ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការនៅសាលាស្រុកឱរ៉ាល់

ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការនៅសាលាស្រុកឱរ៉ាល់

កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៤ ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការនៃសាលាស្រុកឱរ៉ាល់ ក្រោមអធិបតីភាពឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងមានការអញ្ជើញចូលរួម ពីលោក លោកស្រីតំណាងមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការនៃរដ្ឋបាលស្រុក ជាច្រើនទៀត ពិធីនេះដែរប្រារព្ធធ្វើនៅសាលប្រជុំសាលាស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំនៃរដ្ឋបាលស្រុកឱរ៉ាល់ ក្នុងការងារបម្រើសេវាសាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋរយៈពេលកន្លងមក បានយ៉ាងល្អប្រសើរ។ ក្នុងឱកាសសំណេះសំណាលនោះដែរឯកឧត្ដម ក៏បានស្នើរសុំឲ្យរដ្ឋបាលស្រុក ត្រូវតែពង្រឹងរចនាសម្ព័ន្ធឲ្យបានល្អបន្ថែមទៀត នៅពេលដែលមានបញ្ហាកើតឡើងងាយស្រួលក្នុងការគ្រប់គ្រង ដូចជាអត្រានុកូលដ្ឋាន បញ្ហាពាក់ព័ន្ធទៅនឹងការដោះដូរដីធ្លី ទិញ លក់ និងសេវាផ្សេងៗទៀត។ រដ្ឋបាលស្រុកត្រូវមានគណនេយ្យភាព ព្រោះវាមានសារៈសំខាន់ក្នុងការគ្រប់គ្រងរដ្ឋបាល ផ្តល់សេវាជូនប្រជាពលរដ្ឋ ក៏ដូចជាការផ្តល់សេវាសាធារណៈផ្សេងៗឲ្យបានល្អប្រសើរក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ឯកឧត្តមអភិបាលខេត្ត បានសំណូមពរដល់រដ្ឋបាលស្រុក ត្រូវធ្វើការវិភាគទៅលើមុខងាររបស់មន្ត្រីស្រុកទាំងអស់ក្នុងការងារ និងតួនាទីរបស់ខ្លួន ហើយក៏ជាបទពិសោធន៍ក្នុងការធ្វើផែនការដោយខ្លួនឯង ជាពិសេសមន្ត្រីគ្រប់រូបទាំងអស់នោះ ត្រូវដឹងអំពីគោលនយោបាយចតុកោណដំណាក់កាលទីមួយរបស់រាជរដ្ឋាភិបាល ដោយមានប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ចុងបញ្ចប់នៃពិធីសំណេះសំណាលនោះដែរ ឯកឧត្តម បណ្ឌិត បានសង្កត់ធ្ងន់ លើការពង្រឹងសុវត្ថិភាពសន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ភូមិឃុំមានសុវត្ថិភាព ដូចជាការប្រើប្រាស់គ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ពិនិត្យជាតិស្រវឹងក្នុងពេលបើកបរ កុំឱ្យមានល្បែងជល់មាន់ និងក្មេងទំនើង ។ ហើយរដ្ឋបាលស្រុក ត្រូវយកចិត្តទុកដាក់ ចំពោះបញ្ហាទាំងអស់នេះនៅតាមឃុំ និងកំណត់អត្តសញ្ញាណអោយបានច្បាស់លាស់ និងរាយការណ៍ មកគណ:បញ្ជាការឯកភាពស្រុក និងខេត្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ជាពិសេសក្នុងស្រុកឱរ៉ាល់នេះ ត្រូវបង្កើតអោយមានភូមិសរ បន្តបង្រ្កាប នៅរាល់សកម្មភាពទាំងឡាយណាដែលប្រាសចាកពីច្បាប់ និងបង្កអសន្តិសុខនៅតាមមូលដ្ឋាន អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ត្រូវអនុវត្តន៍ទៅតាមនិតិវិធីច្បាប់ផងដែរ៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!