ទាន់ហេតុការណ៍
ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង - កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

រដ្ឋបាលខេត្តបានរៀបចំប្រណាំងចំនួន៧៦ទូក ប្រព្រឹត្តទៅ ក្នុងស្ទឹងព្រែកត្នោត រយៈពេល ២ ថ្ងៃមានភ្ញៀវទេសចរណ៍មកទន្សាន្តប្រមាណជាង ៨០ម៉ឺននាក់ ពីថ្ងៃទី០២-០៣ ខែវិច្ឆិកា ឆ្នាំ២០២៤

រដ្ឋបាលខេត្តបានរៀបចំប្រណាំងចំនួន៧៦ទូក ប្រព្រឹត្តទៅ ក្នុងស្ទឹងព្រែកត្នោត រយៈពេល ២ ថ្ងៃមានភ្ញៀវទេសចរណ៍មកទន្សាន្តប្រមាណជាង ៨០ម៉ឺននាក់ ពីថ្ងៃទី០២-០៣ ខែវិច្ឆិកា ឆ្នាំ២០២៤

កំពង់ស្ពឺ÷ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត មានប្រសាសន៍ថា៖ ការរៀបចំនូវពិធីប្រណាំងទូក នេះធ្វើឡើងដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក នាពេលខាងមុខ ក៏ដូចជាការផ្ដល់ឱកាសប្រជាពលរដ្ឋទូទាំងខេត្ត បានទស្សនាកំសាន្ត និងសប្បាយ រីករាយ ម្យ៉ាងវិញទៀត គឺដើម្បីជ្រើសរើសទូក ដែលមានល្បឿនលឿន និងមធ្យមទៅចូលរួម ប្រណាំងនៅក្នុង ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលប្រព្រឹត្ត ទៅនៅខាងមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ នាពេលដ៏ខ្លីខាងមុខ។

នាឱកាសនោះដែរឯកឧត្តម មានប្រសាសន៍ថា៖ នេះគឺជាព្រឹត្តិការណ៍មួយដ៏អស្ចារ្យសម្រាប់ខេត្តកំពង់ស្ពឺ ដែលបានបង្កលក្ខណៈនិងភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ។ ក្នុងនោះដែរឯកឧត្តម មានប្រសាសន៍លើកឡើងបន្ថែមទៀតថា ការរៀបចំព្រឹត្តិការណ៍ប្រណាំងទូក នាពេលនេះមិនត្រឹមតែបង្កភាពសប្បាយរីករាយតែប៉ុណ្ណោះទេ តែវាក៏បង្កើតនូវប្រាក់ចំណូលសេដ្ឋកិច្ចមួយចំនួនដល់បងប្អូនប្រជាពលរដ្ឋអាជីវករ ដែលពួកគាត់លក់ដូរផលិតផលផ្សេងៗនៅក្នុងព្រឹត្តិការណ៍មួយនេះសម្រាប់បងប្អូនប្រជាពលរដ្ឋដែលគាត់អញ្ជើញមកលេងកម្សាន្តគាត់ទិញនូវផលិតផលទាំងអស់នោះ។ 

បើយោងតាមរបាយការណ៍របស់មន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ស្ពឺ បានបញ្ជាក់ពីលទ្ធផលនៃការប្រណាំងទូកដែលបានចូលរួមប្រណាំងទាំងអស់ត្រូវបានផ្តល់ចំណាត់ថ្នាក់តាមថេរៈវេលា (ល្បឿន) ដែលបានអុំ ទាំង២ថ្ងៃ ស្មើនឹង ៤ជើង។ ទូកខ្នាតអន្តរជាតិបុរសចំណុះ ២២នាក់ ចំណាត់ថ្នាក់លេខ១ បានទៅលើទូកឈ្មោះ រាជសីជ័យបារមីលោកតាត្នោត ជាទូករបស់ស្នងការដ្ឋាន នគរបាលខេត្ត ប្រើថេរវេលា (៨:៤៣.៣៧)។

ចំណាត់ថ្នាក់លេខ២ បានទៅលើទូកឈ្មោះ សុវណ្ណកែវមុន្នីសាមគ្គីសែនជ័យ ជាទូករបស់ ភូមិសុបិន្ត ឃុំត្រពាំងគង ស្រុកសំរោងទង ប្រើថេរវេលា (៨:៥១.២៥)។

ចំណាត់ថ្នាក់លេខ៣ បានទៅលើទូកឈ្មោះ ត្រពាំងគងមានជ័យបារមីតាព្រហ្ម ជាទូករបស់មណ្ឌលសុខ ភាពមរតកតេជោសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនក្រាំងអំពិល ប្រើថេរវេលា (៩:០០.២០)។

ក្នុងនោះរដ្ឋបាលខេត្តបានឧបត្ថម្ភដល់ ទូកខ្នាតអន្តរជាតិទទួលបានជ័យលាភីលេខ 1 ទទួលបានថវិកា 3 លាន 60 ម៉ឺនរៀល។ ជ័យលាភីលេខ 2 ទទួលបានប្រាក់ឧបត្ថម្ភ 2 លាន 5 សែនរៀល ជ័យលាភីលេខ 3 ទទួលបាន 2 លានរៀល។

ឧបត្ថម្ភទូកផ្កាចារបុរសចំណុះ 8 នាក់ទទួលជ័យលាភីលេខ 1 ទទួលបាន 1លាន 60 ម៉ឺន។ ជ័យលាភីលេខ 2 ទទួលបាន 1 លាន 2 សែនរៀល ជ័យលាភីលេខ 3 ទទួលបាន 80 ម៉ឺនរៀល។

ឧបត្ថម្ភទូកផ្កាចារបុរសចំណុះ 12 នាក់ទទួលជ័យលាភីលេខ1 ទទួលបាន 2 លានរៀល។ ជ័យលាភីលេខ 2 ទទួលបាន 1លាន 5 សែនរៀល ជ័យលាភីលេខ 3 ទទួលបានមួយលានរៀល។

ឧបត្ថម្ភទូកផ្កាចារនារីចំណុះ 12 នាក់ទទួលជ័យលាភីលេខ 1 ទទួលបានថវិកា2លានរៀល។ ជ័យលាភីលេខ 2 ទទួលបាន 1លាន 5 សែនរៀល ជ័យលាភីលេខ 3 ទទួលបាន 1លានរៀល។

ឧបត្ថម្ភទូកខ្នាតអន្តរជាតិទទួលជ័យលាភីសោភ័ណភាពលេខ1 បាន1 លាន 2 សែនរៀល។ជ័យលាភីលេខ 2 ទទួលបានថវិកា 1លានរៀល។

ឧបត្ថម្ភទូកខ្នាតអន្តរជាតិកិត្តិយសចំនួន២ទូក ក្នុងទូកនីមួយៗទទួលបានថវិកា 1លាន 5 សែនរៀលឧបត្ថម្ភទូកខ្នាតអន្តរជាតិមិនទទួលជ័យលាភីចំនួន 4 ទូក ក្នុងទូកនីមួយៗទទួលបាន 1 លានរៀល។ ឧបត្តមទូកាចារ មិនទទួលបានជ័យលាភីចំនួន 40 ទូក ក្នុងទូកនីមួយៗទទួលបានថវិកា 5 សែនរៀល។ ឧបត្ថម្ភទូកត្នោតទទួលជ័យលាភីលេខ 1 ទទួលបានប្រាក់ឧបត្ថម្ភ 30 ម៉ឺនរៀល ចំណែកឯទូកមិនទទួលបាន ជ័យលាភី ចំនួន 5 ទូក ទូកនីមួយៗទទួលបានថវិកាព2សែនរៀលឧបត្ថមទូកខ្ទះបុរសទទួលជ័យលេខភីលេខ 1 ទទួលថវិការបាន 30 ម៉ឺនរៀល ឧបត្ថមទូកខ្ទះបុរស មិនទទួលបានជ័យលាភី ចំនួន 9 ទូក ក្នុងនីមួយៗទទួលបាន 20 ម៉ឺនរៀល និងឧបត្តមទូកខ្ទះនារីក្នុងទូកនីមួយៗទទួលបាន 200 000 រៀល។ ក្នុងនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីមុខងារសាធារណៈ ហ៊ុន ម៉ានី ក៏បានឧបត្ថម្ភថវិកាទៅដល់ចំណុះទូកនីមួយៗ ទទួលប្រាក់ឧបត្ថម្ភចំនួនពី 20 ម៉ឺនរៀលរហូតដល់ 60ម៉ឺនរៀល។ 

តែបើយោងតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា÷ ភ្ញៀវទេសចរមកលេងកំសាន្ត និងទស្សនាពិធីតាំងពិពណ៌ប្រគុំតន្ត្រី និងប្រណាំងទូកខេត្តកំពង់ស្ពឺរយ:ពេល២ថ្ងៃ មានភ្ញៀវទេសចរណ៍សរុបប្រមាណ ៨១១,៨២៣នាក់ ប្រៀបធៀប ឆ្នាំ ២០២៣ចំនួន ៤១៥,៨៦៣នាក់ កើនឡើង ៩៥%

-ភ្ញៀវជាតិ ៨០៩,៦៨៥នាក់ ប្រៀបធៀប ឆ្នាំ ២០២៣ មានចំនួន ៤១៤,១៨១នាក់ កើនឡើង ៩៥%
-អន្តរជាតិ ២,១៣៨នាក់ ប្រៀបធៀប ឆ្នាំ ២០២៣ មានចំនួន ១,៦៨២នាក់ កើនឡើង ២៧%

គួរបញ្ជាក់ផងដែរថា ថ្ងៃទី០២-០៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សំ រិទ្ធី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ហ៊ុន ម៉ានី ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពបើក និងបិទបញ្ចប់នៃកម្មវិធី ប្រណាំងទូក ខេត្តកំពង់ស្ពឺរយៈពេលពីរថ្ងៃទី ០២-០៣ ខែកញ្ញា ឆ្នាំ២០២៤ ប្រកបដោយបរិយាកាសសប្បាយរីករាយយ៉ាងក្រៃលែងផងដែរ៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!