ទាន់ហេតុការណ៍
ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង - កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

ឯកឧត្ដម​ ង៉ូវ​ បូរីណា​ នាំយក​ថវិកា​ ៣០លានរៀល​ ឧបត្ថម្ភ​ជូន​ចំណុះ​ទូង(ង)​ ចំនួន​ ០៦​ ទូក​ មក​ពីខេត្ដ​ត្បូងឃ្មុំ​…

ឯកឧត្ដម​ ង៉ូវ​ បូរីណា​ នាំយក​ថវិកា​ ៣០លានរៀល​ ឧបត្ថម្ភ​ជូន​ចំណុះ​ទូង(ង)​ ចំនួន​ ០៦​ ទូក​ មក​ពីខេត្ដ​ត្បូងឃ្មុំ​…

ភ្នំពេញ​៖​ ឯកឧត្ដម​ ង៉ូវ​ បូរីណា​ រដ្ឋលេខាធិការ​ តំណាង​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ ក្រសួង​បរិស្ថាន​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ​ បានជួបសំណេះសំណាល និងនាំយកថវិកាឧបត្ថម្ភ ឯកឧត្តមរដ្ឋមន្រ្តីក្រសួង​បរិស្ថាន​ ផ្តល់ជូនដល់បងប្អូន ចំណុះទូកទាំង​ ០៦ មកពីខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤​ ដោយមានការចូលរួម​ ​ឯកឧត្តម ផារ៉ា មង្គល ឯកឧត្តម ប៉ែន​ កុសល្យ​ អភិបាល​ នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុនវឌ្ឍនៈ  ព្រមទាំង​ ឯកឧត្តម លោក លោកស្រី និងបងប្អូនចំណុះទូក(ង)​ ទាំង​ ០៦​ទូក​ ផងដែរ។

គូសបញ្ជាក់​ផងដែរ​ថា​ ថវិកា​ឧបត្ថម្ភ​ របស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួង​បរិស្ថា​ន​ គឺបានផ្តល់ជូន​ចំណុះ​ទូក​ទាំង០៦ ដោយក្នុង​ ០១ទូក ទទួលបាន​ចំនួន ៥លានរៀល និងសរុបជា​ថវិកាឧបត្ថម្ភ​ ចំនួន ៣០លានរៀល​ ដេីម្បី​ចូលរួម​ការប្រកួត​ ប្រណាំង​ទូក​ (ង)​ ក្នុង​ព្រះរាជពិធី​បុណ្យ​អុំ​ទូក​ បណ្ដែត​ប្រទីប​ អកអំបុក​ សំពះព្រះខែ​ មាន​រយៈ​ពេ​ល​ ០៣​ថ្ងៃ​ ត្រូវ​នឹង​ថ្ងៃ​ទី​ ១៤​ ១៥​ និង​ ១៦​ ឆ្នាំ​២០២៤​ ខាង​មុខនេះ។

គួរ​រំលឹក​ផង​ដែរថា ជានិច្ច​កាល​ ក្នុង​ការ​ប្រារព្ធ​ពិធីបុណ្យ​ អុំ​ទូក​ បណ្ដែត​ប្រទីប​ អកអំបុក​ សំពះព្រះខែ​ ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ និង​លោកជំទាវ​ ជា​ សុផាកន្នី​ អ៊ាង​ សុផល្លែត​  តែងតែ​ចូលរួម​លេីកទឹកចិត្ដ​ និង​បាន​ឧឧបត្ថម្ភថវិកា ជូន​ដល់ចំណុះ​ទូក(ង)​ ជារៀងរាល់​ឆ្នាំ​ផងដែរ។

Filed in: កីឡា, ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!