ទាន់ហេតុការណ៍
ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង - កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

ប្រជាពលរដ្ឋ សិស្សសាលា លោកគ្រូអ្នកគ្រូ អាជ្ញាធរ គណៈកម្មការវត្ត ព្រះសង្ឃ នៅឃុំព្រែកទន្លាប់ បានធ្វើពិធីគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ

ប្រជាពលរដ្ឋ សិស្សសាលា លោកគ្រូអ្នកគ្រូ អាជ្ញាធរ គណៈកម្មការវត្ត ព្រះសង្ឃ នៅឃុំព្រែកទន្លាប់ បានធ្វើពិធីគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ

ខេត្តកណ្តាល៖ ស្របពេលសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កំពុងសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ នៅព្រឹកថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០២៤ ។

ប្រជាពលរដ្ឋ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ តាជី យាយជី គណៈកម្មការវត្ត ព្រះសង្ឃ និងអាជ្ញាធរឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំព្រែកទន្លាប់បានទូងស្គ ទូងគងជ័យ ដុំឃ្មោះ គោះចាន គោះឆ្នាំង គោះថាស់ដែក គោះធុនដែក ដើម្បីគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ។ ហើយក៏មានចាក់បញ្ចាំងស្លាយផ្សាយបន្តផ្ទាល់ និងបើកសម្លេងឃោសនស័ព្ទសម្លេងផ្ទាល់របស់សម្តេចមហាធិបតី ហ៊ុន ម៉ាណែត កំពុងមានប្រសាសន៍សំណេះសំណាលក្នុងពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនៅចំណុចព្រែកតាកែវ ស្ថិតក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

សូមបញ្ជាក់ថា ពិធីទូងស្គ និងគងជ័យ អាជ្ញាធរឃុំបានរៀបចំធ្វើនៅក្នុងបរិវេណសាលាឃុំក្រោមអធិបតីភាព លោកជំទាវ អាន អាន់អនុប្រធាក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំព្រែកទន្លាប់ និងក្រុមការងារ លោក ងី សារី មេឃុំព្រែកទន្លាប់ និងមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូកម្លាំងប្រជាការពារ កងកម្លាំង និងព្រះសង្ឃផងដែរ ។

ក្នុងពិធីនេះ លោក ងី សារី និងលោកជំទាវ អាន់ អាន បានមានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋ និងកងកម្លាំងព្រះសង្ឃ សិស្សសាលា លោកគ្រូ អ្នកគ្រូលើកឡើងពីគុណប្រយោជន៍យ៉ាងច្រើនសម្រាប់ជាតិ និងប្រជាជន ដែលទទួលបានពីគម្រោងព្រែកជីកហ្វូណនតេជោនេះ ។

លោកជំទាវ និងលោកមេឃុំព្រែកទន្លាប់ក៏បានជូនពរដល់សម្តេចតេជោ ហ៊ុន សែន និងសម្តេច ហ៊ុន ម៉ាណែត សូមមានសេចក្តីសុខទាំងក្រុមគ្រួសារ ហើយទទួលជោគជ័យចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ។ ចំណែកប្រជាពលរដ្ឋ សិស្សសាលា លោកគ្រូ អ្នកគ្រូ តាជី យាយជី គណៈកម្មការវត្ត និងព្រះសង្ឃ ដែលមិនបាននិមន្ត និងអញ្ជើញចូលរួមក្នុងពិធីនៅសាលាឃុំ បានធ្វើនៅតាមខ្នងផ្ទះ សាលារៀន និងតាមវត្តអារាម ក្នុងឃុំព្រែកទន្លាប់ផងដែរ ។

ប្រជាពលរដ្ឋក៏បានលើកឡើងពីការគាំទ្រនូវគម្រោងព្រែកជីកហ្វូណនតេជោ ដោយពួកគាត់យល់ឃើញថាមានអត្ថប្រយោជន៍យ៉ាងច្រើនដល់សង្គមជាតិ ។

គម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន អចលនទ្រព្យ និងការវិនិយោគផ្សេងៗ ខណៈដែលគម្រោងមួយនេះ គ្រោងនឹងចំណាយទឹក ប្រាក់រហូតដល់ប្រមាណ ១,៧ ពាន់លានដុល្លារអាមេរិក ដោយត្រូវប្រើពេលវេលា៤ឆ្នាំ ដើម្បីសាងសង់បញ្ចប់គម្រោង។ប្រព័ន្ធដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជាឱ្យទៅដល់សមុទ្រកម្ពុជា ដែលប្រព័ន្ធនេះមានសារៈសំខាន់ណាស់ ក្នុងការបន្ថយចម្ងាយ តម្លៃ នីតិវិធីបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ។

គម្រោងព្រែកជីកហ្វូណនតេជោនេះ បើតាមគម្រោង នឹងយកភូមិសាស្រ្តខេត្តកែប ជាច្រកសម្រាប់តភ្ជាប់ទៅកាន់ទន្លេ ហើយតាមរយៈគម្រោងនេះ ខេត្តកែប នឹងក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីមួយទៀត។ បន្ថែមពីនោះទៀត ក្រោយពេលដែលគម្រោងនេះសម្រេច នោះកម្ពុជាពិតជាអាចទទួលនូវអត្ថប្រយោជន៍ជាច្រើនមហាសាល ដូចជា ការកាត់ បន្ថយរយៈពេលចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ការ បង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្តភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍និងចិញ្ចឹម សត្វ ជាដើម។

សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោនេះបានសិក្សាលម្អិតណាស់ ដោយសិក្សារយៈពេល២៦ខែ ដើម្បីធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់បរិស្ថានផងដែរ។
គម្រោងព្រែកជីកហ្វូណនតេជោ គឺជួយរំដោះទឹកជំនន់តាមរយៈធ្វើទ្វារទឹកចំនួន១៥ថែមទៀត ដើម្បីអូសទឹកឱ្យចូលក្នុងព្រែកជីករបស់ឱ្យហូរចូលក្នុងសមុទ្រ ប្រសិនបើយើងមិនត្រូវការនៅរដូវវស្សា។ ផ្ទុយទៅវិញនៅរដូវប្រាំងយើងមានទឹករហូត អ៊ីចឹងយើងប្រើប្រាស់វិស័យកសិកម្មយើងមានការរីកចម្រើន យើងទប់ទឹកបានប្រជាពលរដ្ ប្រមាណ១លាន៦សែននាក់ ដែលរស់នៅតាមដងព្រែក ១៨០គីឡូម៉ែត្រនេះ លោកមានទឹកប្រើប្រាស់គ្រប់គ្រាន់។ ហើយបើប្រជាពលរដ្ឋមានត្រី ដាក់ចិញ្ចឹមត្រីគ្រប់បែបយ៉ាងទាំង អស់ រាប់ពាន់តោន អ៊ីចឹងប្រជាពល រដ្ឋយើងនៅតាមនឹងមានជីវភាពធូរធារ។ ទេសចរណ៍យើងធ្វើដំណើរតាមផ្លូវទឹកពីភ្នំពេញទៅលេងនៅកែប ទេសចរណ៍ពីកែប កំពត ពីក្រុងព្រះសីហនុ មកលេងភ្នំពេញ តាមផ្លូវព្រែកជីក១៨០គីឡូម៉ែត្រនេះ មានតំបន់ពាណិជ្ជកម្ម មានភោជនីយដ្ឋាន មានតំបន់សេដ្ឋកិច្ចពិសេស អ៊ីចឹងថានេះផលចំណេញច្រើន ទៅលើការរៀបចំព្រែកជីករបស់យើងនេះ »។

សូមបញ្ជាក់ថា ផ្លូវទឹកថ្មីទៅកាន់សមុទ្រនេះ មានប្រវែង ១៨០គីឡូ ម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេ មេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ ចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្ត ៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។ ផ្លូវទឹកនេះ មានទទឹងមុខកាត់ផ្នែកខាងលើ ប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោម ប្រមាណ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ ( ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ ) មានគន្លងនាវាចរណ៍ ចំនួន២គន្លង អាចចេញ-ចូល និងចៀសគ្នាបានដោយសុវត្ថិភាព៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!