ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ផ្កាចម្រុះពណ៌បានរួមចំណែកធ្វើសួនច្បារកាន់តែមានសម្រស់យ៉ាងណា ភាពចម្រុះនៃសាសនាក៏បានរួមចំណែកបំពញតម្រូវការខាងការអប់រំស្មារតីរបស់មនុស្សដែលមានអធ្យាស្រ័យផ្សេងគ្នាក៏យ៉ាងនោះដែរ។

ផ្កាចម្រុះពណ៌បានរួមចំណែកធ្វើសួនច្បារកាន់តែមានសម្រស់យ៉ាងណា ភាពចម្រុះនៃសាសនាក៏បានរួមចំណែកបំពញតម្រូវការខាងការអប់រំស្មារតីរបស់មនុស្សដែលមានអធ្យាស្រ័យផ្សេងគ្នាក៏យ៉ាងនោះដែរ។

កំពង់ស្ពឺ៖ ក្រសួងធម្មការនិងសាសនា សហការជាមួយមន្ទីរធម្មការនិងសាសនាខេត្ត បានរៀបចំសិក្ខាសាលា ស្តីអំពី “កិច្ចសន្ទនាអន្ដរជំនឿដើម្បីសន្ដិភាព និងការអភិវឌ្ឍជានិរន្ដរ៍” ក្រោមជំនួយឧបត្ថម្ភរបស់មូលនិធីពិសេសនៃកិច្ចសហប្រតិបត្តិការ ទន្លេមេគង្គ-ឡានឆាង ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលប្រជុំសាសនាខេត្ត។

ពិធីនេះបានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមជាអធិបតីរបស់ ឯកឧត្តម សាន សម្ផស្ស អនុរដ្ឋលេខាធិការ ក្រសួងធម្មការនិងសាសនា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ព្រះវត្តមាន និងវត្តមាន  ព្រះមេគណខេត្ត ព្រះមន្រ្តីសង្ឃខេត្ត  ថ្នាក់ដឹកនាំ មន្រ្តីមន្ទីរធម្មការនិងសាសនា ថ្នាក់ដឹកនាំនិងសាសនិកតំណាមកពី គ្រឹស្ដសាសនា ឥស្លាមសាសនា សាសនាបាហៃ  និងសាសនាមហាយាន ព្រមទាំងយុវជនកាយឫទ្ធិ និង ស.ស.យ.ក. ប្រមាណជា ២៦៣រូបផងដែរ។ 
ក្នុងឱកាសនោះ ឯកឧត្តម សាន សម្ផស្ស អនុរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា បានមានប្រសាសន៍ថា ប្រធានបទ “កិច្ចសន្ទនាអន្ដរជំនឿដើម្បីសន្ដិភាព និងការអភិវឌ្ឍជានិរន្ដរ៍” ពិតជាប្រធានបទពាក់ព័ន្ធដ៏សំខាន់ ដើម្បីបញ្ជ្រាបការយល់ដឹងពីគ្នាទៅវិញទៅមក ការយោគយល់ កិច្ចសហប្រតិបត្តិការល្អ និងការរួមរស់ប្រកបដោយសន្តិសហវិជ្ជមានក្នុងចំណោមថ្នាក់ដឹកនាំ សាសនិកពីគ្រប់សាសនានៅកម្ពុជា សំដៅចូលរួមថែរក្សាសុខសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព។
ឯកឧត្តម អនុរដ្ឋលេខាធិការ មានប្រសាសន៍បន្តទៀតថា កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាងនិងការការពារមាតុភូមិឆ្នាំ២០២៣-២០២៨ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចង្អុលបង្ហាញយ៉ាងច្បាស់ដល់ក្រសួងធម្មការនិងសាសនា ស្តីពីការអភិរក្ស និងការអភិវឌ្ឍវិស័យសាសនា មានជាអាទិ៍៖ (១) គោរពសេរីភាពខាងជំនឿ និងការប្រតិបត្តិខាងផ្លូវសាសនា លើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ និងគាំទ្រការគោរព ប្រតិបត្តិសាសនាផ្សេងៗទៀត ក្នុងព្រះរាជាណាចក្រកម្ពុជា (២) ពង្រឹងសុខដុមនីយកម្មរវាងគ្រប់សាសនា (៣) បន្តពង្រឹង និងពង្រីកការអប់រំពុទ្ធិកសិក្សាពីកម្រិតបឋម ដល់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា។

ឯកឧត្តម អនុរដ្ឋលេខាធិការ បន្តថា ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលខាងលើ ក្រសួង ធម្មការនិងសាសនា បានបន្តអនុវត្តគោលនយោបាយ “លើកកម្ពស់សាសនារបស់រដ្ឋ តម្លៃសីលធម៌សង្គមនិងសុខដុមនីយកម្មសាសនា” សម្រាប់អនុវត្តឆ្នាំ២០២៤ ដល់២០២៨ ដោយផ្អែកលើផែនការយុទ្ធសាស្រ្តចំនួន៥ របស់ក្រសួង រួមមាន៖ (១) ការលើកកម្ពស់សាសនារបស់រដ្ឋ (២) ការលើកកម្ពស់សីលធម៌សង្គម (៣) រក្សាសុខដុមនីយកម្មសាសនា (៤) ការពង្រឹងគុណភាពវិស័យអប់រំពុទ្ធិកសិក្សាគ្រប់កម្រិតនិង (៥) ការអភិវឌ្ឍសមត្ថភាពស្ថាប័ននិងធនធានមនុស្ស។

ឯកឧត្តម អនុរដ្ឋលេខាធិការបានលើកទឹកចិត្តឱ្យអង្គសិក្ខាសាលា ពិភាក្សាគ្នាឱ្យបានផុលផុសកប្រកប ដោយស្មារតីសាមគ្កីភាព ភារតភាព និងការគោរពរាប់ស្មោះត្រង់ ដើម្បីធានាថាអង្គសិក្ខាសាលាសម្រេចបានតាមគោលបំណង រំពឹងទុកស្របតាមគោលនយោបាយនៃការថែរក្សាសុខដុមនីយកម្មសាសនា របស់ក្រសួងធម្មការនិងសាសនា។ នៅក្នុងពិធីនោះដែរលោក  ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកំពង់ស្ពឺ បានធ្ចើរបាយការណ៍ ជូនគណៈអធិបតី និងអង្គពិធីទាំងមូលអំពីសមិទ្ធផលនៃវិស័យធម្មការនិងសាសនានៅខេត្តកំពង់ស្ពឺ មានសាសនាចំនួន៥ ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ គ្រឹស្ដសាសនា ឥស្លាមសាសនា សាសនាបាហៃ និងសាសនាមហាយាន។

ទោះបីជាខេត្តកំពង់ស្ពឺមានសាសនាច្រើនក៏ដោយ តែជម្លោះអន្តរសាសនា ពុំដែលកើតមានឡើយ។ មិនតែប៉ុណ្ណោះ ថែមទាំងមិនប្រកាន់រើសអើងគ្នា និងបានជួយគ្នាទៅវិញក្នុងកិច្ចការមនុស្សធម៌និងសង្គមទៀតផង។

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!