ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

រោងចក្រខ្សែបង្គំគ្រឿងអេឡិចត្រូនិចរថយន្តរបស់កូរ៉េខាងត្បូង ផ្តល់ការងារដល់ពលរដ្ឋអ្នកខេត្តកំពង់ស្ពឺជាង១២០០នាក់

រោងចក្រខ្សែបង្គំគ្រឿងអេឡិចត្រូនិចរថយន្តរបស់កូរ៉េខាងត្បូង ផ្តល់ការងារដល់ពលរដ្ឋអ្នកខេត្តកំពង់ស្ពឺជាង១២០០នាក់

កំពង់ស្ពឺ៖ នារសៀលថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ទទួលស្វាគមន៍អ្នកវិនិយោគមកពីប្រទេសកូរ៉េខាងត្បូង ។

អ្នកវិនិយោគជនជាតិកូរ៉េមកពីក្រុមហ៊ុន យូរ៉ា​ហានេស​ (រោ​ងចក្រ​កូរ៉េ​ ផលិតខ្សែបង្គំភ្លើង​រថយន្ត​)​ ប្រទេសកូរ៉េខាងត្បូង ចូលជួបសម្តែង​ការ​គួរ​សម​ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក្នុងគោលបំណងដើម្បី ពិភាក្សាការងារមួយចំនួន និងការវិនិយោគផលិតរោ​ងចក្រ​កូរ៉េ​ ផលផលិតខ្សែបង្គំភ្លើង​រថយន្ត​)​ ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

សូមរំលឹកថា ក្រុមហ៊ុន យូរ៉ាហានេស(ខេមបូឌា)របស់ប្រទេសកូរ៉េខាងត្បូងបាន សម្ពោធដាក់ឱ្យប្រើប្រាស់ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ក្នុងភូមិទួលធ្នង់ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

បញ្ជាក់ថា រោងចក្រខ្សែបង្គុំអេឡិចត្រនិចរថយន្តយូរ៉ាហានេស(ខេមបូឌា)បានកើតឡើងរយៈពេលជាង៥០ឆ្នាំមកហើយ បច្ចុប្បន្នក្រុមហ៊ុននេះកំពុងបន្តពង្រីកវិសាលភាពរបស់ខ្លួនទៅតាមប្រទេសមួយចំនួនពិសេសប្រទេសកម្ពុជាដែលមានខេត្តកំពង់ស្ពឺជាខេត្តគោលដៅហើយបានដាក់ទុនវិនិយោគប្រមាណជាង១៥លានដុល្លាសហរដ្ឋអាមេរិក។ ទន្ទឹមនិងការបើកទ្វាររោងចក្រខ្សែបង្គំនេះ ក្រុមហ៊ុនបានស្រូបទាញកម្លាំងពលកម្ម១២០០នាក់ក្នុងនោះមាន៧នាក់ជាជនបរទេស។

អ្នកតំណាងក្រុមហ៊ុនថា បរិយាកាសជោគជ័យ ក្រុមហ៊ុនយូរ៉ាហានេស(ខេមបូឌា)និងបន្តពង្រីកសាខារបស់ខ្លួនបន្ថែមទៀតដើម្បីបង្កើតការងារឱ្យកាន់តែសំបូរបែបសម្រាប់បងប្អូនប្រជាពលរដ្ឋអ្នកខេត្តកំពង់ស្ពឺ និងបង្កើនប្រាក់ខែឱ្យកាន់តែខ្ពស់ផងដែរ។

ជាមួយគ្នានោះឯកឧត្តមបណ្ឌិត បានរំលឹកឡើងវិញពីការវិវត្តន៍នៃកំណើនរោងចក្រសហគ្រាសនៅក្នុងប្រទេសកម្ពុជាដែលនៅក្នុងឆ្នាំ១៩៩៣ មានត្រឹមតែ៥១ សហគ្រាសប៉ុណ្ណោះតែបើគិតមកដល់ត្រឹម ខែកញ្ញា ឆ្នាំ២០២៤ ប្រទេសកម្ពុជាមានរោងចក្រសហគ្រាសប្រមាណ១៩៩៧ រោងចក្រសហគ្រាស ហើយបង្កើតការងារដល់បងប្អូនប្រជាពលរដ្ឋខ្មែបានជាង១លាននាក់។ ដែលនេះបានឆ្លុះបញ្ចាំងពីតម្លៃនៃសុខសន្តិភាព និងស្ថេរភាពនយោបាយក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មិនតែប៉ុណ្ណោះក៏បង្ហាញពីទំនាក់ទំនងល្អនៃប្រទេសកម្ពុជា-កូរ៉េផងដែរ។

ស្របតាម​គោលនយោបាយ​ការទូត​សេដ្ឋកិច្ច និង​ទាក់​ម៉ូយ​ដែល​បាន​ដាក់​ចេញ​កម្ពុជា​ស្វាគមន៍​គ្រប់​គម្រោង​វិនិយោគ ដែល​មាន​ផលប្រយោជន៍​ដល់​ពលរដ្ឋ ដែល​ជា​សក្ដានុពល​របស់​កម្ពុជា​ រួមនិងខេត្តកំពង់ស្ពឺ ដែល​បើកឱកាស​កាស​ជូន​គ្រប់​បណ្ដា​វិនិយោគិន​ទាំង​ការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស និងក្នុងស្រុកផងដែរ៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!