ទាន់ហេតុការណ៍
ក្រសួងវប្បធម៌កម្ពុជា សុំអន្តរាគមន៍ពីស្ថានទូតចិន, ឥណ្ឌា, អាមេរិក និងម៉ាឡេស៊ី ជំរុញឱ្យថៃបញ្ឈប់ការបំផ្លិចបំផ្លាញសម្បត្តិមនុស្សជាតិ - កម្លាំងនគរបាលស្រុកសំរោងទងចុះស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យចំនួន ៧នាក់ តាមពាក្យបណ្តឹងជនរងគ្រោះ... - ភរិយាអភិបាលខេត្តកំពង់ស្ពឺលើកទឹកចិត្តនិងប្រាប់បងប្អូនដែលកំពុងស្នាក់នៅក្នុងជំរំភៀសសឹកឱ្យអត់ធ្មត់ ហើយបន្តជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះព្រំដែន - កិច្ចប្រជុំបូកសរុប របាយការណ៍ សកម្មភាពការងារ របស់និស្សិតស្ម័គ្រចិត្តអប់រំបរិស្ថានកូរ៉េ ឆ្នាំ២០២៥. - កិច្ចប្រជុំសាមញ្ញលើកទី ១៨ អាបត្តិទី ៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ.. - អធិការរដ្ឋាននគរបាលស្រុកសំរោងទង បានបើកកិច្ចប្រជុំផ្សព្វផ្សាយ.អនុក្រឹត្យ.ស្ដីពីឯកសណ្ឋាន សញ្ញា សម្គាល់ និងទង់នគរបាលជាតិកម្ពុជា... - ឯកឧត្តមបណ្ឌិតអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញក្នុងពីធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ នៅអនុវិទ្យាល័យទីរួមខេត្ត - ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសការងារជូនបុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ ទាំង៩ក្រុង/ស្រុក ក្នុងខេត្តកំពង់ស្ពឺ - បែកធ្លាយវីដេអូ.! លោកសង្ឃនៅវត្តគិរីមរតកររដ្ឋារាម (ហៅវត្តកូនភ្នំ​) ស៊ីបាយមិនស្អែត យប់លួចស៊ីសាច់ ផឹកស្រាបន្ថែម... - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី-ភារកិច្ច កងរាជអាវុធហត្ថខែតុលា លើកទិសដៅការងារខែវិច្ឆិកា  ឆ្នាំ២០២៥ និងផ្សព្វផ្សាយផែនការការពារ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងប្រគល់ឧបករណ៍ត្រួតពិនិត្យដល់មេបញ្ជាការក្រុង-ស្រុក ដើម្បីជួយសម្រួលដល់ការឆែកឆេរ ពេលកម្លាំងចុះការពារ និងត្រួតពិនិត្យផ្សេងៗ នៅបញ្ជាការដ្ឋានកងរាជអាវធហត្ថខេត្តកំពង់ស្ពឺ..

ព្រះសង្ឃមួយអង្គត្រូវបានឃាតករសម្លាប់ នៅក្នុងវត្តពុទ្រា សមត្ថកិច្ចខេត្តកំពុងស្រាវជ្រាវរកជនដៃដល់

ព្រះសង្ឃមួយអង្គត្រូវបានឃាតករសម្លាប់ នៅក្នុងវត្តពុទ្រា សមត្ថកិច្ចខេត្តកំពុងស្រាវជ្រាវរកជនដៃដល់

ខេត្តកំពង់ស្ពឺ៖ ព្រះសង្ឃមួយអង្គត្រូវបានឃាតករយកវត្ថុរឹងវាយសម្លាប់ នៅក្នុងវត្តពុទ្រារាម(ហៅវត្តពុទ្រា) បង្កឱ្យមានការភ្ញាក់ផ្អើលរាយការណ៍ទៅសមត្ថកិច្ចចុះពិនិត្យធ្វើកោសល្យវិច្ច័យ និងស្រាវជ្រាវរកជនដៃដល់ដើម្បីចាប់ខ្លួន។

ចៅអធិការវត្តពុទ្រា ព្រះនាមឈឺន រុំ មានសង្ឃដីការថា នៅក្នុងវត្តពុទ្រានេះមានព្រះសង្ឃចំនួន៧០អង្គ ។ ដោយឡែកមានតែព្រះភិក្ខុ គាត សម្បត្តិមួយអង្គឯងគត់ ដែលធ្វើធុដុង្គ។ ព្រះចៅអធិការលោកជាប់រវល់ ព័ត៌មានលម្អិតសួរទៅខាង សមត្ថកិច្ចបន្តចុះ។

អធិការនគរបាលស្រុកភ្នំស្រួចបានឱ្យដឹងថា ករណីនេះមិនទាន់ដឹងថាជាករណីអ្វីពិតប្រាកដនោះទេ។ លោកទទួលបានព័ត៌មាននេះកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិក្រាំងព្នៅ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ដោយឡែកលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺបានឱ្យដឹងតាមទូរស័ព្ទថាភិក្ខុសង្ឃដែលត្រូវបានឃាតករសម្លាប់នោះ ព្រះនាម គាត សម្បត្តិ ព្រះជន្ម៤២វស្សា ព្រះសង្ឃគង់នៅវត្តពុទ្រារាម(ពុទ្រា) ភូមិក្រាំងព្នៅ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ទៀតថា ករណីខាងលើនេះគឺជាករណីឃាតកម្មពិតប្រាកដមែន ដោយភិក្ខុសង្ឃរងនូវការវាយពីវត្ថុរឹង រហូតមកដល់ពេលនេះមិនបានបានកំណត់មុខសញ្ញាជាឃាតករនៅឡើយទេ ជំនាញរបស់លោកកំពុងតែធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនឃាតករដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!