ទាន់ហេតុការណ៍
ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង - កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

ល្បែង​ស៊ីសង​អាណាធិបតេយ្យ​ កំពុង​ធ្វេី​សកម្មភាព​ក្នុង​ទឹកដី​ក្រុង​សំពៅពូន​ បានយ៉ាង​ល្អប្រសើរ​

ល្បែង​ស៊ីសង​អាណាធិបតេយ្យ​ កំពុង​ធ្វេី​សកម្មភាព​ក្នុង​ទឹកដី​ក្រុង​សំពៅពូន​ បានយ៉ាង​ល្អប្រសើរ​

កណ្តាល ៖ បេីតាម​ប្រភព​ បាន​ប្រាប់​អង្គភាព​សារព័ត៌មាន​យេីង​ថា​ សង្វៀនជល់មាន់​ ​និង​យូគី​ មានជនជាតិវៀតណាមជា​មេ​ក្លោង​កំពុង​ធ្វេី​សកម្មភាព​យ៉ាង​សស្រាក់សស្រាំ​ លេីទឹក​ដីក្រុង​ សំណៅពូន​ ខេត្ត​កណ្តាល​ មេក្លោង​ដែលគេដឹង​ថា​ ជាជនជាតិ​វៀតណាម​  បានកៀគរ​ជនជាតិ​វៀតណាម​ និង​ពលរដ្ឋ​ខ្មែរ​ ឱ្យចូលលេងទាំងថ្ងៃទាំងយប់ទាំង ហាក់​ដូចជាពុំខ្លាចញញើតនឹង​ច្បាប់ បន្តិចសោះឡើយ។

បើទោះបីមានការចុះបង្រ្កាប ជាហូរហែកន្លងមកក៏ដោយ នៅតែមានការលួចលេងជាប្រចាំថ្ងៃដដែល ឬមួយក៏សមត្ថកិច្ច​ ពុំដឹងឬមេីលមិនគ្រប់ជ្រុងជ្រោយ​ ទេីប​ក្រុមមេក្លោង​ល្បែង​ស៊ីសង​ ជាសង្វៀនជល់មាន់​ និង​យូគីនៅបន្ដធ្វេី​សកម្មភាព​យ៉ាង​រលូត​ បេីតាម​ប្រភព​បាន​បានប្រាប់​ថា​ ទីតាំង​បេីកល្បែង​ខាងលេីនេះ​ ស្ថិតនៅភូមិ៩ ឃុំព្រែកស្បូវ ក្រុងសំពៅពូន ខេត្តកណ្តាល ។

ប្រភពព័ត៌មានមួយទៀតបានបញ្ជាក់យ៉ាង​ដូច្នេះថា​ ទីតាំង​ល្បែង​ខាងលេីនេះ​ អាចបេីក​ដំណេីរការ​ភ្នាល់​ទៅបាន​ ប្រហែល​មានមន្ត្រីយោធាវរៈការពារព្រំដែនម្នាក់ បានបើកដៃអោយជនជាតិវៀតណាម ចូលមកលេងនៅទីតាំងសង្វៀងល្បែងជល់មាន់​ និងយូគីខាងលើនេះ​ ទាំងយប់ទាំងថ្ងៃ ប្រកបដោយមានភាពកក់ក្តៅ គ្មានក្តីបារម្ភបន្តិចសោះឡើយ ។

ប្រភព​បាន​រម្លិច​ឈ្មោះ​មន្ត្រីយោធាវរៈការពារព្រំដែនម្នាក់នេះ​មក​អង្គភាព​សារព័ត៌មាន​យេីង​ថា​ មាន​ ឈ្មោះ​ ផន​ ធារិទ្ធ​ សព្វថ្ងៃ​ឈរជេីង​នៅក្រុង​សំពូន​ ខេត្ត​កណ្តាល​ មាន​តួនាទី​ជា​មន្រ្តី​យោធា​វរៈ​ការពារ​ ព្រំដែន​ គឺមានឥទ្ធិពល​ អំណាច​ ខ្លាំងខ្លាណាស់​ ដែលហ៊ានបើកអោយជនជាតិវៀតណាមញៀនល្បែងជាច្រេីននាក់​  ចូលមកលេងល្បែងជលមាន់​ និង​ល្បែង​យូគី​ ក្នុង​ភូមិ​សាស្ត្រ​ក្រុង​សំពៅ​ពូន។

ប្រជាពលរដ្ឋដែលរស់នៅទីតាំងខាងលើ​ ដោយ​កេីតក្ដីបារម្ភ​ និង​ភ័យខ្លាច​ភូមិ​ឃុំ​គ្មាន​សុវត្ថិភាព​ សូមស្នើសុំទៅដល់មន្រ្ដីជំនាញ​ និងអាជ្ញាធរមាន​សមត្ថកិច្ចពាក់ព័ន្ធ មេត្តាចុះស្រាវជ្រាវ នឹងបង្រ្កាបទីតាំងបេីកល្បែងខាងលេីនេះ​ ឱ្យ​ខានតែបានផង ស្របតាម​ប្រសាសន៍ដ៍ខ្ពង់ខ្ពស់របស់ សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា​  ដើម្បីធានា​ និងរក្សាបាននូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!