ទាន់ហេតុការណ៍
ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង - កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

ក្រោយពីអ្នកសារព័ត៌មានធ្វើការចុះផ្សាយកន្លងមកពេលនេះសាលាដំបូងខេត្តព្រះវិហារសម្រេចឃុំខ្លួនលោក ក្រូច ប៊ុនគីម ជាមន្ត្រីយោធាហើយ

ក្រោយពីអ្នកសារព័ត៌មានធ្វើការចុះផ្សាយកន្លងមកពេលនេះសាលាដំបូងខេត្តព្រះវិហារសម្រេចឃុំខ្លួនលោក ក្រូច ប៊ុនគីម ជាមន្ត្រីយោធាហើយ

ព្រះវិហារ÷  បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថាដីនៅចំណុចព្រៃម្លោងស្ថិតនៅក្នុងភូមិក្តាក់ ឃុំភ្នំត្បែង ស្រុកគូលែនក្លាយជាសាច់ជ្រូក ៣ ជាន់របស់ឈ្មោះក្រូច ប៊ុន គីម ជាមន្ត្រីយោធា ដឺបេពាក់សក្តិ៣ នៅភូមិភាគ ៤ម្នាក់បានប្រើអំណាចនិងនិងតួនាទីកាប់រុករៀនទន្ទ្រានដីសហគមន៍ជាច្រើនហិចតាដើម្បីយកទៅលក់បន្តឲ្យទៅឈ្មោះហៀត អុល នឹងឈ្មោះគៀង តាមការបញ្ជាក់របស់ឈ្មោះហៀត អុលបានឲ្យដឹងថាដីនៅចំណុចព្រៃម្លោងក្នុងភូមិក្ដាក់ឃុំភ្នំត្បែងស្រុកគូលែនគាត់ពិតជាបានទិញពីឈ្មោះក្រូច ប៊ុន គីមពិតប្រាកដមែន។ដីដែលគាត់ទិញនោះមានចំនួន ៦ ហិចតាកន្លះក្នុងមួយហិចតាគាត់បានទិញតម្លៃ ១៣០០ដុល្លារ។ ហើយលោកបានបន្តទៀតថាការទិញលក់នេះមានលិខិតទិញលក់ផ្ដិតមេដៃភាគីទាំងសង្ខារ ហើយគាត់បានបន្តទៀតថាលោក ក្រូច ប៊ុន គីមសន្យានិងកាត់ប្លង់ជូនលោក។

បើយោងតាមការបញ្ជាក់របស់ម្ចាស់ដីអ្នកទៀតឈ្មោះលោក គៀងបានឱ្យដឹងថាដីនៅចំណុចខាងលើគាត់ក៏បានទិញពីឈ្មោះក្រូច ប៊ុន គីមជាមន្ត្រីដឺបេម្នាក់នេះដែរ។ លោកក៏បានបន្តទៀតថាដីដែលលោកទិញមានចំនួន ៧ហិតាក្នុងមួយហិចតាមានតម្លៃ ១៥០០ដុល្លាហើយធនាវ៉ៃព្រៃមួយស្អាតឱ្យ។

បើយោងតាមប្រភពបានបន្តទៀតថា មិនតែប៉ុណ្ណោះលោក ក្រូច ប៊ុនគីមជាមន្ត្រី ដឺ បេពាក់សក្តី៣បម្រើការងារនៅភូមិភាគ ៤ ម្នាក់នេះ។ មិនត្រឹមតែយកដីសហគមន៍ទៅលក់នោះទេថែមទាំងប្រើអំណាចមកលើប្រជាពលរដ្ឋទៅរំលោភយកដីប្រជាពលរដ្ឋដែលធ្លាប់អាស្រ័យផលកន្លងមកជាច្រើនកន្លែងផងដែរ។

តាមប្រភពពីប្រជាពលរដ្ឋបានបន្តទៀតថាដីដែលពួកគាត់អាស្រ័យផលនោះសុទ្ធតែមានឯកសារនឹងមានសលាកបត្រទៀតផង។រឿងខាងលើនេះប្រជាពលរដ្ឋក៏បានដាក់ពាក្យប្ដឹងទៅកាន់សាលាស្រុកគូលែនជាច្រើនដងផងដែរ តែលោកក្រូច ប៊ុន គីមមិនបានចូលខ្លួនដោះស្រាយនោះទេគឺឲ្យប្រពន្ធអ្នកមកដោះស្រាយទៅវិញ។
ជាក់ស្ដែងថ្ងៃទី ២០ ខែឧសភាឆ្នាំ ២០២៤ លោក យឹម ប៊ុនថេន នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកគូលែនបានដឹកនាំកម្លាំងមន្ត្រីសហគមន៍ព្រៃម្លោងចុះត្រួតពិនិត្យចុចយាមការនៅចំណុចដីខាងលើលោកក៏បានបញ្ជាក់ទៀតថាដីនៅចំណុចព្រៃម្លោងស្ថិតនៅ ភូមិក្តាក់ ឃុំភ្នំត្បែងស្រុកគូលែនពិតជាដីនៅក្នុងដែនព្រៃសហគមន៍ព្រៃម្លោងពិតប្រាកដមែន។

យោងតាមសំណុំរឿងព្រហ្មទណ្ឌលេខ ៣៣០ ចុះថ្ងៃទី ២០ ខែមិថុនាឆ្នាំ ២០២៤។នេះតំណាងអយ្យការអមសាលាដំបូងខេត្តព្រះវិហារបានសម្រេចចោទប្រកាន់ឈ្មោះលោកក្រូចប៊ុនគីមជាមន្ត្រីដឺបេម្នាក់នេះពីបទកាន់កាប់ដីព្រៃឈួសឆាយនិងលក់ទ្រព្យសម្បត្តិសាធារណៈដោយខុសច្បាប់។

យោងតាមមាត្រា ៩៧កថាខណ្ឌមួយចំណុច ៦នៃច្បាប់ព្រៃឈើនិងមាត្រា ២៥៩នៃភូមិបាល ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះវិហារបានសម្រេចឃុំខ្លួនជនជាប់ចោទឈ្មោះក្រូច ប៊ុនគីម នៅថ្ងៃទី ២៨ខែសីហាឆ្នាំ ២០២៤តាមដីកាសម្រេចឲ្យឃុំខ្លួន។នៅពន្ធនាគារខេត្តព្រះវិហារ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!