ទាន់ហេតុការណ៍
រឿងមន្ត្រីមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ (យកលុយពីរោងចក្រ) នៅមិនទាន់ចប់ទេ! ពេលនេះរដ្ឋមន្ត្រីក្រសួងបរិស្ថានបានណែនាំទៅប្រធានមន្ទីរ ឲ្យបញ្ជូនសំណុំរឿងទៅតុលាការ និងអង្គភាពប្រឆាំងអំពើពុករលួយ.. - ឯកឧត្តមអភិបាលខេត្តណែនាំឲ្យរៀបចំ និងចងក្រងឯកសារឱ្យបានលឿន និងត្រឹមត្រូវ ដើម្បីត្រៀមរៀបចំពិព័រណ៍នៅវិមានឈ្នះ-ឈ្នះ កោះកុង - - ពន្ធនាគារខេត្តព្រះវិហារ ប្រកាសព្រះរាជក្រឹត្យបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតចំនួន១០នាក់ ក្នុងឱកាសព្រះរាជពិធីបុណ្យវិសាខបូជា - កំពង់ស្ពឺសង្ក្រាន្ត រយៈពេលបីថ្ងៃ មានភ្ញៀវទេសចរមកលេងកម្សាន្ត ប្រមាណជិត២លាន      - ភ្ញៀវទេសចរណ៍ចំនួនប្រមាណ ៦០៥,០០០នាក់ ក្នុងព្រឹត្តិការណ៍កំពង់ស្ពឺសង្រ្កាន្តថ្ងៃទី២ ជាពិសេសចូលរួមលេងល្បែងប្រជាប្រិយខ្មែរដ៏ច្រើនសំបូរបែប - ដ្ឋបាលខេត្តកំពង់ស្ពឺ បើកព្រឹត្តិការណ៍ "កំពង់ស្ពឺសង្ក្រាន្ត" យ៉ាងអធិកអធម ជាមួយការដង្ហែព្រ័ត្រយក្ស - អ្នកវិនិយោគិនចិនគ្រោងបោះទុន៥លានដុល្លា ដើម្បីវិនិយោគសាកល្បងលើវិស័យគ្រប់គ្រងនិងកែច្នៃកាកសំណល់ចេញពីរោងចក្រ សហគ្រាសនៅខេត្តកំពង់ស្ពឺ - ក្រោមការដឹកនាំផ្ទាល់របស់លោក ស្រេង វុទ្ធា ព្រះរាជ្ញារងសហការជាមួយរដ្ឋបាលស្រុកជាំក្សាន្ដ នឹងកម្លាំងចម្រុះចុះប្រតិបត្តិការ បង្រ្កាប់ទីតាំងសិប្បកម្មកែឆ្នៃឈើ ជាច្រើនកន្លែង..! - ប្រហែលអាងខ្សែអ្នកធំហើយបានជាហ៊ានបុកគ្រិះសាងសង់សំណង់រឹងមាំចូលក្នុងសមុទ្រ បំពានច្បាប់យ៉ាងគោឃ្លើន តែចំណាត់ការរបស់អាជ្ញាធរហាក់មានភាពធូរលង់...

នគរបាលស្រុកសំរោងទង ឃាត់ខ្លួនជនសង្ស័យពីរនាក់តាមអំណាចដីការតុលាការខេត្តកំពង់ស្ពឺ

នគរបាលស្រុកសំរោងទង ឃាត់ខ្លួនជនសង្ស័យពីរនាក់តាមអំណាចដីការតុលាការខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យពីរនាក់ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទងឃាត់ខ្លួនតាម ដីការរបស់តុលាការខេត្តកំពង់ស្ពឺ។

លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទងបានឱ្យដឹងថាកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង៩ និង ១០នាទីកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក បានទទួលមុខសញ្ញាមានដីការបង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួន១នាក់៖ ពីកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក អង្គស្នួល នៅចំណុចភូមិ ទម្លាប់ខ្ពស់ត្បូង ឃុំ ដំណាក់អំពិល ស្រុក អង្គស្នួល ខេត្ត កណ្ដាល។
•ឈ្មោះ ឌី វិសាល ហៅ យ៉ាក  ភេទ ប្រុស អាយុ ២៤ ឆ្នាំ នៅភូមិត្រពាំងរកា ឃុំ ត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ តាមដីកាបង្គាប់ឲ្យនាំខ្លួន លេខ ១៤៦៣១ ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២៣ ចេញដោយលោក ងួន វុទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ ចោទពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិត្រពាំងរកា ឃុំ ត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០២៣។

លោកអធិការនគរបាលស្រុកបានបន្តថាតាមដីកាបង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួន លេខ ២១៧ ចុះថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២៤ ចេញដោយលោក អី ឋាវរៈ ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តកំពង់ស្ពឺ ចោទពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិត្រពាំងរកា ឃុំ ត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០២៣។

សរុប២ដីការដោយចុះអនុវត្តន៍ឃាត់ខ្លួនបានក្រុមជនសង្ស័យបន្តបន្ទាប់គ្នា បញ្ជូនចាត់ការបន្តតាមផ្លូវច្បាប់៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!