ទាន់ហេតុការណ៍
ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង - កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

ការយល់ដឹងស៊ីជម្រៅ អំពីដំណើរការ និងសារៈសំខាន់ នៃការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅថ្នាក់ក្រោមជាតិ

ការយល់ដឹងស៊ីជម្រៅ អំពីដំណើរការ និងសារៈសំខាន់ នៃការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅថ្នាក់ក្រោមជាតិ

កំពង់ស្ពឺ÷ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ មានមតិផ្ដាំផ្ញើក្នុងកម្ម វិធីបិទវេទិកាថ្នាក់ខេត្ត ស្តីពីវឌ្ឍនភាព និងបញ្ហាប្រឈម នៃការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រយៈពេល ៣ឆ្នាំ ២០២១ -២០២៣ នៅខេត្តកំពង់ស្ពឺ ថ្ងៃព្រហស្បតិ៍ ៧កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស២៥៦៨ កំពង់ស្ពឺ ថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយបានបញ្ជាក់ថា÷ តាមរយៈការធ្វើបទអន្តរាគមន៍លើប្រធានបទសំខាន់ៗ ដែលបាន លើកឡើងដោយរដ្ឋបាលឃុំ-សង្កាត់ ក្រុង-ស្រុក មន្ទីរ -អង្គ ភាព នានាជុំវិញខេត្ត ស្នងការនគរបាល ខេត្ត អង្គការសង្គមស៊ីវិល សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន បានបង្ហាញឱ្យយើងឃើញថា អង្គភាព ពាក់ពន្ធ័នានាទាំងអស់ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ នៃខេត្តកំពង់ស្ពឺ មានការយល់ដឹងស៊ីជម្រៅ អំពីដំណើរការ និងសារៈសំខាន់ នៃការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅថ្នាក់ក្រោមជាតិ។

បញ្ហាប្រឈមទាំង ២៧៤ករណី ត្រូវ បានដាក់ជូនពិភាក្សា រកដំណោះ ស្រាយក្នុងអង្គវេទិការបស់យើង និងមានការចូលរួមយ៉ាងផុល ផុសពីសមាជិក សមាជិកា នៃអង្គវេទិកា ជាលទ្ធផលយើងទទួលបានបញ្ហាប្រឈមសរុប ដែលស្នើសុំ ដោះស្រាយនៅថ្នាក់ខេត្ត និងស្នើទៅថ្នាក់ជាតិ៖ មានចំនួន ៨៤ករណី បញ្ហាប្រឈមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ស្នើសុំឱ្យរដ្ឋបាលខេត្តជួយដោះ មានចំនួន២៩ករណី។

ឯកឧត្តមបណ្ឌិតបានបន្តទៀតថា÷ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ខ្ញុំសូមគោរពថ្លែងនូវការដឹងគុណ និងអរគុណ ចំពោះរាជរដ្ឋាភិបាល នីតិកាលទី៧ ពិសេសការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបន្តការដឹកនាំ និងប្តេជ្ញាគាំទ្រអនុវត្តគោល នយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សំដៅពង្រឹងដល់ដំណើរការផ្ទេរធនធានមុខងារ មករដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ សូមគោរពអរគុណដល់ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ គ្រប់លំដាប់ ថ្នាក់ ដែលតែងតែគាំទ្រ ណែនាំ តម្រង់ទិសជាប់ជាប្រចាំដល់រដ្ឋបាលខេត្តកំពង់ស្ពឺ ក្នុងការអនុវត្ត តួនាទីភារកិច្ច និងមុខងារតាមការកំណត់របស់ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលខេត្ត និងលិខិត បទដ្ឋានគតិយុត្តិនានា ជាមួយគ្នានេះក៏សូមថ្លែងនូវការអរគុណដល់ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលតែងតែឧបត្ថម្ភគាំទ្រផ្នែកធនធានហិរញ្ញវត្ថុ ដល់រដ្ឋបាលខេត្ត ដើម្បីអភិវឌ្ឍន៍ គម្រោងនានា ឆ្លើយតបនូវតម្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ និងសូមគោរពអរគុណដល់គ្រប់ក្រសួងស្ថាប័នថ្នាក់ជាតិ ដែលបានគាំទ្រ និងបានផ្តល់កិច្ច សហការ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់ថ្នាក់ ក្នុងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហម ជ្ឈការ ឱ្យទទួលបានជោគជ័យសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ នាពេលខាងមុខ។

ទន្ទឹមនេះ ឯកឧត្តមបណ្ឌិត ក៏សូមសំណូមពរដល់រដ្ឋបាលឃុំ សង្កាត់ ក្រុង ស្រុក ដែលបាននឹងកំពុងអនុវត្ត កម្មវិធីជាតិរយៈពេល ១០ឆ្នាំ ដំណាក់កាលទី២ ដែលត្រូវបានប្រសិទ្ធិនាមថា(ជារដ្ឋបាលមូលដ្ឋាន) ត្រូវបន្តយកចិត្តទុកដាក់តាមដាន និងអនុវត្តក្របខណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាល និង លិខិតបទដ្ឋានគតិយុត្តិនានារបស់ក្រសួង ស្ថាប័ន ដែលបានដាក់ចេញពាក់ព័ន្ធនិងកម្មវិធីកំណែមជ្ឈការ និងវិសហមជ្ឈការ ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអនុវត្តមុខងារប្រកបដោយ  ប្រសិទ្ធិភាព និងប្រសិទ្ធិផលខ្ពស់ផងដែរ។

គូបញ្ជាក់ផងដែរថា: ក្នុងកម្មវិធីនោះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម យឹម សុខុមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ តំណាងលេខាធិការដ្ឋានគ.ជ.អ.ប. ឯកឧត្តមតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក នាយករដ្ឋបាល លោកនាយករងរដ្ឋបាល លោកនាយកទីចាត់ការ ប្រធានអង្គភាពចំណុះរដ្ឋបាលខេត្ត កងកម្លាំង ប្រដាប់អាវុធទាំងបី លោកប្រធានក្រុមប្រឹក្សាក្រុង ស្រុក លោក អភិបាល អភិបាលរងក្រុង ស្រុក លោក លោកស្រីមេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ តំណាងអង្គការសង្គមស៊ីវិល តំណាងសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន និងអ្នកពាក់ព័ន្ធនានា សរុបប្រមាណជា ៤០៤នាក់ ពិធីនេះប្រារព្ធធ្វើនៅអគារសាលាខេត្ត ជាន់ទី២សាលប្រជុំ វ៉ី សំណាង។

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!