ទាន់ហេតុការណ៍
ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង - កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២៣.២០០ ក្បាលដី ស្មើរនិង ១០.០៩៤ គ្រួសារ នៅឃុំពោធិអង្គ្រង និងឃុំផុង ស្រុកបសេដ្ឋ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២៣.២០០ ក្បាលដី ស្មើរនិង ១០.០៩៤ គ្រួសារ នៅឃុំពោធិអង្គ្រង និងឃុំផុង ស្រុកបសេដ្ឋ

ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងប្រគល់ប័ណ្ណកម្មសិទ្ធចំនួន២៣.២០០ក្បាលដី ពិធីនោះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ គណៈអភិបាលរងខេត្ត គណៈអភិបាលស្រុក សមាជិកក្រុមប្រឹក្សាខេត្ត-ស្រុក និងលោកតាប់ ម៉ាឡៃ ប្រធានមន្ទីររៀបចំដែនដី នរគររូបនីយកម្មសំណង់និងសុរិយោដីខេត្ត លោក លោកស្រីតំណាងមន្ទីរជុំវិញខេត្ត  ព្រមទាំងលោក លោកស្រីមន្ត្រីការិយាល័យរៀបចំដែនដីនិងសំណង់និងលោកអភិបាលអភិបាលរងស្រុក លោក វង្ស វិសាល ជាប្រធានក្រុមវាលទី៤ លោកប្រាក់ សុគន្ធសំណាង ប្រធានក្រុមវាលទី ២១ ប្រធានការិយាល័យដ.ន.ស.ភ ខណ្ឌដង្កោនិងនិងសមាជិក អាជ្ញាធរពាក់ព័ន្ធ កងកម្លាំងទាំងបី បានប្រារព្ធពិធីចែកជូននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប័ណ្ណកម្មសិទ្ធិ)ជូនប្រជាពលរដ្ឋចំនួន២២ភូមិ នៅឃុំពោធិ៍អង្គ្រងនិងឃុំផុង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលមានក្បាលដីសរុបចំនួន ២៣.២០០ ពិធីនេះប្រារព្ធនៅវត្តទួលភ្នាស ។

លោក តាប់ ម៉ាឡៃ ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីខេត្ត មានប្រសាសន៍ថា ចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនបងប្អូនប្រជាពលរដ្ឋមកពី២២ភូមិ ចំនួន២ឃុំខាងលើ ដែលមាន ២៣.២០០ ក្បាលដី  មានន័យថាបានបញ្ចប់វិវាទនិងទំនាស់ក្នុងមូលដ្ឋាន ថែមទាំងបំពេញតម្រូវការចាំបាច់ សម្រាប់ប្រើប្រាស់បងប្អូនតាមផ្លូវច្បាប់។

មានប្រសាសន៍សំណេះសំណាល នាឱកាសដ៍ឧត្តុងឧត្តមនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណ:អភិបាលខេត្តកំពង់ស្ពឺបានមានប្រសាសន៍៖ កោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារវាស់វែងដីធ្លីទទួលបានលទ្ធផលល្អប្រសើរ  នូវគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយបានដាក់ចេញនូវយុទ្ធសាស្ត្រ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព ព្រមទាំងបានកំណត់យកអាទិភាពគន្លឹះ ៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ចនិងសង្គម។ ទន្ទឹមនេះ ការគ្រប់គ្រង និងការធ្វើទំនើបកម្ម នគររូបនីយកម្ម ជាមុំមួយនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដោយបន្តដំណើការកែទម្រង់ដីធ្លី ជំរុញការចុះបញ្ជី និងការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ ក្នុងគោលដៅគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យដីធ្លីឱ្យបានត្រឹមត្រូវ កាត់បន្ថយវិវាទឱ្យកាន់តែមានប្រសិទ្ធភាព។

ឯកឧត្តម បណ្ឌិតបានលើកឡើងថា៖ ក្នុងដំណើរការនៃការកែទម្រង់ដីធ្លី ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់  បានជំរុញ និងកំណត់ គោលដៅជាយុទ្ធសាស្រ្តក្នុងការចុះបញ្ជីដីធ្លីឱ្យបានរួចរាល់នៅចុងឆ្នាំ២០២៥។ ដោយឡែកក្នុង ក្របខណ្ឌខេត្តកំពង់ស្ពឺ ដោយមានការគាំទ្រទាំងបច្ចេកទេស និងក្រុមការងារមកពីរាជធានីភ្នំពេញ អាចឈានសម្រេចគោលដៅនាចុងឆ្នាំ២០២៤នេះ។

ឯកឧត្តម បណ្ឌិតអភិបាលខេត្តបានបន្តថា៖ សូមឱ្យលោកអភិបាលក្រុង/ស្រុក អនុវត្តន៍ វិធានការ ទី០១.បញ្ហាគ្រឿងញៀន ប្រសិនបើមាននៅមូលដ្ឋានរបស់យើង ឬចាញ់ល្បិចកលមិត្តភក្កិ រដ្ឋបាលខេត្តក៏មានវិធានការ ចំពោះអ្នកជួញដូរគ្រឿងញៀន ត្រូវអនុវត្តគោលការណ៍ច្បាប់ហើយ បើមានកងកម្លាំងណាពាក់ព័ន្ធកាន់តែមានទោសធ្ងន់ធ្ងរជាងប្រជាពលរដ្ឋ អាជ្ញាធរត្រូវតែធ្វើយ៉ាងម៉េចរៀបចំឱ្យក្លាយទៅជាភូមិសរ នៅស្រុកបសេដ្ឋមាន២១៨ ភូមិ បើសិនជាកងកម្លាំងស្រុកមិនបង្ក្រាបបានត្រូវយកកម្លាំងខេត្តមកអន្តរាគម។
ទី០២.ទាក់ទងល្បែងខុសច្បាប់គ្រប់ប្រភេទ យើងត្រូវតែបង្ការទប់ស្កាត់ដាច់ខាត បើគ្មានល្បែងប្រជាពលរដ្ឋនៅសុខសាន្ត
ទី០៣.ពាក់ព័ន្ធក្មេងទំនើងចែកជាពីរ
-ក្មេងបង្ហោះម៉ូតូ ចាប់បានកោត្រងោលសញ្ញាលេខបូក ឱ្យទៅមើលក្នុងពន្ធធនាគារ ថាតើអ្នករស់នៅក្នុងពន្ធនាគារស្រួលឬក៏លំបាក  រក្សាម៉ូតូទុករយៈពេល ៣ខែ
-ក្មេងណាត់កាប់គ្នា បើចាប់បានបញ្ជូនទៅតុលាការ ឬដាក់ពន្ធនាគារ ម៉ូតូរក្សាទុករយៈពេល៦ខែ
វិធានការនេះដើម្បីបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកបសេដ្ឋក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្តទទួលបានសុខសាន្ត ប្រកបដោយសុវត្ថិភាពទាំងអស់គ្នា។

ជាចុងក្រោយក្នុងឱកាសពិធីបុណ្យអុំទូកអកអំបុកសំពះព្រះខែនៅថ្ងៃទី០២-០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ សូមគោរពអញ្ជើញបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាចូលរួមទស្សនា និងអបអរសាទរឲ្យបានច្រើនកុះករផងដែរ៕

រូបថត៖ ម៉ែន ប៊ុនធីម/AKP កំពង់ស្ពឺ

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!