ទាន់ហេតុការណ៍
អង្គភាពសុីម៉ាក់ រកឃើញភស្តុតាងដែលអាចបញ្ជាក់ច្បាស់ថា ទីតាំងវត្តតាមាន់សែនជ័យ ត្រូវបានពួកទ័ពអាកាសសៀម ប្រើប្រាស់យន្តហោះF-16 ទម្លាក់គ្រាប់បែកប្រភេទMK-82 - អ្នកនាំពាក្យក្រសួងការពារជាតិបន្តអះអាងថា ភាគីកម្ពុជាបានអនុវត្តន៍ដោយស្មោះត្រង់នូវបទឈប់បាញ់ ដែលបានចូលជាធរមាន - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចុះជួបសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋដែលកំពុងភៀសសឹកនៅវត្តពោធិ៥០០០​ ខេត្តព្រះវិហារ - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចុះជួបសួរសុខទុក្ខ បងប្អូនយុទ្ធជន ដែលបានរងរបួស អំឡុងពេលជម្លោះព្រំដែនកម្ពុជា-ថៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ - អ្នកនាំពាក្យក្រសួងព័ត៌មាន ណែនាំអ្នកសារព័ត៌មាន សូមកុំចូលថតទីតាំងយោធា ឬប្រើរូបភាពបង្ហាញសកម្មភាពកងទ័ព លេណដ្ឋានយោធា ទីតាំងទ័ពផ្សេងៗ ដែលបណ្តាលឱ្យប៉ះពាល់ដល់សន្តិសុខជាតិ - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី ចំនួន ៣រូបនៅខេត្តកំពង់ធំ ក្នុងសមរភូមិមុខនៃជម្លោះព្រំដែនកម្ពុជា-ថៃ - ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ សង្រ្គាមមិននាំមកនូវផលល្អដល់ប្រជាពលរដ្ឋទាំងសងខាង កម្ពុជា ក៏ដូចថៃនោះទេ។ ផ្ទុយមកវិញមានតែ សុខសន្តិភាពទេ ដែលធ្វើឱ្យប្រទេសមានការរីកចំរើន។ - ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញដឹកនាំប្រតិភូរដ្ឋបាលខេត្តកំពង់ស្ពឺ គោរពវិញ្ញាណក្ខ័ន្ធ លោកវរសេនីយ៍ត្រី លៀម សំពៅមាស ដែលបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធ កម្ពុជា-ថៃ - អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពវីរកងទ័ព លោកអនុសេនីយ៍ឯក ពោ វៃ ដែលបានពលីជីវិតក្នុងសង្រ្គាម នៅសមរភូមិមុខ - អភិបាលខេត្តកំពង់ស្ពឺ បាននាំយកអំណោយសប្បុរសជនមន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ ទៅផ្ដល់ជូនដល់បងប្អូនភៀសសិតនៅខេត្តពោធិ៍សាត់។

ថៅកែ ឆាយ ម្ចាស់ឡធ្យូងជាច្រើនកន្លែង កំពុងតែគៀងគរប្រជាពលរដ្ឋឲ្យចូលទៅកាប់ព្រៃឈើក្នុងដែនជម្រកសត្វព្រៃឡង់យ៉ាងរង្គាល ខណៈដែលសមត្ថកិច្ចនិងជំនាញពាក់ព័ន្ធមិនទប់ស្កាត់សោះ

ថៅកែ ឆាយ ម្ចាស់ឡធ្យូងជាច្រើនកន្លែង កំពុងតែគៀងគរប្រជាពលរដ្ឋឲ្យចូលទៅកាប់ព្រៃឈើក្នុងដែនជម្រកសត្វព្រៃឡង់យ៉ាងរង្គាល ខណៈដែលសមត្ថកិច្ចនិងជំនាញពាក់ព័ន្ធមិនទប់ស្កាត់សោះ

ខេត្តក្រចេះ៖ សកម្មជនព្រៃឈើ និងបណ្តាញសហគមន៍ព្រៃឡង់ បានរកឃើញថា ឡធ្យូង របស់ថៅកែ ឆាយ ជាច្រើនកន្លែង នៅចំណុចស្ពានក្តា និងកុំភ្លុក ស្ថិតនៅភូមិទន្សោងធ្លាក់ ស្រុកសំបូរ ខេត្តក្រចេះ បាននិងកំពុងគៀងគរប្រជាពលរដ្ឋឲ្យសម្រុកចូលទៅកាប់ព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃឡង់ ជាច្រើនទីតាំង ហើយដឹកជញ្ជូនតាមគោយន្តកន្ត្រៃ ចូលមកដើម្បីផ្គត់ផ្គង់ ឡធ្យូង របស់ថៅកែ ឆាយ ជាហេតុធ្វើឲ្យព្រៃឈើប្រឈមនូវសេចក្តីវិនាសហិនហោចបន្តិចម្តងៗ សមត្ថកិច្ចនិងជំនាញពាក់ព័ន្ធគ្មានវិធានការទប់ស្កាត់ទាល់តែសោះ ។

បើយោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា មានមេឈ្មួញម្នាក់ឈ្មោះ ថៅកែ ឆាយ មានតួនាទីជាមន្ត្រីកងរាជអាវុធហត្ថ (ប៉េអឹម) បានសាងសង់ ឡធ្យូង ជាច្រើនកន្លែង បាននិងកំពុងគៀងគរ និងបំផុសប្រជាពលរដ្ឋឲ្យសម្រុកចូលទៅកាប់ឈើក្នុងដែនជម្រកសត្វព្រៃព្រឡង់ នឹងដឹកតាមគោយន្តកន្ត្រៃចេញមកខណៈខ្លួនចាំប្រមូលទិញដើម្បីផ្គត់ផ្គង់ ឡធ្យួង របស់ខ្លួន (ថៅកែ ឆាយ) មានតួនាទីជាប៉េអឹម និងជាមេមេឈ្មួញដ៏ធំប្រចាំតំបន់ព្រៃឡង់ក្នុងការប្រមូលទិញឈើ នឹងធ្យូង ដឹកជញ្ជូនតាមរថយន្តកែច្នៃជាច្រើនគ្រឿងចេញពីតំបន់ព្រៃឡង់ ទៅដល់គោលដៅយ៉ាងសុខស្រួលជារៀងរហូត។

ជាក់ស្ដែងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ អង្គភាពសារព័ត៌មានយើងទទួលបានសេចក្តីរាយការណ៍ថា មានរថយន្ត វ៉េអង (V1) ខ្នាតធំមួយគ្រឿង បានបើកចូលទៅចតនៅក្បែរ ឡធ្យូងត្រង់ចំណុចស្ពានក្តារ និងកំប្លុក ស្ថិតនៅក្នុងភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ដោយគេដឹងថាជារថយន្ត វ៉េអង (V1) ខ្នាតធំ របស់មេឈ្មួញឈ្មោះ ថៅកែ ឆាយ មានតួនាទីជាប៉េអឹម និងជាមេឈ្មួញដឹកជញ្ជូនបទល្មើសដ៏ធំប្រចាំតំបន់ព្រៃឡង់ កំពុងធ្វើសកម្មភាពលើកធ្យូងដាក់លើរថយន្ត ត្រៀមនិងដឹកចេញទៅលក់ចែកចាយនៅតាមបណ្ដាខេត្តនានា និងឆ្លងដែនទៅលក់នៅប្រទេសវៀតណាម យ៉ាងរលូនហាក់បីដូចជាយីអ៊ុនឡើងខ្លាំងមិនដែលឃើញមានសមត្ថកិច្ចនិងជំនាញពាក់ព័ន្ធណាចាប់បង្ក្រាបរថយន្តដឹកធ្យួងរបស់មេឈ្មួញនោះបានឡើយ សង្ស័យមានខ្នងបង្អែកគ្រាក់ៗនៅពីក្រោយហើយ។ ទន្ទឹមនឹងនេះមានការរិះគន់ចំៗថា លោក ឆាយ ឌួងសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ បានរក្សាភាពស្ងៀមស្ងាត់ និងបណ្តែត បណ្តោយឲ្យមន្ត្រីបរិស្ថានប្រចាំតំបន់ព្រៃឡង់ក្នុងស្រុកសំបូរ អសកម្មបណ្តោយឲ្យឈ្មួញឈ្មោះថៅកែ ឆាយ ដឹកជញ្ជូនធ្យូង និងឈើ តាមតែអំពើចិត្តមិនចាត់វិធានការបង្ក្រាបនោះទេ ហើយពួកគេបែរជាសម្ងំទទួលផលប្រយោជន៍យ៉ាងត្រជាក់ចិត្ត។

ជុំវិញការលើកឡើងខាងលើនេះលោក ឆាយ ឌួងសាវុធ ប្រធានមន្ទីរបរិស្ថានក្រចេះ បានឱ្យដឹងថា ឡធ្យូងនោះមិនស្ថិតនៅក្នុងដែនរបស់លោកគ្រប់គ្រងនោះទេ គឺនៅក្រៅដែនសមត្ថកិច្ចរបស់លោក។ លោកបានបន្តទៀតថា ប្រសិនបទល្មើសនោះដឹកជញ្ជូនចេញពីដែនរបស់លោកគ្រប់គ្រង លោកនិងបង្ក្រាបមិនឲ្យមានសូម្បីតែមួយដុំ។

សកម្មជនព្រៃឈើ និងបណ្តាញសហគមន៍ព្រៃឡង់ ក៏ដូចជាប្រជាពលរដ្ឋដែលស្រឡាញ់ធនធានធម្មជាតិ បានលើកឡើងថា លោក ឆាយ ឌួងសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ ឆ្លើយឲ្យរួចដែរពីមាត់ សូម្បីតែក្មេងអាយុ ៧ឆ្នាំក៏គាត់ដឹងថាឈើនេះដឹកចេញមកពីណាដែរ ។

សំណួររបស់កូនសិស្សលោកសួរថា តើឡធ្យួង របស់មេឈ្មួញ ថៅកែ ឆាយ ខាងលើនេះ បានឈើព្រៃមកពីណាដើម្បីផ្គត់ផ្គង់និងរុញចូលក្នុង ឡ ដើម្បីដុតចេញជាធ្យូង.?  បើជុំវិញឡធ្យូងនោះ មានតែព្រៃឈើដែនជម្រកសត្វព្រៃឡង់ទៅហើយនោះ?។

ដូច្នេះមជ្ឈដ្ឋានខាងក្រៅគោរពស្នើសុំទៅដល់ឯកឧត្តមបណ្ឌិត អៀង សុផាល្លែត រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងបរិស្ថាន  ជួយពិនិត្យមើលលោក ឆាយ ឌួងសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ និងនាយកដែនជម្រកសត្វព្រៃឡង់ តើសព្វថ្ងៃនេះគាត់ធ្វើអ្វីដែរបានមិនធ្វើការទប់ស្កាត់បែបនេះ។

សូមបញ្ជាក់ថាកន្លងមកថ្មីៗនេះដោយមានបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាល នឹងអនុវត្តន៍ទៅតាមបទបញ្ជារបស់នាយឧត្តមសេនិយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជាអោយសមត្ថកិច្ចនៅទូរទាំងខេត្ត ជាពិសេសសមត្ថកិច្ចតាមគោលដៅចេញប្រតិបត្តិការតាមដាន រុករកបង្ក្រាបបទល្មើសធនធានធម្មជាតិអោយមានប្រសិទ្ឋភាព។ ប៉ុន្តែបទបញ្ជាររបស់ថ្នាក់ដឹកនាំកន្លងទៅនោះ បែរជាសាបដូចទឹកទន្លេមេគង្គទៅវិញ ដោយហេតុថាការដឹកជញ្ជូន ធ្យូង នឹងឈើពីសំណាក់មេឈ្មួញឈ្មោះ ថៅកែ ឆាយ និងជាមន្ត្រីប៉េអឹមផងនោះនៅតែកើតមានជារៀងរាល់ថ្ងៃយប់ដដែល ។មិនត្រឹមតែប៉ុណ្ណោះនៅមានរថយន្តដឹកជញ្ជូនផលអនុផលព្រៃឈើរបស់មេឈ្មួញជាច្រើនទៀតនៅមិនទាន់បានបង្ក្រាបនៅឡើយទេ ។

អង្គភាពសារព័ត៌មានយើងចុះផ្សាយខាងលើនេះគ្មានគោលបំណងអ្វីក្រៅពីការចូលរួមការពារសម្បត្តិធនធានធម្មជាតិជាមួយរដ្ឋាភិបាល និងជាតម្រុយឲ្យសមត្ថកិច្ចជំនាញពាក់ព័ន្ធខាងលើចុះទៅទប់ស្កាត់នៅចំណុចខាងលើទាន់ពេលវេលាផងដែរនិងសេចក្តីរាយការណ៍ជូនថ្នាក់ដឹកនាំខាងលើៗលោកបានជ្រាបជាព័ត៌មានពីមន្ត្រីថ្នាក់ក្រោមដើម្បីឱ្យមានភាពស្មោះត្រង់និងជាមន្ត្រីគំរូល្អដែលមានបេសកកម្មនិងកាតព្វកិច្ចចុះមកធ្វើការនិងការពាផងដែរមិនមែនមកធ្វើការរបៀបអ៊ែលៗកន្ទេលធំបន្លំដេកជាមួយក្រុមឈ្មួញរបៀបនេះនោះទេ។

អង្គភាពសារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយពីមន្រ្តីជំនាញពាក់ពន្ធ័និងសាមុីខ្លួនជានិច្ចរាងរាល់ម៉ោងធ្វើរការគឺដើម្បីឆ្លុះបញ្ចាំងពីរការពិតសុក្រិតនិងយុត្តិធម៍ តែប៉ុណ្ណោះ ៕….វគ្គ២…….សូមពុកម៉ែបងប្អូនរង់ចាំតាមដាននឹងទស្សនាព័ត៌មាន វគ្គ៣ បន្តទៀត ពាក់ព័ន្ធនឹងឡធ្យូង…..សូមអរគុណ.

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!