នៅអនុវិទ្យាល័យទីរួមខេត្ត - ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសការងារជូនបុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ ទាំង៩ក្រុង/ស្រុក ក្នុងខេត្តកំពង់ស្ពឺ - បែកធ្លាយវីដេអូ.! លោកសង្ឃនៅវត្តគិរីមរតកររដ្ឋារាម (ហៅវត្តកូនភ្នំ​) ស៊ីបាយមិនស្អែត យប់លួចស៊ីសាច់ ផឹកស្រាបន្ថែម...

ប្រជាពលរដ្ឋជាច្រើនគ្រួសារបានប្រមូលគ្នាធ្វើការតវ៉ាសុំឲ្យថៅកែចិនបើកលុយថ្លៃដីឲ្យពួកគាត់ ស្ថិតនៅភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ.

ប្រជាពលរដ្ឋជាច្រើនគ្រួសារបានប្រមូលគ្នាធ្វើការតវ៉ាសុំឲ្យថៅកែចិនបើកលុយថ្លៃដីឲ្យពួកគាត់ ស្ថិតនៅភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ.

ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋប្រមាណជាង៦០គ្រួសារនៅព្រឹកថ្ងៃទី១៧ ខែកក្កដាឆ្នាំ២០២៤ បាននាំគ្នាមកប្រមូលផ្តុំនៅមុខការដ្ឋានសាងសង់រោងចក្រយីហោជានយូលានខនស្រ្កាក់សិន (ខេមបូឌា) ឯ.ក របស់សម្ព័ន្ឋក្រុមហ៊ុនសាងសង់ហុឹងចូវ ។

យោងតាមប្រភពពីពលរដ្ឋបានឲ្យដឹងថាការមកប្រមូលផ្ដុំគ្នានេះក្នុងគោលបំណងស្នើសុំឲ្យថៅកែជនជាតិចិនបើកលុយថ្លៃដីរបស់ពួកគាត់ តាមការសន្យា និងគ្រប់ចំនួន។ ពួកគាត់ពិតជាត្រេកអរណាស់នៅពេលដែលមានការអភិវឌ្ឍនៅក្នុងមូលដ្ឋានក៏ប៉ុន្តែ អ្វីដែលពួកគាត់ចង់បាននៅពេលនេះគឺលុយថ្លៃដីរបស់ពួកគាត់ដែលឈ្មោះ អុី លាងអេង បើកពីថៅកែជនជាតចិនបានហើយ ប៉ុន្តែ មិនបើកលុយនោះមកឲ្យពួកគាត់តាមការសន្យាឡើយ។

ក្នុងនាមជាប្រជាពលរដ្ឋទាំងអស់ស្នើសុំឲ្យអាជ្ញាធរឃុំ ស្រុកនិងលោកអភិបាលខេត្តកំពង់ស្ពឺ សុំមេត្តាជួយដល់ប្រជាពលរដ្ឋក្រីក្រដូចជាពួកគាត់នេះផង ព្រោះថាពេលនេះតាមអ្វីដែលគាត់ដឹងគឺអ្នកដែលទទួលលុយពីថៅកែជនជាតិចិនគឺ(លោកវរសេនីយ៍ទោ ស័ក្តិ៤កន្លះ អុី លាងអេង)មិនព្រមយកមកទូទាត់ជាមួយពួកគាត់ឡើយ។

ប្រជាពលរដ្ឋឈ្មោះ ថ្លាង ដាវី ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បាននិយាយឱ្យអ្នកយកព័ត៌មានដឹងថា បានជាប្រជាពលរដ្ឋ ប្រមូលផ្តុំគ្នាមកធ្វើការតវ៉ានៅមុខក្រុមហ៊ុននេះ គឺដើម្បីទាមលុយរបស់ពួកគាត់ចំនួន៦៣គ្រួសារ ដែលអ្នកទិញដីពីគាត់់ ប្រមូលទាំងប្លង់ដី សន្យាថាក្នុងខែមិថុនា ប្រគល់លុយគ្រប់ចំនួន ប៉ុន្តែរហូតមកដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤នេះហើយពួកគាត់មិនទាន់ទទួលបានលុយគ្រប់ចំនួននៅឡើយទេ។ ទើបពួកគាត់នាំគ្នាមកធ្វើការតវ៉ាដើម្បីទាមទារលុយរបស់គាត់គ្រប់ចំនួនគឺចប់រឿងហើយ។

បុរសវ័យចំណាស់ ឈ្មោះ នូ សុខស៊ីន អាយុ៧៤ឆ្នាំ រស់នៅក្នុងភូមិបាក់ចិញ្ចៀន ឃុំត្រពាំងគង ស្រុកសំរោងទង បានលើកឡើងថា គាត់មានដីតែមួយកន្លែងនឹងទេ ហើយបានលក់ គេយកប្លង់ទៅហើយ ជនជាតិចិនបានសាងសង់អគាធំ ប៉ុន្តែគាត់មិនទាន់ទទួលបានលុយគ្រប់ចំនួននោះទេ។ គាត់មិនដឹងថា តើលុយដែលមិនទាន់ទទួលបានគ្រប់ចំនួននេះ ថៅកែជនជាតិចិនមិនទាន់ប្រគល់ឱ្យ ឬមួយក៏អ្នកណាមួយមិនប្រគល់ឱ្យគាត់នោះទេ។ លុយរបស់គាត់ដែលនៅសល់នោះជាង២ម៉ឺនដុល្លារ ប្រសិនបើមិនមានដំណោះស្រាយណាមួយជូនប្រជាពលរដ្ឋ ទេនោះ ពួកគាត់នឹងបន្តតវ៉ានៅការដ្ឋាននេះ ដើម្បីស្នើឲ្យមានដំណោះស្រាយ យកតែលុយគាត់គ្រប់ចំនួនតែប៉ុណ្ណោះ មិនចង់មានបញ្ហាអ្វី ឱ្យអាជ្ញាធរ ឃុំ ស្រុក ខេត្ត ឈឺក្បាលឡើយ។

ដោយឡែក ស្ត្រីវ័យចំណាស់ឈ្មោះ
ហ៊ឹម សំអូន អាយុ៦៩ឆ្នាំ រស់នៅក្នុងភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង លើកឡើងស្រដៀងគ្នាថា ពួកគាត់ជាម្ចាស់ដី សុំឱ្យថៅកែជនជាតិចិន ប្រគល់លុយថ្លៃដីដែលទិញពីពួកគាត់ជាប្រជាពលរដ្ឋ ប្រគល់មកឱ្យគ្រប់ចំនួនតាមការសន្យាគឺមិនមានរឿងអ្វីកើតឡើងនោះទេ។ លុយរបស់គាត់ដែលគេត្រូវប្រគល់នោះ នៅប្រហែលជិត១០ម៉ឺនដុល្លារអាមេរិកទៀត។ ប្រសិនបើមិនមានដំណោះស្រាយ យកលុយប្រគល់ឱ្យប្រជាពលរដ្ឋ គ្រប់ចំនួនទេនោះពួកគាត់ នឹងបន្តនាំគ្នាមកធ្វើការតវ៉ានៅមុខរោងចក្រនេះ ដើម្បីស្នើសុំឲ្យមានដំណោះស្រាយ។

ជាមួយគ្នានេះដែរ ស្ត្រីវ័យចំណាស់ ឈ្មោះ
ឌឹក សរ អាយុ៧៥ឆ្នាំ រស់នៅក្នុងភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានធ្វើការសំណូមពរដល់ អស់លោក អាជ្ញាធរ ឃុំ ស្រុក ខេត្ត និងជំនាញពាក់ព័ន្ធនានា ជាពិសេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយអន្តរាគមន៍ដោះស្រាយ និងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ម្ចាស់ដីទាំង៦៣គ្រួសារ ដែលជនជាតិចិនមិនទាន់ប្រគល់លុយគ្រប់ នៅក្នុងភូមិអូរក្រាំងអំបិល និងភូមិបាក់ចិញ្ចៀន ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺផងទាន។
ប្រភពដែលស្និតជាមួយភាគីខាងរោងចក្របានបង្ហើបប្រាប់ថាលុយជាង២លានដុល្លារគឺខាងថៅកែរោងចក្របានបើកទៅឲ្យលោកអ៊ី លាងអេង អស់ហើយ។ក៏ប៉ុន្តែមិនដឹងថាមានមូលហេតុអ្វីនោះទេទើបលោកអ៊ី លាងអេងមិនព្រមបើកជូនប្រជាពលរដ្ឋដែលជាម្ចាស់ដីនិងអ្នកតំណាង។បើទោះបីជាពលរដ្ឋនាំគ្នាមកតវ៉ាស្នើសុំទូទាត់លុយថ្លៃដីបែបនេះក៏ដោយគេមិនឃើញមានវត្តមានលោកអ៊ី លាងអេងចុះមកដោះស្រាយជាមួយប្រជាពលរដ្ឋឡើយ។

អ្នកយកព័ត៌មានយើងមិនអាចសុំការពន្យល់បកស្រាយពីលោកអ៊ី លាងអេងបានឡើយព្រោះមិនមានលេខទូរស័ព្ទសម្រាប់ទំនាក់ទំនងយើងរង់ចាំស្វាគមន៍ជានិច្ចនិងរាល់ពេលវេលាសម្រាប់ការបកស្រាយណាមួយពីសំណាក់លោកអ៊ី លាងអេង៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!