ទាន់ហេតុការណ៍
ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង - កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

លោកសង្ឃ ​និងគ្រហស្ថ ​រួមទាំងក្មេងៗ​ជាបរិវា​ ប្រមា​ណ៧អង្គ/នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនក្រោយពួកគេនាំគ្នាឆាន់ស្រា​ សុីសាច់​ ចា​ក់ភ្លេងកំសាន្ដនៅក្នុងព្រៃកណ្ដាលយប់​

លោកសង្ឃ ​និងគ្រហស្ថ ​រួមទាំងក្មេងៗ​ជាបរិវា​ ប្រមា​ណ៧អង្គ/នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនក្រោយពួកគេនាំគ្នាឆាន់ស្រា​ សុីសាច់​ ចា​ក់ភ្លេងកំសាន្ដនៅក្នុងព្រៃកណ្ដាលយប់​

ខេត្តកំពង់ស្ពឺ​៖​ សមត្ថកិច្ចឡោមព័ទ្ធចាប់ឃាត់ខ្លួនក្រុមបុគ្គលដែលជាលោកសង្ឃ ​និងគ្រហស្ថ ​រួមទាំងក្មេងៗ​ជាបរិវា​ ប្រមា​ណ៧អង្គ/នាក់ ក្រោយពួកគេនាំគ្នាឆាន់ស្រា​ សុីសាច់​ ចា​កក់ភ្លេងកំសាន្ដនៅក្នុងព្រៃកណ្ដាលនាយប់រំលងអាធាត្រ​ឈានចូលថ្ងៃទី​១​៦ ខែវិច្ឆិកា ឆ្នាំ២០២៤​ ។

សមត្ថកិច្ចនគរបា​ល​ស្រុក​សាមគ្គី​មុនីជ័យ​បានឲ្យដឹងថា ដោយទទួល​បានព័ត៌មាន​ ពីប្រ​ជាពលរដ្ឋថាមានករណី​ក្រុ​មក្មេងទំនើង​នាំគ្នាផឹកសុី​ នៅចំណុច​ព្រៃពនរ​ ឃុំភ្នំតូច​ ស្រុ​ក​សាមគ្គី​មុនីជ័យ​ ខេ​ត្ត​កំពង់ស្ពឺ​ ចាក់ធុងបាស់កងរំពង​ ផ្អេីល​អស់អារុក្ខអារ​ក្សអ្នកតា​ ដឹងដល់សមត្ថកិច្ចនគរបាលស្រុកចុះឡោមព័ទ្ធចាប់បានក្រុមបុគ្គលដែលជាសង្ឃ ​និងគ្រហស្ថ ​រួមទាំងក្មេងៗ​ជាបរិវា​ ប្រមា​ណ៧អង្គ/នាក់ ។

សមត្ថកិច្ចបានបន្តទៀតថា ដោយបានការចង្អុលណែនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដម​សេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការ​នគរបាល​ខេត្ត​កំ​ព​ង់ស្ពឺ​ លោកវរសេ​នីយ៍ឯក​ ខឹម​ សាម៉ុន​ អធិការ​នគរបា​ល​ស្រុក​សាមគ្គី​មុនីជ័យ​ បានដឹកនាំកំលាំងចុះឡោម​ព័ទ្ធចាប់ខ្លួន​ សង្ឍ​ និង​ គ្រហស្ថបក្ខពួក​បរិវា​ប្រមាណ​ ៧នាក់​ ដកហូត​បាន​ ម៉ូតូ៣គ្រឿង ១.ម៉ាកNex ពណ៍ សលាយខៀវ ស្លាកលេខកណ្តាល 1AD.6713 ២.ម៉ាកC125 ពណ៍ខ្មៅ ស្លាកលេ​ខកំព​ង់ស្ពឺ 1H.9​9​56 ៣.ម៉ាក​C125 ពណ៍ខ្មៅ ស្លាកលេខ កំពង់ស្ពឺ 1​W.4614 ទូរស័ព្ទដៃចំនួន៧ គ្រឿង power ba​ng​៣គ្រឿង​ កាបូបលុយ២ លុយ៥មុឺន​រៀ​ល​ បារី​២កញ្ចប់ ដែកកះ ៣​ បៀ​ ១ហ៊ូ កំរ៉ាល​១​ និងធុងទឹកកក​ ០១​ ។

~ក្រុមក្មេងទំនើង​និងសង្ឍដែលប្រព្រឹត្ដខុសវិន័យព្រះ​ពុទ្ធសាសនា​នាំបរិវាផឹកស្រាក្នុងព្រៃត្រូវបានស​មត្ថកិច្ចបង្រ្កាបបញ្ជូនទៅការិយាល័យធម្មការស្រុកចាត់ការតាមធម៌វិន័យ​៖
​ ១-​ អតីតសង្ឍ​ ប៉ាង​ គឹមឈៀង​ ១៨ឆ្នាំ​ រស់នៅ​ភូមិ​ត្រពាំង​កំបោរ​ ឃុំភ្នំតូច​ ស្រុក​សាមគ្គី​មុនីជ័យ​ បន្ដការ​សិក្សាសាលាពុទ្ធិក​សាលាបាលី នៅវត្ដឃ្មួញ​ ភ្នំពេញ​
​ ២-អតីតសង្ឍ​ សយ​ សុភក្រ្ភា​ ២១ឆ្នាំ​ រស់នៅ​ភូមិ​ត្រ​ពាំង​កំបោរ​ ឃុំភ្នំតូច​ ស្រុក​សាមគ្គី​មុនីជ័យ​ បច្ចុប្បន្ន​បន្ដការសិក្សាសាលាពុទ្ធិក​សាលាបាលី​ វត្ដ​កោះអណ្ដែត​ ​ភ្នំពេញ​ ។
​ ៣-អតីតសង្ឍ​ ម៉ុន​ វិច្ឆ័យ​ ២៣ឆ្នាំ​ រស់នៅ​ភូមិ​ត្រពាំ​ង​កំបោរ​ ឃុំភ្នំតូច​ ស្រុក​សាមគ្គី​មុនីជ័យ​ បច្ចុប្បន្ន​បន្ដ​កា​រ​សិក្សា​នៅសាលាបាលី​ វត្ដ​លង​្កា​​ ភ្នំពេញ​។
​ ក្រុម​បក្ខពួក​របស់​សង្ឍ​
​ ៤.ឈ្មោះហុង សៀវជា ភេទប្រុស អាយុ ១៨ឆ្នាំ រស់​នៅភូមិត្រពាំងកំប៉ោះ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ បច្ចុប្បន្នរៀននៅវិទ្យាល័យប៊ុនរានីហ៊ុនសែន ចាន់ថ្នា​ល(កូនសិស្សលោក)
​ ៥.ខុន ខុម ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិស់នៅ​ភូមិត្រពាំងកំប៉ោះ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ បច្ចុប្បន្នជាគ្រូបង្រៀនភាសាអង់គ្លេស នៅ​សាល​ប៊ែលធី​ អន្តជាតិ សាខា២៦​ ព្រែកប្រា
​ ៦.ឈ្មោះហ៊ូ កញ្ញា ភេទប្រុស អាយុ១៧ឆ្នាំរស់នៅភូមិពោធិ៍ ឃុំព្នាយ ស្រុកសំរោងទង ប​ច្ចុប្បន្នរៀននៅវិទ្យាល័យប៊ុនរានីហ៊ុនសែន ចាន់ថ្នាល​(កូន​សិស្សលោ​ក)
​ ៧.ឈ្មោះមាស ប៊ុនណា ភេទប្រុស អាយុ១៩ឆ្នាំ រស់​នៅភូមិត្រពាំងកំប៉ោះ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័​យ បច្ចុប្បន្នធ្វើ​ CEO គ្រឹះស្ថានសេរីភ័ណ្ឌកំពង់ស្ពឺ ។

សំណូមពរ​ដល់បងប្អូនកូនក្មួយ​ ពិសេសពុទ្ធបរិស័ទ
លោកតា លោកយាយ​ មាមិង​ មេត្តា​កុំលេីកយកបញ្ហានេះមកទម្លាក់រួមលេី​ព្រះពុទ្ធ​សាសនា​របស់យេីង​ នេះជាទ​ង្វេីរពួក​ទមិឡមួយក្ដាប់តូច​តែប៉ុណ្ណោះ​ ដែលកំពុ​ងតែបំផ្លាញសាសនាយេីង​៕
#រូបភាពពីផេកស្នងការនគរបាលខេត្តកំពង់ស្ពឺ.

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!