ទាន់ហេតុការណ៍
ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង - កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

នគរបាលស្រុកសំរោងទងឃាត់ខ្លួនក្រុមជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់..

នគរបាលស្រុកសំរោងទងឃាត់ខ្លួនក្រុមជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់..

ខេត្តកំពង់ស្ពឺ៖ ក្រុមជនសង្ស័យចំនួន០៤នាក់ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទងធ្វើការបង្ក្រាបនិងឃាត់ខ្លួន ខណៈដែលពួកគេកំពុងតែប្រមូលម្តុំគ្នាប្រើប្រាស់គ្រឿងញៀន និងសកសំបកខ្សែភ្លើង។

លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានឲ្យដឹងថានៅថ្ងៃទី៧ ខែវិច្ឆិកា​ ឆ្នាំ២០២៤ លោកបានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានមនុស្សកំពុងសងំប្រើប្រាស់គ្រឿងញៀន និងសកសំបកខ្សែភ្លើង នៅចំណុចក្នុងផ្ទះរបស់ឈ្មោះ ឌិន ចន្តា ហៅវណ្ណដា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

លោក ឃុត សុផល បានបន្ថែមទៀតថា ដោយមានការសម្របសម្រួលពីលោក ឈៀវ គីមហាក់ ព្រៈរាជអាជ្ញារង នឹងមានការចង្អុលដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការខេត្តកំពង់ស្ពឺ ក្រោមការបញ្ជាពីលោកវីរៈសេនីយ៍ឯក ឃុត សុផល កម្លាំងផ្នែកព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំងប៉ុស្តិនគរបាលរលាំងចក  បានចុះទៅដល់ទីតាំងខាងលើ និង បានហៅមនុស្សចំនួន៤នាក់÷
១/ឈ្មោះ ឌិន ចន្តា ហៅវណ្ណដា ភេទប្រុស អាយុ២៩ឆ្នាំ(ម្ចាស់ផ្ទះ)
២/ឈ្មោះ មាស ចិន ភេទប្រុស អាយុ២៩ឆ្នាំ
៣/ឈ្មោះ ណាវ ម៉េងលី ភេទប្រុស ២០ឆ្នាំ ទាំង ៣នាក់ រស់នៅភូមិព្រីង ឃុំរលាំងចក ស/ទ (ស្ពឺ) ។
៤/ឈ្មោះប៊ុត រដ្ឋា ហៅស្កុបពីរ ភេទប្រុស អាយុ៣២ឆ្នាំនៅភូមិកំណប់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

លោកវរសេនីយ៍ឯក ឃុត សុផល បានឲ្យដឹងទៀតថា ក្នុងនោះកម្លាំងរបស់លោកបានដកហូតវត្ថុតាងរួមមាន: សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀន ខ្សែភ្លើងមួយចំនួន និងម៉ូទ័រកាត់ដែក១គ្រឿង និងម៉ូតូ១គ្រឿងម៉ាកប៊ិត(BeAT)ក្រហមស ពាក់ផ្លាកលេខកំពង់ស្ពឺ1Q-8096។ បន្ទាប់ពីសាកសួរ ឈ្មោះ ឌិន ចន្តា ហៅវណ្ណដា និងឈ្មោះប៊ុត រដ្ឋា ហៅស្កុបពីរ បានឆ្លើយសារភាពថា ចំពោះខ្សែភ្លើងនឹងម៉ូទ័រខាងលើខ្លួនបានលួចនៅចំណុចរោងចក្រផលិតកាបូប ស្ថិតនៅភូមិថ្មី ឃុំរលាំចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាមួយឈ្មោះ យឹម ស ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិត្រពាំងថ្ម ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (គេចខ្លួន)។

បច្ចុប្បន្នក្រុមជនសង្ស័យខាងលើ ជំនាញកំពុងធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់តាមនិតិវិធី៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!