ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ពិភពលោកសង្គ្រោះបឋមក្រោមប្រធានបទសង្គ្រោះបឋមនិងកីឡា

ពិភពលោកសង្គ្រោះបឋមក្រោមប្រធានបទសង្គ្រោះបឋមនិងកីឡា

កំពង់ស្ពឺថ្ងៃទី ២៣ ខែកញ្ញាឆ្នាំ ២០២៤ កាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺបានប្រារព្ធពិធីពិភពលោកសង្គ្រោះបឋម។ក្រោមប្រធានបទសង្គ្រោះបឋមនិងកីឡាក្រោមអធិបតីភាពលោកស្រីប៉ោក សេដ្ឋាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខានិងជាតំណាងឯកឧត្តមបណ្ឌិតប្រធានគណៈកម្មាធិការអញ្ជើញចូលរួមលោកលោកស្រីប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តកងកម្លាំងប្រដាប់អាវុធ។ក្រុមយុវជនស្ម័គ្រចិត្តកាកបាទក្រហម។ក្រុមយុវជនកាយរិទ្ធលោកគ្រូអ្នកគ្រូ។សិស្សានុសិស្សចូលរួមជាច្រើននាក់។ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃចំណេះដឹងសង្គ្រោះបឋមក្នុងបរិស្ថានកីឡាលើកទឹកចិត្តអត្តបន្លឹកគ្រូបង្វឹកនិងអ្នកចូលចិត្តកីឡាគ្រប់វ័យឲ្យឆ្លងកាត់វគ្គបណ្ដុះបណ្ដាលបច្ចេកទេសសង្គ្រប់បឋមនិងបច្ចេកទេសធ្វើ cpr

ក្នុងឱកាសនោះលោកស្រីប៉ោកស៊ីថាអនុប្រធានអចិន្ត្រៃយ៍តំណាងឯកឧត្តមប្រធានគណៈកម្មាធីការបានពាំនាំនូវកាសាកសួរផ្ដាំផ្ញើសុខទុក្ខពីថ្នាក់ដឹកនាំខេត្តជាពិសេសឲ្យក្មួយៗកូនៗនិងបងប្អូននៅជុំវិញខ្លួនយល់ដឹងអំពីការសង្គ្រោះបឋម។ដើម្បីចូលរួមចំណែកក្នុងការជួយគ្នាក្នុងពេលមានអាសន្នមុននឹងបញ្ជូនទៅមន្ទីរពេទ្យដោយឡែកសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺគិតពីឆ្នាំ ២០២៣ មកដល់ខេត្តកញ្ញាឆ្នាំ ២០២៤ នេះក៏បានចូលរួមចំណែកបណ្ដុះបណ្ដាលវិជ្ជាជីវៈសង្គ្រោះបឋមដល់កម្មករនិយោជិកយូរជនកាកបាទក្រហមយុវជនសសយកអ្នកស្ម័គ្រចិត្តក្រុមការងារតាមមន្ទីរអង្គភាពសរុបចំនួន ៩៣ វគ្គស្មើនឹង ៣២៨១ នាក់។និងបានផ្សព្វផ្សាយដល់សិស្សានុសិស្សប្រជាពលរដ្ឋក្នុងសហគមន៍ចំនួន ២៤ លើសថ្មើនឹង ៥១១ នាក់ផងដែរ។

ចលនាកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមគឺជាបណ្ដាញដ៏ធំបំផុតដែលបាននឹងកំពុងផ្ដល់ការសង្គ្រោះបឋមអស់រយៈពេលជាងមួយទសវត្សរ៍មកហើយក្នុងគោលបំណងកាត់បន្ថយការឈឺចាប់របស់មនុស្សនិងលើកកម្ពស់សន្តិភាពជុំវិញពិភពលោក។

រំលឹកដែរថាលោកលោកហង់រី ឌុយណង់គឺជាស្ថាបនិកនៃចលនាកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមនៅក្នុងសមរភូមិសុលហ្វេរីណូ លោកបានជួយកងទ័ពរងរបួសអ្នកជំងឺដោយមិនរើសអើងនិងបានប្រមូលផ្ដុំកម្លាំងមនុស្សធម៌ដែលនៅជិតសមរភូមិ។ការជួយអ្នករបួសនិងអ្នកជំងឺដោយមិនរើសអើងនេះហើយជាមូលដ្ឋាននៃវិជ្ជាសង្គ្រោះបឋមដែលអាចជួយសង្គ្រោះជីវិតមនុស្សមុនគេបង្អស់មុនរថយន្តសង្គ្រោះទៅដល់រួចបញ្ជូនទៅព្យាបាលនៅឯមន្ទីរពេទ្យ

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!