ទាន់ហេតុការណ៍
ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង - កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

សមាគមសារព័ត៌មានចំនួន០៥ បើកវគ្គបណ្ដុះបណ្ដាលជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅរាជបណ្ឌិត្យសភាកម្ពុជា

សមាគមសារព័ត៌មានចំនួន០៥ បើកវគ្គបណ្ដុះបណ្ដាលជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅរាជបណ្ឌិត្យសភាកម្ពុជា

ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី បើកវគ្គបណ្ដុះបណ្ដាលពិសេសលើកទី៤ ជូនសិក្ខាកាម ចំនួន ៦៨៤នាក់, ដែលមានការចូលរួមពី ឯកឧត្ដមបណ្ឌិត ជា ដែន អនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្ដម លឹម សុគន្ថា អគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ,អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយក ក្រុមហ៊ុនវឌ្ឍន:ប្រូវើរី  លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា នាព្រឹកថ្ងៃសៅរ៍ ១២កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ នៅរាជបណ្ឌិត្យសភាកម្ពុជា រាជធានីភ្នំពេញ។

ថ្លែងនៅក្នុងពិធីបើកវគ្កបណ្តុះបណ្តាលនាព្រឹកនេះ ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន បានមានមតិសំណេះសំណាល និងផ្តាំផ្ញើរទៅសិក្ខាកាមទាំង៦៨៤រូប ដែលបានចូលរួម ត្រូវតែព្យាយាមក្រេបយកនូវចំណេះដឹង ពីគ្រូឧទ្ទេសដែលមានបទពិសោធន៏យូរឆ្នាំ គ្រាន់ទុកជាស្ពាន និងជាយាន្ដ ផ្ដល់ជាចំណេះដឹង និងជំនាញ ឱ្យសិក្ខាកាមយកទៅប្រើប្រាស់ ប្រកបដោយភាពល្អប្រសើរក្នុងជីវភាពប្រចាំថ្ងៃ និងទៅអនាគត។

ឯកឧត្ដមបណ្ឌិត ជា ដែន អនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានកិត្ដិយស សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា បានធ្វើការកោតសរសើរ ចំពោះសមាគមសារព័ត៌មាន ដែលបានរួមគ្នាបង្កើតឡើងនូវឱកាស សិក្សា និងការចែករំលែកចំណេះដឹង និងបទពិសោធន៍ជូនអ្នកសារព័ត៌មាន ក៏ដូចជា សិស្ស និស្សិត និងមន្ដ្រីរាជការ ហើយក៏ជាការចូលរួមក្នុងការអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា លើវិស័យសារព័ត៌មាន។

លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា បានថ្លែងប្រាប់អោយដឹងថា វគ្គបណ្តុះបណ្តាលពិសេសលើកទី៤ ក្រោមប្រធានបទ «មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថល» គឺបានលើកយក នូវមេរៀនដែលជាការឆ្លើយតប យ៉ាងសំខាន់ លើវិស័យព័ត៌មាន និងព័ត៌មានវិទ្យា លើការគ្រប់គ្រងសណ្ដាប់ធ្នាប់ព័ត៌មាន និងបានបង្ហាញឱ្យឃើញពីទិដ្ឋភាព នៃសិទ្ធិបញ្ចេញមតិ សិទ្ធិក្នុងការទទួលយកព័ត៌មាន ក្របខ័ណ្ឌច្បាប់ និងការផ្សព្វផ្សាយព័ត៌មានលើបណ្ដាញឌីជីថល និងដើម្បីជាការផ្ដល់នូវចំណេះដឹង ជំនាញ និងបទពិសោធន៍ល្អៗជាច្រើនទុកជាទុនសម្រាប់សិក្ខាកាម ក៏ដូចជាអ្នកសារព័ត៌មានអាចរក្សាទុក ដើម្បីធ្វើការអនុវត្តលើវិស័យសារព័ត៌មាន ប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ។
លោកបណ្ឌិតបានបន្ដទៀតថា វគ្គបណ្ដុះបណ្ដាលនាឱកាសនេះ គឺទទួលបានការគាំទ្រ និងការលើកទឹកចិត្តដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្ដម នេត្រ ភក្ដ្រា រដ្ឋមន្ដ្រី ក្រសួងព័ត៌មាន និងបានផ្ដល់នូវកិត្ដិយសធ្វើបទបង្ហាញផ្ទាល់ជូន សិក្ខាកាម ចំនួន៦៨៤នាក់ផងដែរ។

គួររំលឹកផងដែរថា វគ្គបណ្ដុះបណ្ដាលពិសេសលើកទី៤ នេះ ត្រូវបានរៀបចំឡើងដោយ សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា និងសមាគម សារព័ត៌មាន អេឡិចត្រូនិច អឹម អេស ជេ និងរួមសហការរៀបចំពី សមាគមសារព័ត៌មានគេហទំព័រកម្ពុជា សមាគមអ្នកសារព័ត៌មានយុវជន និងសមាគមអ្នកសារព័ត៌មានមាគ៌ាសន្ដិភាព និងទទួលបានការគាំទ្រពីក្រសួងបរិស្ថាន ព្រមទាំងមានការចូលរួមឧបត្ថម្ភធំលើការសម្រួលកម្មវិធីពីសំណាក់ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយក ក្រុមហ៊ុន VATTANAC BREWERY ផងដែរ។

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!