ទាន់ហេតុការណ៍
ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង - កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

កិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការត្រៀមរៀបចំការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំសមាគមស្វាយកំពង់ស្ពឺ

កិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការត្រៀមរៀបចំការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំសមាគមស្វាយកំពង់ស្ពឺ

កំពង់ស្ពឺ÷ កម្ពុជាគ្រោងនឹងនាំអង្ករចេញទៅទីផ្សារអន្តរជាតិប្រមាណជាង ៣០ លានតោនក្នុងឆ្នាំ ២០៣០ ខាងមុខនេះ ជាមួយគ្នានោះក៏មានសមាគមអំបោះសូត្រ -សមាគមស្វាយចន្ទី -សមាគមស្រូវ អង្ករ  កម្ពុជា -សមាគមស្វាយកែវរមៀត និងសមាគមផ្សេងៗជាច្រើនទៀតដែលបាននឹងកំពុងរៀបចំធ្វើផែនការ ឱ្យសមាគមក្នុងការដាំដុះ និងនាំផលិតផលសម្រេចទៅរកទីផ្សារអន្តរជាតិ មានប្រសាសន៍ដូច្នេះនៅពេលដែលឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មតំណាងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការត្រៀមរៀបចំការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំសមាគមស្វាយកំពង់ស្ពឺ ពិធីនេះប្រារព្ធធ្វើនៅសាលប្រជុំរបស់មន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៤ ដោយមានសមាសភាពចូលរួមប្រមាណជាង ១០០ នាក់ ដែលជាមន្ត្រីជំនាញផលិតកម្មស្វាយ អ្នកលក់ធាតុចូល ផ្គត់ផ្គង់ ថែទាំ ទីផ្សារ ជំនាញចរចាទីផ្សារ ទាំងសាធារណៈ និងវិស័យឯកជន។

ឯកឧត្តមបានបន្តផងដែរថា ក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ សហគមន៍ត្រូវចូលរួមបង្កើតឲ្យមានសហព័ន្ធស្វាយកែវរមៀត ដូច្នេះការបង្កើតឲ្យមានគោលនយោបាយនិងទស្សនៈដូច្នេះធ្វើឡើងដើម្បីអ្វី? ការគិតប្រមើលមើល តើយើងចង់បានអ្វី? គឺចង់ឱ្យពិភពលោកទទួលស្គាល់កម្ពុជា ជាអ្នកនាំចេញស្វាយកែវរមៀតឈានមុខគេ។ ចង់ឱ្យប្រជាកសិករ ទទួលបានប្រាក់ចំណូល ឲ្យសមស្របទៅនឹងការខិតខំប្រឹងប្រែង តាមការវិនិយោគរបស់ពួកគាត់ ប្រកបដោយសីលធម៌។ ចង់ឱ្យបងប្អូនទាំងអ្នកដាំ បានទទួលផលចំណេញ អ្នកប្រមូលទិញ និងអ្នកកែច្នៃ នាំចេញបានផលចំណេញដូចគ្នា។ កម្ពុជាមានម្រេច មានស្វាយកែវរមៀត ជាមុខទំនិញកំពុងប្រកួតប្រជែងនៅទីផ្សារអន្តរជាតិ ដូច្នេះកសិករត្រូវពង្រីកផ្ទៃដី បង្កើនទិន្នផលឲ្យបានខ្ពស់ ឬធ្វើយ៉ាងណាដើម្បីតម្រូវការតាមទីផ្សារ ពីស្វាយស្រស់ទៅស្វាយស្ងួត ដើម្បីបានតម្លៃខ្ពស់។ ការនាំចេញត្រូវសិក្សាលម្អិតតាមទីផ្សារនីមួយៗ អង្គរកម្ពុជាបានវាយលុកបានយ៉ាងខ្លាំងខ្លា នូវទីផ្សារអន្តរជាតិ ហើយស្វាយកែវមៀតក៏ធ្វើដូច្នោះដែរ គឺទាំងសោភ័ណភាពការវេចខ្ចប់ ព្រមទាំងដាក់ឈ្មោះប្រទេសរបស់ខ្លួនឲ្យបានច្បាស់លាស់ជៀសវាងផលិតផលកម្ពុជា ហើយក្រោយពេលវេចខ្ចប់គេដាក់និមិត្តសញ្ញាទៅជាប្រទេសផ្សេងទៅវិញ។ លើកកម្ពស់ជីវភាពសន្តិសុខប្រាក់ចំណូលរបស់ប្រជាកសិករ គឺការអភិវឌ្ឍន៍ប្រទេសជាតិ។ បច្ចុប្បន្ននេះក្រសួងពាណិជ្ជកម្ម បានយកចិត្តទុកដាក់ខ្លាំង ទៅលើកសិកម្មទំនើប សហគមន៍ទំនើប ឬក៏សហព័ន្ធទំនើប។ សមាគម គឺជាអង្គការមួយតំណាងឲ្យបងប្អូន ជាសមាជិក ហើយមិនរកប្រាក់ចំណេញទេ ប៉ុន្តែសមាជិករកស៊ី គឺគិតពីការរកស៊ីចំណេញ និងខាត មិនខុសពីសភាពពាណិជ្ជកម្ម និងសមាជិកសភា។ សមាជិកសមាគម នៅតាមបណ្ដាខេត្ត ត្រូវបោះឆ្នោតជ្រើសរើសសហព័ន្ធ ដើម្បីចូលរួមកិច្ចប្រជុំជាមួយប្រមុខដឹកនាំ ក្នុងការចង់ដឹងពីផលលំបាកក្នុងវិស័យស្វាយកែវរមៀត ដើម្បីឲ្យរាជរដ្ឋាភិបាលជួយដោះស្រាយ ដូច្នេះការចូលរួមរបស់បងប្អូន គឺជាកិច្ចការមួយដ៏សំខាន់ ដើម្បីពាំនាំនូវទុក្ខលំបាកទាំងអស់នោះទៅដល់ប្រមុខរាជរដ្ឋាភិបាល។ ដូច្នេះវិស័យឯកជនជាវិស័យមួយដែលមិនអាចខ្វះបានក្នុងការចូលរួមអភិវឌ្ឍន៍សមាគមដាំដុះ ទាំងការនាំចេញ និងតម្លៃផងដែរ។

គួបបញ្ជាក់ផងដែរថា÷ កិច្ចប្រជុំផ្សព្វផ្សាយស្តីពី ការត្រៀមរៀបចំការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំសមាគមន៍ស្វាយកំពង់ស្ពឺ ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ជាវ វិជ្ជាក់ អភិបាលរង ខេត្ត តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពី ការត្រៀមរៀបចំការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំសមាគមន៍ស្វាយកែវរមៀតកំពង់ស្ពឺ ។ សមាសភាពអញ្ជើញចូលរួមមាន ឯកឧត្តមប្រធានសភាពាណិជ្ជខេត្ត លោកប្រធាន អនុប្រធានមន្ទីរកសិកម្ម និងមន្ទីរឧស្សាហកម្មខេត្ត ព្រមទាំងអជ្ញាធរក្រុង ស្រុក ឈ្មួញ ម្ចាស់ចំការ អ្នកលក់ធាតុចូល និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចូលរួមផងដែរ កិច្ចប្រជុំនេះធ្វើនៅសាលប្រជុំ ឱរ៉ាល់ មន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!